គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានប្រកាសឈប់សម្រាក២ខែចាប់ពីចាប់ថ្ងៃនេះតទៅ ដោយថាមកពីសមាជិកហត់នឿយទាំងកម្លាំងកាយចិត្តក្រោយការបោះឆ្នោត។ ក្រោយការបោះឆ្នោតដែលមិនទទួលបានអាសនៈនោះ មានយ៉ាងតិច សមាជិកជាន់ខ្ពស់គណបក្សGDPចំនួន២រូបបានប្រកាសដើរចេញពីគណបក្សនេះជាបន្តបន្ទាប់។ ប៉ុន្តែលោកបណ្ឌិត យ៉ងសាំង កុមារ ជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងថា ការចាកចេញរបស់ពួកគេគឺដោយសារតែសម្ពាធគ្រួសារគឺមិនមែនមកពីបែកបាក់ផ្ទៃក្នុងបក្សនោះទេ។