ម្សិលមិញក្រុមអង្គការសង្គមស៊ីវិលបានរៀបចំទិវាសុវត្ថិភាពទីក្រុងសម្រាប់ស្ត្រី ដើម្បីតម្រូវការរបស់ស្ត្រីលុបបំបាត់អំពើហិង្សាលើស្ត្រីក្នងប្រទេសកម្ពុជា។ កម្មវិធីនេះមានការចូលរួមពីស្ត្រីមកក្រុមគោលដៅសំខាន់ៗរួមមានៈ ស្ត្រីបំរើការងារក្នុងវិស័យរោងចក្រ ស្ត្រីបំរើសេវាផ្លូវភេទ និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នាជាដើម។ អ្នកស្រី អ៊ូ ទេពផល្លីន អនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងមើលឃើញថា បញ្ហារបស់ស្ត្រីក្នុងវិស័យរោងចក្រត្រូវបានដោះស្រាយតែវិស័យផ្សេងនៅប្រឈម។