
Sign up to save your podcasts
Or


មនុស្សគ្រប់រូបត្រូវការអាហារដើម្បីរស់ ព្រះបានប្រទានមកយើងហើយ ទោះតិច រឺច្រើន។ រីឯអាហារដ៏សំខាន់បំផុត១ទៀត គឺជាអាហារដែលបរិភោគហើយនឹងបាន រស់នៅរហូត។ ព្រះវរបិតាបានប្រទានព្រះយេស៊ូវមកមនុស្សលោក ប្រៀបធៀប ដូចជានំប៉័ង រឺបាយជីវិតសំរាប់មនុស្សលោក។ តើអ្នកនឹងឆ្លើយតបយ៉ាងណា ចំពោះ ការដែលព្រះយេស៊ូវបានប្រកាសថា ខ្ញុំជានំប៉័ងជីវិត?
គ្រូប្រាជ្ញាបានត្រិះរិះពិចារណាអំពីជីវិតមនុស្ស។ គ្រប់ៗរូបត្រូវជួបនឹងអន្ទាក់នៃសេចក្តីស្លាប់ និង អ្វីៗមិនទៀងទាត់ ក៏មិនទំនងផង។ ជ័យជំនះមិនអាស្រ័យលើល្បឿន លើកំឡាំង រឺដំរិះឡើយ។ អញ្ចឹងតើជីវិតមានន័យអ្វី? តើយើងរស់នៅបែបណា? តើព្រះគម្ពីរបរិសុទ្ធដែលជាព្រះបន្ទូល ព្រះដ៏ពិតបង្រៀនយើងអ្វីខ្លះអំពីប្រាជ្ញាសំរាប់ជីវិតរស់នៅ?
From the publisher's feed