RFI - ភ្ញៀវប្រចាំសប្តាហ៍

អ្នក​ស្រី សូ ភីណា៖ មហោស្រព​អក្សរសិល្បិ៍​ខ្មែរ បណ្ដុះ​ស្មារតី​ស្រឡាញ់​អក្សរសិល្បិ៍​ជាតិ - 23/08/2018


Listen Later

ចាប់​ពី​ថ្ងៃទី​២១ ដល់​ថ្ងៃ​ទី​២៣​កញ្ញា​ខាង​មុខ ខេត្ត​បាត់ដំបង នឹង​ក្លាយ​ជា​ទីប្រជុំ​របស់​​​អ្នក​និពន្ធ និង​អ្នក​ស្រឡាញ់​វិស័យ​អក្សរសិល្បិ៍​មក​ពី​គ្រប់​ទិសទី នៅ​ក្នុង​កម្មវិធី​មួយ​ដែល​គេ​ហៅ​ថា ​មហោស្រព​អក្សរសិល្បិ៍​ខ្មែរ​។ កម្មវិធី​មហោស្រព​អក្សរសិល្បិ៍​ខ្មែរ លើក​ទី​២ នៅ​ឆ្នាំ​២០១៨​នេះ ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​នៃ​អក្សរសិល្បិ៍​ខ្មែរ​។ អ្នក​ស្រី សូ ភីណា ស្ថាបនិក​មហោស្រព​អក្សរសិល្បិ៍​ខ្មែរ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង បាន​គូស​បញ្ជាក់​ថា ការ​រៀបចំ​មហោស្រព​អក្សរសិល្បិ៍​ខ្មែរ​នេះ មាន​គោលដៅ​សំខាន់​៣៖ ទី​១ បណ្ដុះ​ស្មារតី​ស្រឡាញ់​អក្សរសិល្បិ៍​ជាតិ, ទី​២ លើក​កម្ពស់​កិត្តិយស​និង​គុណ​តម្លៃ​របស់​អ្នក​និពន្ធ, និង​ទី​៣ បង្កើន​ឱកាស​ក្នុង​ការ​ទំនាក់ទំនង​ក៏​ដូច​ជា​ពង្រីក​ទីផ្សារ​ដល់​អ្នក​​និពន្ធ​។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By