មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃចន្ទនេះ បានបូកសរុបលទ្ធផលបង្រ្កាបគ្រឿងញៀន ឆមាសទី១ ឆ្នាំ២០១៩ ដោយបង្ហាញថា ការបង្រ្កាបបទល្មើសគ្រឿងញៀនបាន៣,៦៧៦ករណី និងឃាត់ខ្លួនមនុស្សបានចំនួន៧៦៦៤នាក់ គឺកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា ការបង្រ្កាបបទល្មើសគ្រឿងបានច្រើន គឺមិនមែនមានន័យថា អ្នកប្រើគ្រឿងញៀនកើនឡើងទេ ប៉ុន្តែដោយសារសមត្ថកិច្ចមានស្នាដៃល្អក្នុងការបង្រ្កាបបាន។