ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០២៤៖
១. អង្គការសិទ្ធិមនុស្ស ប្រារព្ធខួប៨ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី ដើម្បីទាមទារយុត្តិធម៌ឱ្យលោក
២. ព្រះមហាក្សត្រ អំពាវនាវឱ្យពលរដ្ឋដាំដុះ និងការពារព្រៃឈឺ ខណៈរដ្ឋាភិបាលចាប់ឃុំខ្លួន សកម្មជនបរិស្ថាន
៣. ជនជាតិដើមព្នង៣៥គ្រួសារ ស្នើឱ្យអាជ្ញាធរខេត្តមណ្ឌលគិរីដោះស្រាយករណីក្រុមហ៊ុន MEGA FIRST ឈូសឆាយផលដំណាំពួកគេ
៤. នៅរាត្រីនេះ យើងនឹងពិភាក្សាថាតើស្មារតីឆន្ទៈមោះមុតរបស់បណ្ឌិត កែម ឡី បានចាក់គ្រឹះ បែបណានៅក្នុងសង្គមកម្ពុជា… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕