មន្ទីរពេទ្យបង្អែកខេត្តកោះកុង កាលពីពេលថ្មីៗនេះ បានទទួលពានរង្វាន់ជាមន្ទីរពេទ្យគំរូ ពីរដ្ឋាភិបាលកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេស ដោយបានផ្តល់សេវាសាធារណៈលើវិស័យសុខាភិបាលល្អលើសគេនៅក្នុងការប្រកួតប្រជែងប្រចាំឆ្នាំ២០១៩នេះ។ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថាមន្ទីរពេទ្យមានចក្ខុវិស័យ និងឆន្ទៈខ្ពស់ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ មានតម្លាភាព និងគណនេយ្យភាពច្បាស់លាស់។