ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅថ្ងៃនេះ គឺលោក យ៉ែម បុញ្ញឫទ្ធិ ដែលជាអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មាធិការទី៧ របស់សភា គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។ នៅថ្ងៃរសៀលនេះ រដ្ឋមន្ត្រីក្រសួងធម្មការ និងអ្នកជំនាញជាង ២០នាក់ បានទៅពន្យល់បំភ្លឺរដ្ឋសភា ពីបញ្ហាទីតាំងរបសវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បញ្ហាពុទ្ធិកសាកលវិទ្យាល័យ ព្រមទាំង រឿងប្រាក់ខែ និងប្រាក់ម៉ោង របស់មន្ត្រីសង្ឃនៅពុទ្ធិកសិក្សា។ បន្ទាប់ពីបានស្តាប់ការឆ្លើយបំភ្លឺរបស់លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រួចមក លោក យ៉ែម បុញ្ញឫទ្ធិ ថាអាចយកជាការ បានច្រើន ព្រោះសុទ្ធតែជារឿងជាក់ស្តែង។