នៅថ្ងៃអង្គារនេះ មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងមេដឹកនាំគណបក្សសង្គ្រោះជាតិ បានផ្ញើសារធ្ងន់ៗ ដាក់គ្នាទៅវិញទៅមក ដែលទំនងជារុញស្ថានការណ៍នយោបាយ ឲ្យឡើងកំដៅបន្ថែមទៀតខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែខិតជិតមកដល់។ លោកបណ្ឌិត ចាន់ វិបុល សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បានមើលឃើញថា ចរិកនយោបាយរបស់គណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភាទាំងពីរ ដែលមិនបានបង្ហាញពីឯកភាពជាតិដូច្នេះ បង្កឲ្យមានការព្រួយបារម្ភសម្រាប់ប្រទេសជាតិនិងប្រជាជន និងអាចជះឥទ្ធិពលមិនល្អដល់ការបោះឆ្នោតសំខាន់ៗខាងមុខផងដែរ។