
Sign up to save your podcasts
Or


លោកអ្នកនាងជាទីមេត្រី! កម្ពុជា-អាមេរិក គ្រោងធ្វើសមយុទ្ធឆ្មាំអង្គរឡើងវិញ ក្រោយខកខានជិត ១០ ឆ្នាំ។ គម្រោងសមយុទ្ធនេះកើតឡើងក្នុងពេលយោធាថៃបន្តឈ្លានពានទឹកដីកម្ពុជា បើទោះជាប្រទេសកម្ពុជា និងថៃបានព្រមព្រៀង បង្កើតបទឈប់បាញ់កាលពីឆ្នាំ២០២៥។
កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បានជជែកពីស្ថានការណ៍នៅព្រំដែន រួមទាំងបទសម្ភាសន៍របស់លោក សំ ប៉ូលី ជាមួយសកម្មជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ លោកស្រី ស៊ុន រដ្ឋា៖
Hosted on Acast. See acast.com/privacy for more information.
លោកអ្នកនាងជាទីមេត្រី! វិស័យឯកជនបានចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ប៉ុន្តែទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនទាំងនោះក៏បានឆ្លៀតឱកាសផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំងយ៉ាងទូលំទូលាយ។ តើករណីនេះ ជះផលអវិជ្ជមានបែបណាដល់សង្គមខ្មែរ?។
កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បានជជែកពីផលប៉ះពាល់នៃការផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំងហួសហេតុ និងការអះអាងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា កម្ពុជាលែងមានមជ្ឈមណ្ឌលឆបោកតាមអនឡាញទៀតហើយ រួមទាំងបទសម្ភាសន៍របស់លោក សំ ប៉ូលី ជាមួយមន្ត្រីសិទ្ធិមនុស្សកម្ពុជាថា យោធាថៃ«ត្រូវសងការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ»ជូនពលរដ្ឋខ្មែរ៕
Hosted on Acast. See acast.com/privacy for more information.
Hosted on Acast. See acast.com/privacy for more information.
Hosted on Acast. See acast.com/privacy for more information.
Hosted on Acast. See acast.com/privacy for more information.
Hosted on Acast. See acast.com/privacy for more information.
Hosted on Acast. See acast.com/privacy for more information.
Hosted on Acast. See acast.com/privacy for more information.
លោកអ្នកនាងជាទីមេត្រី! អតីតអ្នកគាំទ្រគណបក្សប្រឆាំងដ៏លេចធ្លោកាលពីជាង១០ឆ្នាំមុន គឺលោកស្រី ធី សុវណ្ណថា និងប្ដីត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ៣ឆ្នាំ រឿងព្រំដែន ក្រោយពួកគេបានរួមរស់យ៉ាងសុខសាន្តជាមួយគណបក្សប្រជាជនកម្ពុជា។ សូមលោកអ្នកនាងស្ដាប់កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីភាគទី១១។
លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បានជជែកពីបញ្ហាព្រំដែន និងស្ថានការណ៍នយោបាយ ព្រមទាំងបទសម្ភាសន៍ជាមួយប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា។ លោក អ៊ុំ សំអាន រំពឹងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) នឹងស៊ើបអង្កេត ចោទប្រកាន់ និងចាប់ខ្លួនមេដឹកនាំថៃ និងមេយោធាថៃ ដែលបានធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជា រហូតបណ្ដាលឱ្យពលរដ្ឋខ្មែរស្លាប់ ខូចខាតផ្ទះសម្បែង វត្តអារាម សាលារៀន ស្ពាន ផ្លូវ និងប្រាសាទបុរាណខ្មែរជាដើម៕
Hosted on Acast. See acast.com/privacy for more information.
លោកអ្នកនាងជាទីមេត្រី! យោធាខ្មែរ៤នាក់រងរបួសព្រោះការផ្ទុះគ្រាប់បែកដែលរកមុខជនបង្កមិនទាន់ឃើញ ខណៈដែលនៅកន្លែងកើតហេតុក៏មានវត្តមានយោធាថៃនៅទីនោះដែរ។
សូមលោកអ្នកនាងស្ដាប់កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីភាគទី១០។ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បានជជែកករណីលោក ហ៊ុន សែន ប្រាប់ឱ្យមន្ត្រីរបស់លោកឱ្យបម្រើរាស្ត្រ ខណៈការបោះឆ្នោតខិតជិតចូលមកដល់ និងបទសម្ភាសន៍ជាមួយស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោកអាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ដែលកំពុងស្វះស្វែងសុំឱ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលត្រកូល ហ៊ុន ឱ្យដោះលែងសកម្មជនបរិស្ថានទាំង៥នាក់ និងអ្នកទោសមនសិការផ្សេងឱ្យមានសេរីភាពឡើងវិញ។ លោក អាឡិចបន្តថា របបផ្ដាច់ការតែងតែប្រើយុទ្ធសាស្ត្រ«ងើបមួយវ៉ៃមួយ»ព្រោះគេមិនអាចបង្ក្រាបឬវ៉ៃពលរដ្ឋរាប់ម៉ឺននាក់ដែលងើបតវ៉ាប្រឆាំងរបបនេះ៕
Hosted on Acast. See acast.com/privacy for more information.