នៅថ្ងៃស្អែកនេះ មហាយក្សចិនដែលជាមិត្តដ៏ស្និតស្នាលបំផុតរបស់កម្ពុជា នឹងរៀបចំប្រារព្ធខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ឆ្លៀតឱកាសនេះ វណ្ណ សុគន្ធា បានជួបសម្ភាសន៍ជាមួយលោកបណ្ឌិតគិន ភា ដែលជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជាអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង ចិន។ សម្រាប់លោកបណ្ឌិតគិន ភា មកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងចិនបានឈានដល់កម្រិតខ្ពស់បំផុតហើយ។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ដែរថា ចិនបានដើរតួនាទីសំខាន់ណាស់ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។