Sign up to save your podcasts
Or

ចប់ហើយ! ក្តីស្នេហ៍អមតៈដែលយើងឧស្សាហ៍និយាយហ្នឹងនៅបានតែ ២ ឆ្នាំទេ?
ឥលូវបន្តរឿងស្នេហ៍អតីតរបស់ស្មេរទៀត! ក្រោយពេលបែកពីម្នាក់ហ្នឹងទៅ ស្មេរបាននៅលីវអស់រាប់ឆ្នាំ ទើបជួបអ្នកថ្មីម្នាក់ ម្តងនេះគឺមានអារម្មណ៍ថាគេជាមនុស្សល្អ សាកសមនឹងស្មេរបំផុត! យើងទាំងពីរតែងសប្បាយសើចជាមួយគ្នាយ៉ាងក្អាកក្អាយមិនដែលដាច់ ចង់និយាយពីរឿងអីជាមួយគ្នាក៏បាន។ គាត់តែងលើកសរសើរខ្ញុំ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនអាចសំរេចអ្វីបានគ្រប់យ៉ាង ឈ្នះអស់មារសត្រូវតែម្តង! បើទោះគាត់រវល់យ៉ាងណា ក៏គាត់ព្យាយាមឆ្លៀតពេលដើម្បីបាននៅជិតគ្នា មានពេលស្តាប់ពីរឿងក្នុងចិត្តខ្ញុំមិនដែលបាត់មុខឡើយ។
បើអាច គឺលែងចង់ទៅសាលា ទៅធ្វើការហើយ! ចង់តែចំណាយពេលគ្រប់នាទីជាមួយគាត់ បើបានចឹងមែន ជីវិតនេះរស់នៅដូចក្នុងឋានសួគ៍ចឹង! ស្មេរឃើញគូគេផ្សេងគេឈ្លោះគ្នា តែបែរជាមានអារម្មណ៍ជឿជាក់ច្បាស់ណាស់ថា គូខ្ញុំនឹងគ្មានថ្ងៃធ្វើចឹងទេ! សង្សារខ្ញុំជាមនុស្សដែលចិត្តទូលាយសឹងអី យើងទាំងពីរនាក់ស្រឡាញ់យោគយល់គ្នាដល់ថ្នាក់នេះ មិនដែលអាចឈ្លោះគ្នាខ្លាំងដូចគេហ្នឹងទេ!
តែដល់ទាក់ទងបានចូលដល់ឆ្នាំទីបី ចាប់ផ្តើមមានរឿងឈ្លោះអាក់អន់ចិត្តគ្នា មិនត្រូវសំដីគ្នា សឹងនឹងបោះបង់ចោលប៉ុន្មានដងទៅហើយដែរ! នេះមិនមែនកើតឡើងតែចំពោះគូយើងទេ បើតាមការស្រាវជ្រាវ ក៏បានឲ្យឃើញថា ចំពោះមនុស្សធម្មតាម្នាក់ អារម្មណ៍ធ្លាក់ក្នុងអន្លង់ស្នេហ៍នេះមិនអាចនៅឋិតឋេររហូតបាននោះទេ!
By WAPATOAចប់ហើយ! ក្តីស្នេហ៍អមតៈដែលយើងឧស្សាហ៍និយាយហ្នឹងនៅបានតែ ២ ឆ្នាំទេ?