
Sign up to save your podcasts
Or


Hosted on Acast. See acast.com/privacy for more information.
Hosted on Acast. See acast.com/privacy for more information.
Hosted on Acast. See acast.com/privacy for more information.
Hosted on Acast. See acast.com/privacy for more information.
និពន្ធដោយ៖ Clint Archer
លោក ម៉ាលខុម គ្លែតវែល (Malcolm Gladwell) បានសរសេរអំពីច្បាប់ ១០.០០០ ម៉ោង ដើម្បីក្លាយជាអ្នកជំនាញ។ លោក ប៊ីល ហ្គេត (Bill Gates) និងការសរសេរកម្មវិធីរបស់គាត់ ក្រុមតន្ត្រី Beatles និងវគ្គហាត់នៅអាល្លឺម៉ង់របស់ពួកគេ លោក យូ-យូ មា (Yo-Yo Ma) និងការលេងវីយូឡុងរបស់គាត់ និងសូម្បីតែលោក គ្លែតវែល ខ្លួនឯង និងការនិពន្ធរបស់គាត់។ គ្មាននរណាម្នាក់រំពឹងថា ខ្លួននឹងទទួលបានអ្វីល្អដោយគ្មានពេលវេលា ការប្រឹងប្រែង និងការតស៊ូនោះឡើយ។ ត្រូវមានច្រើន។ ហេតុអ្វីបានជាគ្រីស្ទបរិស័ទខ្លះមានអារម្មណ៍ដូចជាថា ពួកគេនឹងទទួលបានការរីកចម្រើនជាលំដាប់ក្នុងភាពដូចព្រះគ្រីស្ទ ប្រសិនបើពួកគេគ្រាន់តែ «លះបង់ចោល ហើយថ្វាយទៅព្រះ»?
វាគឺជាគោលដៅរបស់គ្រីស្ទបរិស័ទគ្រប់រូប ដើម្បីក្លាយជាអ្នកជំនាញក្នុងការលើកតម្កើងព្រះជាម្ចាស់។ យើងគួរតែរំពឹងថា នឹងបាត់បង់ញើសខ្លះៗនៅក្នុងដំណើរការនេះ។ ខ្ញុំមិននិយាយអំពីការញែកជាបរិសុទ្ធរួមដែលរឹងរូសនោះទេ ខ្ញុំគ្រាន់តែចង់មានន័យថា ចូរយើងអនុវត្តកណ្ឌគម្ពីរ (ភីលីព ២:១២) «ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្ដាប់បង្គាប់ខ្ញុំជាដរាបរៀងមកដែរ មិនមែនតែកាលខ្ញុំនៅជាមួយប៉ុណ្ណោះទេ សូម្បីឥឡូវនេះដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង»។
Hosted on Acast. See acast.com/privacy for more information.
និពន្ធដោយ៖ លោកគ្រូ D.A. Carson
ហើយបន្ទាប់មកទៀត អ្វីដែលបានកើតឡើងនៅសម័យកាលរវាងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី គឺជាពេលវេលារាប់រយឆ្នាំដែលពួករាស្ត្រស្ថិតក្រោមអំណាចដ៏ធំមួយនៅតំបន់នោះ។ ដូចដែលយើងបានលើកឡើង បន្ទាប់ពីពួកអាសស៊ើរ នោះក៏មានពួកបាប៊ីឡូន។ ហើយបន្ទាប់ពីពួកបាប៊ីឡូន នោះក៏មានពួកពើស៊ី។ ក្រោមចក្រភពរបស់ពួកពើស៊ី នោះពួកយូដាក៏ទទួលបានការអនុញ្ញាតឲ្យត្រឡប់ទៅក្នុងទឹកដីសន្យាវិញ។ នៅពេលនោះមានការចេញច្បាប់ចក្រភពទាំងមូល ហើយមនុស្សជាច្រើនដែលគេបាននាំទៅទឹកដីនោះ ក្នុងនាមជាឈ្លើយ ក៏ទទួលបានការអនុញ្ញាតឲ្យវិលត្រឡប់ទៅទឹកដីខ្លួនវិញ ឧទាហរណ៍៖ ពួកម៉ូអាប់។ គឺមិនមែនគ្រាន់តែពួកយូដាទេ។ ហើយក្នុងសេចក្ដីស្មោះត្រង់របស់ព្រះជាម្ចាស់ នោះព្រះអង្គក៏បាននាំរាស្ត្ររបស់ទ្រង់ត្រឡប់ទៅទឹកដីពួកគេវិញដែរ។
ប៉ុន្តែ មិនយូរមិនឆាប់ សាសន៍ក្រិកក៏វាយយកទឹកដីរបស់ពួកពើស៊ី។ ហើយបន្ទាប់មក នៅពេលដែល អាឡិកហ្សានឌើរ (Alexander the Great) ស្លាប់ នោះចក្រភពរបស់សាសន៍ក្រិកក៏បានដួលរលំនៅចុងសតវត្សទី៤មុនគ.ស. ហើយគេក៏បានចែកទឹកដីគាត់ទៅជាបួនតំបន់ ក្រោមការដឹកនាំរបស់មេទ័ពបួនពីមុន។ ព័ត៌មាននៃប្រវត្តិសាស្ត្រទាំងនេះមិនមានសរសេរចុះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ទេ ប៉ុន្តែហោរា ដានីយ៉ែល បានទាយទុកនូវព្រឹត្តិការណ៍មួយចំនួនក្នុងសុបិនរបស់គាត់។
Hosted on Acast. See acast.com/privacy for more information.
និពន្ធដោយ៖ លោកគ្រូ D.A. Carson
ចំណុចបន្ទាប់ដែលយើងត្រូវសង្កេតមើលគឺថា យើងអាចរៀបរាប់ដំណើររឿងនោះក្នុងរបៀបត្រួសៗ ឬក៏យើងអាចលើកឡើងដោយចំណាយពេលរាប់ម៉ោង។ ក្នុងការរៀបរាប់ត្រួសៗ យើងអាចសង្ខេបដូចតទៅ៖ ការបង្កើត ការធ្លាក់ក្នុងអំពើបាប ការប្រោសលោះ និងការសម្រេចទាំងស្រុង។ ការធ្វើបែបនេះនាំឲ្យយើងឃើញអំពីដំណើរដើមចម និងទីបញ្ចប់ ហើយក្នុងចន្លោះចំណុចទាំងពីរនេះ គឺយើងមានការធ្លាក់ក្នុងអំពើបាប—បញ្ហាដែលបានលើកឡើង—ហើយបន្ទាប់មកគឺការប្រោសលោះ—ដែលនេះជាដំណោះស្រាយដែលព្រះជាម្ចាស់បានប្រទានដល់យើង។ សរុបសេចក្ដីទៅ នេះគឺជារបៀបសង្ខេបដំណើររឿងព្រះគម្ពីរត្រួសៗ។ ហើយបន្ទាប់មក យើងក៏អាចបន្ថែមព័ត៌មានបន្តិចទៀត ដើម្បីសង្ខេបក្នុងពេលពីរទៅបីនាទី។ ឬក៏ថា របៀបមួយទៀតដែលយើងអាចធ្វើបានគឺ ចំណាយពេលជាច្រើនក្នុងការលើកឡើងអំពីព័ត៌មានលម្អិត ដើម្បីពិភាក្សាគ្នា ដោយលើកឡើងជាតារាង និងរបៀបដែលកណ្ឌគម្ពីរទាំងអស់មានភាពស៊ីគ្នា ដើម្បីជាលទ្ធផលអាចនាំឲ្យលោកអ្នកឃើញបានយ៉ាងច្បាស់លាស់អំពីការដែលវាមានភាពស៊ីគ្នានៅក្នុងដំណើររឿង។
Hosted on Acast. See acast.com/privacy for more information.
និពន្ធដោយ៖ លោកគ្រូ D.A. Carson
នេះគឺជាការសង្ខេបកណ្ឌគម្ពីរបញ្ចកណ្ឌ។ ហើយក្នុងអត្ថន័យមួយ វាបានបញ្ចប់ដោយនាំឲ្យយើងមានការបាក់ទឹកចិត្ត។ ព្រះជាម្ចាស់បានសន្យាប្រទានព្រះពរ និងដាក់បណ្ដាសា គឺព្រះពរលើអស់អ្នកដែលស្ដាប់បង្គាប់ និងបណ្ដាសាលើអស់អ្នកដែលមិនស្ដាប់បង្គាប់ ហើយសូមទាយទៅមើលថា តើនឹងមានរឿងអ្វីកើតឡើង? យើងបានឃើញតម្រុយតាមរយៈលោក ម៉ូសេ ផ្ទាល់ដែលព្រះគម្ពីរបានហៅថា គាត់ជាមនុស្សស្លូតជាងគេបំផុតដែលធ្លាប់បានរស់នៅ គាត់មិនបានចូលទឹកដីសន្យាទេ។ ដូច្នេះ សេចក្ដីសន្យានានានៃព្រះគុណ ដែលមានពាសពេញក្នុងកណ្ឌគម្ពីរមួយនេះ គឺយើងត្រូវយល់ឲ្យបានម៉ឺងម៉ាត់ ជាពិសេសទាក់ទងនឹងការដែលមនុស្សជាច្រើនលើកឡើងអំពីទេវវិទ្យានៃកណ្ឌគម្ពីរចោទិយកថា ហាក់បីដូចជាថា ទាំងអស់ទាក់ទងទៅនឹងទង្វើ ព្រះពរ និងបណ្ដាសា អាស្រ័យលើរបៀបដែលគេលើកឡើង។ នេះគឺជាសុទិដ្ឋិនិយមខ្លាំងពេកហើយ ពីព្រោះព្រះពរ និងបណ្ដាសារទាំងនោះនាំមកនូវរូបភាពដដែលៗថា បណ្ដាសាក្លាយជារឿងសំខាន់ ហើយមនុស្សយើងក៏បានបរាជ័យម្ដងហើយម្ដងទៀតដែរ។ ជាលទ្ធផល ការនោះក៏នាំយើងទៅរកព្រះគុណវិញ។
Hosted on Acast. See acast.com/privacy for more information.
ការបែងចែកពេលវេលាបានត្រឹមត្រូវ គឺជាធាតុផ្សំដ៏សំខាន់មួយក្នុងការចាត់ចែងពេលវេលាឲ្យបានល្អផងដែរ។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងដឹងថា ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឃើញការចាត់ចែងពេលវេលាដែលយើងមាន ដោយស្មោះត្រង់ ហើយសព្វថ្ងៃនេះក៏មានកម្មវិធីល្អៗជាច្រើនដែលអាចជួយយើងបានដែរ។ កម្មវិធីខ្លះបញ្ជាដោយដៃ ស្របពេលដែលកម្មវិធីខ្លះទៀតបញ្ជាដោយកម្រិតស្វ័យប្រវត្តិកម្ម។ កម្មវិធីដែលខ្ញុំប្រើប្រាស់ច្រើនបំផុតគឺ ថហ្គល (Toggl)។ ខ្ញុំប្រើកម្មវិធី ថហ្គល ពីរបីសប្ដាហ៍ជាប់គ្នារៀងរាល់ពីរខែម្តង ដើម្បីតាមដានពេលវេលារបស់ខ្ញុំដោយប្រុងប្រយ័ត្ន (ជួនកាលរាល់នាទីភ្ញាក់ពីដំណេក ហើយជួនកាលត្រឹមតែពេលណាដែលទាក់ទងនឹងការងាររបស់ខ្ញុំប៉ុណ្ណោះ)។ ការធ្វើបែបនេះ ជួយខ្ញុំឲ្យដឹងអំពីពេលវេលារបស់ខ្ញុំចំណាយលើរឿងអ្វីខ្លះ ហើយថា តើខ្ញុំកំពុងយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះផ្នែកនីមួយៗនៃទំនួលខុសត្រូវរបស់ខ្ញុំដែរឬទេ។ កម្មវិធីដែលមានប្រយោជន៍មួយទៀតគឺ កម្មវិធីដែលតាមដាននូវវេបសាយដែលលោកអ្នកបានបើកមើលអនឡាញ វានឹងបង្ហាញនូវបញ្ជីគេហទំព័រដែលលោកអ្នកបានចូលមើល និងចំនួនប៉ុន្មានដង ដែលលោកអ្នកបានមើលវានោះ។ ពួកវាក៏បង្ហាញបញ្ជីនៃកម្មវិធីដែលអ្នកបានប្រើប្រាស់ និងរយៈពេលប៉ុន្មានដងដែលលោកអ្នកបានប្រើពួកវានីមួយៗដែរ។ ការពិតអាចធ្វើឲ្យឈឺចាប់។ សាកល្បងប្រើប្រាស់កម្មវិធី រ៉េសស្យូ ថាម (RescueTime) ប្រសិនបើអ្នកត្រូវការជំនួយ។
English: https://www.challies.com/christian-living/the-quantified-life-and-the-sanctified-christian/
Hosted on Acast. See acast.com/privacy for more information.
មាន ស្ទីកឃ័រ (sticker) មួយបិទនៅក្រោយឡានថា «អ្នកពិសេស»។ ហើយនៅក្រោម ស្ទីកឃ័រ នោះមានការសរសេរ ដោយអក្សរតូចៗថា «ដូចគ្រប់គ្នាដែរ»។ ពិតជាគួរឲ្យចាប់អារម្មណ៍មែន ប៉ុន្តែក៏នៅមានសំណួរដ៏សំខាន់មួយដែលយើងត្រូវសួរដែរ ទាក់ទងទៅនឹងចំណុចពិសេសរបស់មនុស្សជាតិ។ យោងតាមព្រះគម្ពីរ តើព្រះអង្គបានបង្កើតយើងក្នុងរបៀបដ៏ពិសេសដែរឬទេ?
English version: https://www.desiringgod.org/interviews/does-the-bible-say-i-am-unique
Hosted on Acast. See acast.com/privacy for more information.
From the publisher's feed
Hosted on Acast. See…