RFI - ភ្ញៀវប្រចាំសប្តាហ៍

លោកវេជ្ជ​បណ្ឌិត​ លី ​សុវណ្ណ​​៖ ​ករណី​ផ្ទុះ​ជម្ងឺ​ផ្តាសាយ​ធំ​នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី ​ជា​ករណី​ធម្មតា​ - 07/05/2017


Listen Later

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI ​លោក​​វេជ្ជបណ្ឌិត ​លី ​សុវណ្ណ ​ប្រធាន​​នាយកដ្ឋាន​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​ឆ្លង​​​នៃ​​​ក្រសួង​​​សុខា​ភិបាល​​​។ ​​ឆ្លើយ​​តប​​​នឹង​​​សំណួរ​​​របស់​​​វិទ្យុ​​​បារាំង​​​អន្តរជាតិ​ ​RFI ​​​ទាក់​​ទង​​នឹង​​ការ​ផ្ទុះ​​ឡើង​​នៃ​​​ជម្ងឺ​​ផ្តាសាយ​ធំ ​នៅ​ក្នុង​​​ស្រុក​​​កោះ​ញែក​​​ខេត្ត​​ម​ណ្ឌល​​​គី​រី​ ​នៅ​​ថ្ងៃ​​នេះ ​​លោក​​​វេជ្ជ​បណ្ឌិត ​​លី ​សុវណ្ណ ​​បាន​​​ឲ្យ​​​ដឹង​​ថា ​​ជម្ងឺ​​​ផ្តាសាយ​ដែលកើត​​ឡើង​​ជា​បណ្តុំ​​ នៅ​​ក្នុង​​​ខេត្ត​​​ភាគ​​​ឥសាន​​​នៃ​​​ប្រទេស​​កម្ពុជា​​នេះ ​ជា​​ជម្ងឺ​​ផ្តាសាយ​​ធម្មតា​។ ​ប៉ុន្តែ​​ក្រសួង​​សុខា​ភិបាល​​​កំពុង​​បារម្ភ​​​ថា​ ​មេរោគ​​​ផ្តាសាយ​​នៅ​ក្នុង​​និន្នាការ​​សកលលោក​​​ដូច​បច្ចុប្បន្ន​​នេះ ​កាន់​តែ​​កាច​​សាហាវ​​ទៅ​ ​ដែល​​​តម្រូវ​​ឲ្យ​​​ប្រជាពលរដ្ឋ ​និង​​អាជ្ញាធរ ​ត្រូវ​តែ​មាន​​ការ​ប្រុង​ប្រយ័ត្ន ​ពិសេស​​ក្នុង​ករណី​​ផ្ទុះ​​នូវ​​ជម្ងឺ​​នេះ ​ក្នុង​​ទ្រង់ទ្រាយ​​ធំ​​ដូច​នេះ​។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By