ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅយប់នេះ គឺលោក ផៃ ប៊ុនលាង ជាតំណាងបណ្តាញសហគមន៍ព្រៃឡង់។ បណ្តាញសហគមន៍ព្រៃឡង់ កាលពីថ្ងៃទី២៩ ខែមករា បានទទួលពានរង្វាន់ "កិច្ចសហការអន្តរជាតិអ្នកការពារព្រៃឈើតំបន់ត្រូពិច" ឆ្នាំ២០១៧ និងទឹកប្រាក់៣ពាន់ដុល្លារអាមេរិក របស់សាកលវិទ្យាល័យយែល (Yale University) នៅសហរដ្ឋអាមេរិក។ លោកផៃ ប៊ុនលាង ជាតំណាងបណ្តាញសហគមន៍ព្រៃឡង់ ដែលទៅទទួលយកពានរង្វាន់នេះ បានចាត់ទុកពានរង្វាន់នេះថា គឺជាការទទួលស្គាល់ពីសហគមន៍អន្តរជាតិចំពោះកិច្ចការពារព្រៃឡង់ ដោយស្ម័គ្រចិត្ត។ លោកបញ្ជាក់ថាបើទោះបីជាពេលខាងមុខបណ្តាញសហគមន៍ព្រៃឡង់មិនបានទទួលថវិកាឧបត្ថម្ភ ក៏ក្រុមរបស់លោកនៅតែបន្តសកម្មភាពការពារព្រៃឈើដដែល៕