RFI - ភ្ញៀវប្រចាំសប្តាហ៍

​លោក យន្ត មីន៖​«អាជ្ញាធរ​បាន​ប្រឹង​ប្រែង​ខ្លាំង​ក្នុង​ការ​ទប់​ស្កាត់​ស្លាក​សញ្ញា​ខុស​អក្ខរាវិរុទ្ធ និង​មិន​បដិសេធ​ការ​រិះ​គន់​ឡើង​ថ្លៃ​ផ្ទះ​សំណាក់​ទេ»​ - 28/11/2018


Listen Later

បញ្ហា​ចំនួន​ពីរ ​គឺ​ការ​សរសេរ​អក្ខរាវិរុទ្ធ​ខុស ​នៅ​តាម​កន្លែង​អាជីវកម្ម​នានា​របស់​ចិន ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​គឺ​ជា​ប្រធាន​បទ​ក្តៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។ ​បញ្ហា​នេះ ​ត្រូវ​បាន​គេ​យក​មក​រិះគន់​វាយ​ប្រហារ​គ្នា​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ក្តៅ​គគុក​។ ​ជុំវិញ​បញ្ហា​ទាំង​នេះ ​លោក ​យន្ត មីន ​អភិបាល​ខេត្ត​ព្រះសីហនុ ​បាន​ពន្យល់​ថា ​សមត្ថកិច្ច​របស់​លោក​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ​ដោយ​ប្រមូល​បាន​ស្លាក​យីហោ ​ដែល​សរសេរ​អក្សរ​ខ្មែរ​ខុស​អក្ខរាវិរុទ្ធ​ពី​ហាង​ចិន ​បាន​ប្រមាណ​ជា​១​ពាន់​ស្លាក ​រួម​ទាំង​មាន​ការ​អប់រំ ​ណែនាំ​ដំណាល​គ្នា​ដែរ​។ ​ដោយឡែក​បញ្ហា​ផ្ទះសំណាក់ ​សណ្ឋាគារ​រង​ការ​រិះគន់​ថា​បាន​ឡើង​ថ្លៃ ​លោក​អភិបាល​ក៏​មិន​បាន​ទាត់ចោល​ដែរ ​ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ​ខេត្ត​ព្រះសីហនុ ​ក៏​មាន​កន្លែង​ស្នាក់​តម្លៃ​ធូរ​ថ្លៃ​ដែរ​។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By