ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះគឺ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន។ ជុំវិញការលើកឡើងរបស់លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុ លោក សុខ ឥសាន ថាបើមិនចង់ឲ្យកម្ពុជាទាញអាមេរិកភ្ជាប់ជាមួយករណីលោក កឹម សុខា ទេ អាមេរិកបង្ហាញពីភាពស្អាតស្អំរបស់ខ្លួនមកថា ស្ថិតនៅពីក្រោយខ្នងលោក កឹម សុខា មែនឬអត់? លោកកឹម សុខា ដែលរដ្ឋាភិបាលចោទថា ទទួលបានការបណ្ដុះបណ្ដាលពីអាមេរិកដើម្បីផ្ដួលរលំរបបដឹកនាំបច្ចុប្បន្ន។