ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤
១.សាច់ញាតិសកម្មជនមាតាធម្មជាតិខកចិត្តដែលមន្ត្រីពន្ធនាគារមិនឱ្យពួកគាត់ជួបគ្រួសារ
២. អ្នកឃ្លាំមើលនិងពលរដ្ឋរិះគន់ សាលក្រមកាត់ទោសក្រុមយុវជនបរិស្ថានឲ្យជាប់ពន្ធនាគារថា ជារឿងអយុត្តិធម៌និងជាអំពើអមនុស្សធម៌
៣. សហគមន៍ខ្មែរនៅក្រៅប្រទេសគ្រោងធ្វើពិធីបុណ្យរំឭកខួបការស្លាប់បណ្ឌិត កែម ឡី និងជជែកពីសាលក្រមអយុត្តិធម៌កាត់ទោសសកម្មជនមាតាធម្មជាតិ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាអំពី តើថាការបង្ក្រាបដោយហិង្សាទៅលើក្រុមយុវជននៃចលនាមាតាធម្មជាតិ នឹងធ្វើឲ្យយុវជនដទៃទៀតបាក់ស្បាតឬក៏យ៉ាងណា? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕