ប្រទេសកម្ពុជាគ្រោងធ្វើជំរឿនជាលើកទី៣ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៣មីនាឆ្នាំ២០១៩ខាងមុខ។ មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថាការធ្វើជំរឿនប្រជាជនលើកនេះគឺមិនមានអង្គការដៃគូជួយឧបត្ថម្ភនោះទេ ហើយរដ្ឋគ្រោងចំណាយថវិកាជាង៨លានដុល្លារ។នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIរាត្រីនេះគឺលោកស្រី ហង់ លីណា អគ្គនាយិកាវិទ្យាស្ថានជាតិស្ថិតិ។ លោកស្រីបញ្ជាក់ថា ការធ្វើជំរឿនគឺចង់ដឹងពីស្ថានភាពប្រជាជនដើម្បីធ្វើផែនការអភិវឌ្ឍន៍ជាតិ។