ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកស្រី ឱ វណ្ណឌីន បានអះអាងថា ករណីប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរីដែលធ្លាក់ខ្លួនឈឺជាច្រើននាក់នោះ គឺមិនមែនបណ្តាលមកពីការពុលអ្វីទេ ប៉ុន្តែកើតឡើងដោយសារតែជំងឺផ្តាសាយធំ។ តទៅនេះ សូមស្ដាប់បទសម្ភាសន៍ទាំងស្រុងរវាងវណ្ណ សុគន្ធា និងលោកស្រី ឱ វណ្ណឌីន ដូចតទៅ៖