Sign up to save your podcasts
Or
ស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទ «បើកបេះដូង» ដែលយើងនឹងរៀនហើយអនុវត្តភាសាស្នេហ៍ទាំងប្រាំ ដកស្រង់ចេញពីសៀវភៅរបស់បណ្ឌិត ហ្គារី ឆេបមែន (Dr. Gary Chapman) ដើម្បីក្លាយខ្លួនជាគូសង្សារដែលពូកែស្រឡាញ់ជាងមុននោះអី!
សំរាប់អ្នកខ្ជិលអាន អាចចុចស្តាប់គេអានអត្ថបទទាំងមូលក្នុងវីដេអូខាងក្រោមហ្មងក៏បានដែរ
បើអ្នកដែលស្តាប់ទៅមិនយល់សោះថាភាសាស្នេហ៍ហ្នឹងជាអ្វី សូមអានអត្ថបទណែនាំនៅទីនេះសិនទៅណា។ និយាយឲ្យខ្លីទៅ បើយោងតាមបណ្ឌិត ហ្គារីឆេបមែន ភាសាស្នេហ៍របស់មនុស្សយើងគឺមាន ៥ ភាសាដូចជា សំដីសរសើរ ពេលវេលានៅជាមួយគ្នា ការទទួលបានកាដូ សកម្មភាពជួយយកអាសា និង ការប៉ះពាល់ (words of affirmation, quality time, receiving gifts, acts of service, physical touch)។ យើងម្នាក់ៗតែងមានភាសាណាមួយក្នុងចំណោមប្រាំនេះ ជាភាសាស្នេហ៍ចំបងជាមិនខាន។ ហើយពេលដែលយើងរៀនចេះនិយាយភាសាស្នេហ៍របស់ដៃគូយើងបានល្អជាងមុន នោះយើងនឹងក្លាយជាសង្សារល្អជាងមុនផងដែរ!
ក្នុងអត្ថបទនេះ យើងនឹងក្រឡេកទៅមើលភាសាស្នេហ៍ទីមួយ គឺការនិយាយពាក្យសរសើរ (words of affirmation) ទៅកាន់ដៃគូរបស់យើង! និយាយឲ្យហើយណា ភាសានេះល្អប្រើតែសំរាប់មនុស្សដែលប្រើវាជាភាសាស្នេហ៍ចំបងតែប៉ុណ្ណោះ! ចឹងសូមចូលទៅកាន់អត្ថបទទីមួយ ចុចផ្ញើវាទៅដៃគូអ្នក ហើយបង្ខំឲ្យគាត់ធ្វើតេស្តរកមើលភាសាស្នេហ៍ចំបងរបស់គាត់សិនទៅ! ប្រសិនបើវាជាពាក្យសរសើរនោះ អត្ថបទនេះត្រូវម៉ាច់ហើយ! យើងនឹងរៀននិយាយពាក្យសរសើរ រហូតដល់អណ្តាតយើងផ្អែមដូចទឹកឃ្មុំអញ្ចឹង!