ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤
១. តុលាការ ចោទប្រកាន់ជំនួយការផ្ទាល់លោក ហ៊ុន សែន លោក ដួង តារា ពីបទ «ឆបោក»
២. តុលាការកំពូល ទម្លាក់បទចោទលើពលរដ្ឋខេត្តត្បូងឃ្មុំ ៤នាក់ តែសហគមន៍ស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លី
៣. សារព័ត៌មានស៊ើបអង្កេត ម៉ុងហ្គាបេ (Mongabay) រាយការណ៍ថា ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បន្តដឹកឈើចេញទៅក្រៅប្រទេស
៤. បណ្តាញសហគមន៍ព្រៃឡង់ ជំរុញឱ្យអាជ្ញាធរថ្នាក់ជាតិ ចុះស៊ើបអង្កេតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលជាប់សង្ស័យរឿងកាប់ទន្ទ្រានដីព្រៃនៅតំបន់ព្រៃឡង់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕