រយៈពេលបីថ្ងៃនៃពិធីបុណ្យអុំទូកខាងមុខនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆំាងនឹងជំងឺអេដស៍សហការជាមួយអង្គការសង្គមស៊ីវិល បានរៀបចំយុទ្ធនាការផ្ដល់ជូនស្រោមអនាម័យដោយឥតគិតថ្លៃ។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅយប់នេះ លោក តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងនឹងជំងឺអេដស៍។ លោកបានបញ្ជាក់ថា ស្រោមអនាម័យ៦ម៉ឺន ត្រៀមសម្រាប់លោកអ្នកដែលត្រូវការនៅពេលបុណ្យអុំទូក ដើម្បីបង្ការកុំឲ្យមានការឆ្លងរាលដាលនៃមេរោគអេដសន៍។