នៅព្រឹកមិញនេះ សាលាបង្រៀនកុមារពិការភ្នែក និង គ ថង់ ត្រូវបានផ្ទេរការគ្រប់គ្រងពីអង្គការគ្រួសារថ្មីទៅឱ្យក្រសួងអប់រំ យុវជន និងកីឡារជាផ្លូវការហើយ។ ដូច្នេះ នៅរាត្រីនេះ លោកគ្រូនាង ផល្លា នាយិកាសាលាបង្រៀនកុមារពិការភ្នែក និង គ ថង់នេះ គឺជាភ្ញៀវប្រចាំថ្ងៃរបស់យើង។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា អ្នកគ្រូនាង ផល្លា បានលើកឡើងថា ការផ្ទេរការគ្រប់គ្រងនេះគឺផ្តល់អត្ថប្រយោជន៍ច្រើនដល់ការអប់រំកុមារពិការភ្នែក និង គ ថង់ ជាពិសេស គឺផ្តល់ការអប់រំដល់ពួកគេឱ្យដូចនឹងកុមារធម្មតាដែរ។