នយោបាយ - វីអូអេ

បទ​សម្ភាសន៍ VOA៖ អ្នកស្រាវជ្រាវ​​អាមេរិកាំង​​ថា​ថ្ងៃ​ ២៣ តុលា ១៩៩១ គួរ​ត្រូវ​បាន​ចងចាំ​ក្នុង​ប្រតិទិន​​ជាតិ​របស់​កម្ពុជា - មេសា ៣០, ២០២២


Listen Later

ថ្ងៃ​ទី​២៣​ ខែ​តុលា​ ធ្លាប់​ជា​ថ្ងៃ​បុណ្យ​ឈប់​សម្រាកជាតិ​មួយ​របស់​កម្ពុជា ប៉ុន្តែ​សព្វ​ថ្ងៃ​នេះលែង​មាន​នៅ​ក្នុង​ប្រតិទិន​ទៀត​ហើយ។ ថ្ងៃ​នេះ​រំឭក​ដល់​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​១៩៩១ ដែលបាន​ជួយ​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា និង​ត្រូវ​គេ​ចាត់​ទុក​ថាបាន​ជួយ​នាំ​មក​នូវ​សន្តិភាព ការ​អភិវឌ្ឍ និង​ប្រព័ន្ធនយោបាយ​ប្រជាធិបតេយ្យ​ ​សេរីពហុបក្ស​របស់​កម្ពុជា​បច្ចុប្បន្ន។ អ្នក​ស្រាវជ្រាវ​អាមេរិកាំង​មួយ​រូប​យល់ថា ទោះបី​ព្រឹត្តិការណ៍​នេះ​បាន​កន្លង​ផុត​ទៅ​អស់​ជាង​៣០​ឆ្នាំ​ក្តី ក៏ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១​នេះ ​មាន​សារៈសំខាន់ជា​មេរៀន​ប្រវត្តិសាស្ត្រ​មិន​ត្រឹមតែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​កើត​ទាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​ទៀត ហើយ​ទិវា​នេះ​យ៉ាង​ហោច​ណាស់​គួរត្រូវ​បាន​គេ​ចង​ចាំ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំដូច​ទិវា​ផ្សេង​ទៀត​រួម​មាន​ទិវា​នយោបាយ​ឈ្នះឈ្នះ និងមិនឈប់​សម្រាកក្តី។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​ទាំង​ស្រុង​រវាង​លោក សឹង សុផាត នៃ​វីអូអេ និង​អ្នកស្រី Courtney Weatherby នាយករង​នៃ​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimpson Center ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​៕
...more
View all episodesView all episodes
Download on the App Store

នយោបាយ - វីអូអេBy វីអូអេ