ភ្ញៀវប្រចំាថ្ងៃរបស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍ ទី១៩ តុលានេះ គឺលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាប្រធានសមាគមដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោកសម រង្ស៊ីនៅតែជឿជាក់ថា គណបក្សសង្រ្គោះជាតិនឹងមិនត្រូវរំលាយទេ និងថា មានតែប្រជារាស្រ្តទេដែលមានសិទ្ធិដកហូត ឬមិនដកហូតអសនៈរបស់គណបក្សសង្រ្គោះជាតិ។