ភ្ញៀវប្រចំាថ្ងៃរបស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍ ទី១ កុម្ភៈនេះ គឺលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាប្រធានចលនាសង្រ្គោះជាតិ។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោកសម រង្ស៊ីបានបញ្ជាក់ច្បាស់ៗថា គោលដៅនៃការបង្កើតចលនាសង្រ្គោះជាតិ គឺដើម្បីចូលរួមជួយផ្តល់សន្ទុះស្រោចស្រង់គណបក្សសង្រ្គោះជាតិ និងដោះលែងលោកកឹម សុខា។