យុទ្ធនាការឃោសនាបោះឆ្នោត នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៧កក្កដាស្អែកនេះហើយ។ ឆ្លៀតឱកាសនេះ វិទ្យុបារាំងអន្ដរជាតិសូមអញ្ជើញលោកអ្នកនាង ស្ដាប់បទសម្ភាសជាមួយ លោក យ៉ង សាំងកុមារ ដែលជាបេក្ខភាពនាយករដ្ឋមន្ដ្រីនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ នៅក្នុងការបោះឆ្នោតអាណត្តិនេះ លោក យ៉ង សាំងកុមារ ឲ្យដឹងថា គណបក្សរបស់លោកបានដាក់ចេញនូវគោលនយោបាយ «ស៥» ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។