SBS Khmer - SBS ខ្មែរ

SBS Khmer - SBS ខ្មែរ

Download on the App Store

All SBS Khmer - SBS ខ្មែរ episodes

  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦
    ** តុលាការយុត្តិធម៌អន្តរជាតិរកឃើញថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងហ្សា។ ** អ្នកស្វែងរកការងារធ្វើនៅក្នុងប្រទេសអូស្រ្តាលីកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំង។ ** ថ្នាំសម្រកទម្ងន់ក្នុងទម្រង់ជាថ្នាំគ្រាប់ដំបូងគេបង្អស់របស់អូស្ត្រាលី ចាប់ផ្តើមដាក់លក់ ហើយ។

    #sbsaudiopodcast
    4 min
  • តើលោក តាក ម៉េងហ៊ាង នឹងជាប់ជាសមាជិកសភារដ្ឋវិចថូរៀសម្រាប់អាណត្តិទីបីដែរទេ?
    ការបោះឆ្នោតមុនពេលកំណត់សម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំរដ្ឋវិចថូរៀបានចាប់ផ្តើមហើយ ខណៈដែលថ្ងៃបោះឆ្នោតចំ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកានេះ។ គណបក្សលេប័រកំពុងស្វែងរកឱកាសក្នុងការបន្តកាន់អំណាចក្នុងអាណត្តិទី៤ ជាប្រវត្តិសាស្រ្ត ខណៈដែលគណបក្សសម្ព័ន្ធកំពុងតែរំពឹងថានឹងវិលមកដឹកនាំរដ្ឋាភិបាលវិញជាមួយនឹងមេដឹកនាំ លោកស្រី Jess Wilson ដែលប្រសិនបើជាប់ឆ្នោត ក្នុងវ័យ៣៦ឆ្នាំ លោកស្រីនឹងក្លាយជាអភិបាលរដ្ឋវិចថូរៀ ដែលក្មេងជាគេ ចាប់តាំងពីការបង្កើតសហព័ន្ធអូស្ត្រាលីមក និងជាស្រ្តីដំបូងគេដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋ ឱ្យកាន់តំណែងជាអភិបាលរដ្ឋវិចថូរៀ ខណៈដែលគណបក្សតូចៗមួយចំនួន ដូចជាគណបក្ស One Nation ហាក់ដូចជាមានសន្ទុះនៃការគាំទ្រខ្លាំងជាងមុន។ តើលោក តាក ម៉េងហ៊ាង សមាជិកសភាដើមកំណើតខ្មែរ ប្រចាំមណ្ឌលក្លារីនដា រដ្ឋវិចថូរៀ ដែលមានប្រវត្តិដ៏យូរលង់ក្នុងនាមជាមណ្ឌលបោះឆ្នោតដែលមានសុវត្ថិភាពសម្រាប់គណបក្សលេប័រនោះ នឹងជាប់ជាសមាជិកសភារដ្ឋវិចថូរៀសម្រាប់អាណត្តិទីបីជាប់ៗគ្នាដែរឬទេ?

    #sbsaudiopodcast
    13 min
  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** មេដឹកនាំអាម៉េរិក ចិន និងរុស្ស៊ី យល់ស្របថា សង្គ្រាមនុយក្លេអ៊ែរមិនត្រូវឱ្យកើតឡើងជាដាច់ខាត *** ប៉ូលិសប្រឆាំងភេរវកម្មបើកប្រតិបត្តិការនៅតំបន់ភាគខាងលិចនៃទីក្រុងស៊ីដនី។ *** ប្រតិបត្តិការទ្រង់ទ្រាយធំមួយកំពុងដំណើរការដើម្បីតភ្ជាប់បណ្តាញអគ្គិសនីឡើងវិញ នៅតំបន់ឧបទ្វីប Eyre ក្នុងរដ្ឋអូស្រ្តាលីខាងត្បូង។

    #sbsaudiopodcast
    11 min
  • កម្ពុជាចំណាយ ១៥លានដុល្លារអាមេរិក លើការរៀបចំកិច្ចប្រជុំក្រុមប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី
    រាជរដ្ឋាភិបាលកម្ពុជាប្រកាសថា ការរៀបចំព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ដែលជាកិច្ចប្រជុំរវាងប្រទេសនិយាយភាសាបារាំង ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានបិទបញ្ចប់កាលពីដើមសប្តាហ៍នេះ បានចំណាយថវិកាអស់ប្រមាណ ១៥លានដុល្លារអាមេរិក តែទទួលបានអត្ថប្រយោជន៍ជាច្រើន។
    6 min
  • កម្ពុជា-ថៃ នឹងចូលរួមកិច្ចប្រជុំ UNCLOS លើកទី៣នៅទីក្រុងគូឡាឡាំពួ
    កម្ពុជា-ថៃ នឹងចូលរួមកិច្ចប្រជុំ លើកទី៣ តាមយន្តការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
    6 min
  • #122 Asking someone to take your photo (Med) - សិក្សាភាសាអង់គ្លេសភាគទី122៖ ការសុំឱ្យនរណាម្នាក់ជួយថតរូបឱ្យអ្នក
    Learn English useful for asking stranger for a little help, including asking someone to take a photo, give directions or help with a bag. - រៀនប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ស្នើសុំជំនួយបន្តិចបន្តួចពីមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ដូចជាការសុំឱ្យគេជួយថតរូប ប្រាប់ផ្លូវ ឬជួយលើកកាបូបជាដើម។

    Keep practising the phrases from this episode and test what you’ve learned with our quiz here. #sbsaudiopodcast - Keep practising the phrases from this episode and test what you’ve learned with our quiz here. #sbsaudiopodcast
    9 min
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
    *** ក្រុមអ្នកសេដ្ឋកិច្ចនិយាយថា ការធ្លាក់ចុះនៃទីផ្សារលំនៅឋានអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ *** អត្រាអ្នកអត់ការងារធ្វើនៅប្រទេសអូស្ត្រាលី បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ *** គេព្យាករណ៍ថា សាសនាឥស្លាមនឹងក្លាយជាសាសនាធំជាងគេបំផុតនៅលើពិភពលោក នៅត្រឹមឆ្នាំ ២០៣៥។

    #sbsaudiopodcast
    5 min
  • តើរដ្ឋវិចថូរៀអាចនឹងងាកទៅរកនិន្នាការស្តាំនិយម បន្ទាប់ពីគណបក្សលេប័រកាន់អំណាចអស់រយៈពេល១២ឆ្នាំដែរឬទេ?
    ជាទូទៅ រដ្ឋវិចថូរៀ ត្រូវបានគេមើលឃើញថាជារដ្ឋមួយដែលមានគំនិតជឿនលឿន គាំទ្រនយោបាយកែទម្រង់។ ប៉ុន្តែ ការបោះឆ្នោតថ្នាក់រដ្ឋនៅខែវិច្ឆិកានេះ អាចនឹងនាំឱ្យមានការផ្លាស់ប្តូរទៅរកនិន្នាការស្តាំនិយមបែបភិថុត ខណៈដែលលទ្ធផលស្ទង់មតិបង្ហាញថា គណបក្ស One Nation កំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង។ តើគណបក្ស One Nation និងគណបក្សធំៗផ្សេងទៀត កំពុងព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យគាំទ្រពួកគេដោយរបៀបណា ហើយតើពួកគេកំពុងផ្តោតលើបញ្ហាអ្វីខ្លះ?
    17 min
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការបោះឆ្នោតមុនថ្ងៃកំណត់ សម្រាប់ការបោះឆ្នោតរដ្ឋវិចថូរៀ ចាប់ផ្តើមនៅថ្ងៃនេះ។ ** គណបក្ស One Nation ស្នើឱ្យមានការកាត់បន្ថយយ៉ាងសម្បើមនូវការទទួលយកចំនួនជនភៀសខ្លួនរបស់អូស្រ្តាលី។ ** បញ្ញាសិប្បនិម្មិត ក្លាយជាប្រធានបទដ៏សំខាន់បំផុត មុនពេលកិច្ចប្រជុំកំពូលមេដឹកនាំអេពិក នៅទីក្រុងសិនចិន។

    #sbsaudiopodcast
    13 min
  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាថា រកឃើញមានឈ្មោះខ្មោចក្នុងជួរប៉ូលិសជាងពីរពាន់នាក់
    លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការធ្វើជំរឿនកន្លងមក បានរកឃើញថា មានមន្ត្រីខ្មោច ឬឈ្មោះស្ទួន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ប្រមាណជាង ២២០០នាក់។

    #sbsaudiopodcast
    4 min