លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅវេលាម៉ោង ៩ និង៤៥ នាទី ព្រឹក ថ្ងៃ ទី២៨ ខែកញ្ញានេះ ដោយជរាពាធក្នុងជន្មាយុ៩១ឆ្នាំ។ សពរបស់បិតាស្ថាបនិកស្ថាបត្យកម្មខ្មែររូបនេះ កំពុងតម្កល់ទុកធ្វើបុណ្យទៅតាមប្រពៃណី ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ មរណភាពរបស់លោក វណ្ណ ម៉ូលីវណ្ណ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរសោកស្តាយ។ ដោយឡែកលោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរានិងជាអតីតជំនួយការផ្ទាល់របស់លោកព្រឹទ្ធាចារ្យតាំងពីឆ្នាំ១៩៩៥មកនោះ បានចាត់ទុកមរណភាពរបស់លោកវណ្ណ ម៉ូលីវណ្ណ ទៅនឹងកម្ពុជាបាត់បង់គ្រាប់ពេជ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ តើលោក វណ្ណ ម៉ូលីវណ្ណ ជាមនុស្សដែលមានបុគ្គលិកលក្ខណៈបែបណា?