
Sign up to save your podcasts
Or


តើ "ការវិនិយោគ" មានន័យត្រឹមតែការដាក់លុយរកស៊ីមែនអត់?
ក្នុង Episode នេះ យើងនឹងនិយាយអំពីការវិនិយោគដែលអាចផ្ដល់ផលចំណេញខ្លាំងជាងលុយទៅទៀត នោះគឺ ការវិនិយោគលើខ្លួនឯង។
ពីការរៀនជំនាញថ្មីៗ ការយកចិត្តទុកដាក់លើរូបរាង រហូតដល់ការថែរក្សាផ្លូវចិត្ត—រឿងតូចៗដែលយើងធ្វើរាល់ថ្ងៃ អាចក្លាយជាដើមទុនដ៏មានតម្លៃសម្រាប់អនាគត។
ពេលវេលា កម្លាំង និងលុយកាក់ គឺសុទ្ធតែជាធនធានមានកំណត់។ ដូច្នេះ សំណួរមិនមែនថា "តើយើងកំពុងវិនិយោគឬអត់?" នោះទេ ប៉ុន្តែគឺ "តើយើងកំពុងវិនិយោគលើអ្វី?"
សង្ឃឹមថា Episode នេះ នឹងក្លាយជាការរំលឹកតូចមួយ ឱ្យយើងកុំភ្លេចវិនិយោគលើមនុស្សម្នាក់ ដែលនឹងនៅជាមួយយើងរហូតមួយជីវិត គឺ ខ្លួនឯង។
សួស្ដីប្រិយមិត្តនារីជឿនលឿន! នៅសប្ដាហ៍នេះ នារីជឿនលឿនមានប្រធានបទថ្មីសម្រាប់ចែករំលែកទៅកាន់ប្រិយមិត្តគឺជា មេរៀនជីវិតដែលសាលាមិនដែលធ្លាប់បានបង្រៀនយើង។ នារីជឿនលឿនសង្ឃឹមថា ប្រិយមិត្តអាចរៀនសូត្របានពីមេរៀនទាំងនេះ បើទោះបីជាធ្លាប់ ឬមិនធ្លាប់ជួបក្ដី។
ជួបគ្នាសារជាថ្មីជាមួយនឹងភាគថ្មី! ដែលភាគនេះ ខ្ញុំលើកយកទ្រឹស្ដីដ៏ល្បីល្បាញមួយគឺ `Let them theory` .
នៅក្នុងសង្គមឌីជីថលនេះ ការបញ្ចេញមតិយោបល់អាចធ្វើឡើងយ៉ាងងាយ ហើយមតិយោបល់ទាំងនោះជានិច្ចជាកាលមានបង្កប់នូវខ្លឹមសារវាយប្រហារ ដូច្នេះហើយតើគួរធ្វើដូចម្ដេចដើម្បីការពារខ្លួនពីការវាយប្រហារទាំងនោះ?
មហិច្ឆិតាជាអ្វីដែលមនុស្សស្ទើរគ្រប់គ្នាមាន ប៉ុន្តែសម្រាប់ស្ត្រី ពាក្យថាមហិច្ឆិតាហាក់មានកំណត់ បើដូច្នេះតើស្ត្រីក្នុងពេលបច្ចុប្បន្ននេះគួរមានមហិច្ឆិតាឬអត់?
ខណៈពេលដែលការងារពោរពេញទៅដោយការប្រកួតប្រជែង នារីចាំបាច់ត្រូវតែមានសមត្ថភាពខ្លាំង ប្រសិនបើចង់បានឱកាសល្អប្រសើរ
នារីជាច្រើនកំពុងស្ថិតក្នុងទំនាក់ទំនងដែលមិនច្បាស់លាស់ ឬទំនាក់ទំនងដែល Toxic ទាំងដែលពួកគេមិនបានដឹងខ្លួន។ ដូច្នេះ ដើម្បីរើសដៃគូដែលល្អម្នាក់ នារីត្រូវតែកត់សម្គាល់នូវបុគ្គលិកលក្ខណៈមួយចំនួន មុននឹងសម្រេចចិត្តរៀបការ។
ភាពជឿជាក់គឺជាមន្ដស្នេហ៍ដ៏ទាក់ទាញសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែដើម្បីឱ្យមានភាពជឿជាក់ មនុស្សម្នាក់ៗត្រូវចាប់ផ្ដើមពីការផ្លាស់ប្ដូរការគិតមួយចំនួន។
ស្ត្រីត្រូវបានប្រៀនប្រដៅមកមិនឱ្យមានទំនាក់ទំនងក្នុងសង្គមច្រើនទេ ប៉ុន្តែតើការប្រៀនប្រដៅនេះនៅតែមានប្រសិទ្ធភាពសម្រាប់សង្គមបច្ចុប្បន្នទៀតឬទេ?
ប្ដូរពីការប្រៀបធៀប និងខ្លាចគេល្អជាងយើង មកជាការគាំទ្រ និងជំរុញគ្នាឱ្យកាន់តែរីកចម្រើន។ មនុស្សស្រីស័ក្កសមនឹងមានវត្តមានកាន់តែច្រើន លើមុខតំណែងធំៗ ក្នុងសង្គម។
From the publisher's feed