ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឲ្យកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ សីហា នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងកាតសម្រាប់អភិវឌ្ឍអណ្ដូងប្រេងកាតនៅប្លុក A កម្ពុជា ជាមួយក្រុមហ៊ុនរុករកប្រេងមកពីប្រទេសសិង្ហបុរី គ្រីសអេនើជី (KRISENERGY) ។ ពិធីចុះកិច្ចព្រមព្រៀងនេះត្រូវបានអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ ចាត់ទុកថា ជាកិច្ចព្រមព្រៀងថ្មីមួយដែលនឹងនាំឲ្យកម្ពុជាក្លាយទៅជាប្រទេសផលិតប្រេងមួយក្នុងចំណោមប្រទេសផលិតប្រេងផ្សេងៗលើពិភពលោក។