នៅព្រឹកមិញនេះ សមាជិកសភាមកពីគណបក្សកាន់អំណាចបានរួមគ្នាអនុម័តវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងវិសោធនកម្មច្បាប់ចំនួនបីផ្សេងទៀតដើម្បីឲ្យមានការបែងចែកអាសនៈគណបក្សដែលត្រូវរំលាយទៅឲ្យគណបក្សដទៃ។ ចំពោះការធ្វើវិសោធនកម្មច្បាប់ទាំងបួននេះ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុងមិនពេញចិត្តទាល់តែសោះដោយថា មិនអាចទទួលយកបាននោះទេ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវីសំ សុគង់ នៅក្នុងបទសម្ភាសន៍ជាមួយវណ្ណ សុគន្ធា បន្ទាប់ពីលោកបានទៅជួបលោកកឹម សុខានៅព្រឹកមិញនេះ។