ភ្ញៀវប្រចំាថ្ងៃរបស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃអាទិត្យ ទី១២ កុម្ភៈនេះ គឺលោកសម រង្ស៊ីដែលទើបលាលែងពីប្រធានគណបក្សសង្រ្គោះជាតិ និងពីសមាជិកភាពគណបក្ស។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោកសម រង្ស៊ីបានបញ្ជាក់ថា លោកបានសម្រេចដូចនេះដោយផ្អែកលើសតិសម្បជញ្ញៈផ្ទាល់ខ្លួន និងដើម្បីប្រយោជន៍គណបក្ស។