ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃយប់នេះ គឺលោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា។ ក្នុងកិច្ចសម្ភាសនេះ លោកតឹក វណ្ណារ៉ា បានលើកឡើងថា ខណៈពេល ដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជិតមកដល់ លោកចង់ឲ្យគណបក្សនយោបាយទាំងអស់មានគោលនយោបាយផ្តោតលើគ្រួសារកសិករខ្នាតតូច ហើយគួរធ្វើផែនការអភិវឌ្ឍន៍ឃុំ និងការវិនិយោគឃុំឲ្យមានភាពរស់រវើក ដើម្បីជំរុញដល់គ្រួសារកសិករខ្នាតតូច ធ្វើឲ្យគាន់មានលទ្ធភាព និងសមត្ថភាពធ្វើកសិកម្ម។ លោកបានបន្ថែមថាបច្ចុប្បន្ននេះ ចំណូលបានពីកសិកម្មនៅមានកម្រិតទាបនៅឡើយ ហេតុនេះធ្វើឲ្យកសិករមួយចំនួនរត់ទៅរកការងារធ្វើនៅក្រៅប្រទេស។