នៅក្នុងឱកាសនៃទិវាអន្តរជាតិនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ខែមិថុនានេះ ប្រទេសកម្ពុជាបាន ធ្វើពិធីដុតបំផ្លាញគ្រឿងញៀនជាង៦០គីឡូក្រាម។ តាមរយៈយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលដាក់ចេញដោយរដ្ឋាភិបាលកម្ពុជារយៈពេល៣លើកកន្លងទៅនេះ ស្ថានភាពប្រើប្រាស់និងចែកចាយគ្រឿងញៀនមានការថយចុះ។ លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រទេសកម្ពុជាបានប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនក្នុងប្រទេសប្រកបដោយឆន្ទៈខ្ពស់ ខណៈកម្ពុជា ត្រូវបានឧក្រិដ្ឋជនចាត់ទុកថាជាចំណុចឆ្លងកាត់និងចរាចរគ្រឿងញៀន។