VJSinoun FM

VJSinoun FM

Download on the App Store

VJSinoun FM episodes

  • #9: តេីអ្នកទាំងអស់​គ្នា​ទទួលបាន​បទពិសោធន៍អ្វី​ខ្លះ​ពី​ប្រទេស​ដែល​កំពុង​កេីត​វីរុស​កូវិដ​១៩? | What you got from COVID19 Country?
    យេីង​ក្រឡេក​មើល​ទៅ​ប្រទេស​អីតាលី​ពេល​នេះ​គឺ​កំពុង​រង់​គ្រោះ​និង​វីរុស​កូវិដ19​យ៉ាង​ខ្លាំងក្លា​ បេី​គិត​ចាប់​ពី​ថ្ងៃ​ទី​21​ខែ​កុម្ភៈ​មក​ដល់​ថ្ងៃ​នេះ​គឺ​ជាង​20ហើយ​ដែល​ប្រទេស​អីតាលី​ប្រឈម​នឹង​កូវិដ​19​។ រយៈពេល​ត្រឹម​តែ​ជាង​20​ថ្ងៃ​សោះ​ធ្វើ​ឲ្យ​ប្រទេស​អីតាលី​មាន​មនុស្ស​ស្លាប់​ជា​មួយ​ពាន់​នាក់​ និង​ចំនួន​អ្នក​កេីត​វីរុស​កូវិដ​19រហូត​ដល់​ជាង​ 17​ម៉ឺន​នាក់​។​ រដ្ឋាភិបាល​អីតាលី​បាន​ចេញ​នយោបាយ​ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​រវាង​ប្រទេស​និង​ប្រទេស​ បិទ​ហាង​បិទ​ផ្សារ​ទំនើប​និង​កន្លែង​កម្សាន្ត​នានា​ ដេីម្បី​ហាម​ប្រជាជន​អីតាលី​មិន​ឱ្យ​ចេញ​ក្រៅ​ផ្ទះ​។
    បេី​គិត​ពី​ចំណាត់​ថ្នាក់​នៃ​ការ​កេីត​វីរុស​នេះដែរ​ឃើញ​ថា​ប្រទេស​អីតាលី​គឺ​ជា​លំដាប់​ទី​ពីរ​លេី​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ចិន​។ កត្តា​វីរុស​កូវិដ​19នេះដែរ​គឺ​បាន​ធ្វើ​ឱ្យ​ប្រទេស​អីតាលី​មាន​ការ​ធ្លាក់​ចុះ​លេី​គ្រប់​វិស័យ​ បេីតាម​ការ​សន្និដ្ឋាន​របស់​អ្នក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​សន្និដ្ឋាន​ថា​ប្រទេស​អីតាលី​អាច​និង​មាន​វិបត្តិ​ GDP ធ្លាក់​ចុះ​រហូត​ដល់​1.2%​ ឯណោះ​។ ហេតុការណ៍​នេះ​បាន​បង្ហាញ​ឱ្យ​ប្រទេស​កម្ពុជា​យេីង​ឃើញ​ថា​ កូវិដ​19​ ជា​វីរុស​មួយ​ដ៏​កាច​សាហាវ​វាអាច​បំផ្លាញ​ប្រទេស​ដែល​រីកចម្រើន​មួយ​ឱ្យ​ធ្លាក់​ដុនដាប​យ៉ាង​ដំណំ​ដូច​ជា​ប្រទេស​អីតាលី​និង​ប្រទេស​ចិន​ដែល​យើង​ឃើញ​ស្រាប់​។
    ខ្ញុំ​លេីក​ប្រទេស​អីតាលី​មក​និយាយ​ក្នុង​វីដេអូ​នេះ​គឺ​ខ្ញុំ​ចង់​ឱ្យ​ប្រជាជន​ខ្មែរបាន​ឃើញ​ជា​ឧទាហរណ៍​នៃ​ការ​ថ្វីប្រហេះ​របស់​ប្រទេស​អីតាលី​ មូលហេតុ​ដែល​ប្រទេស​អីតាលី​មាន​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​កូវិដ​19​លឿន​ដល់​កម្រិត​នេះ​គឺ​ដោយ​សារ​ការ​ថ្វី​ប្រហេះ​មួយ​ចំនួន​ដូចជា​
    1.​ ការ​ប្រមាថ​និង​ការ​ខ្វះ​នូវ​ការ​ប្រុងប្រយ័ត្ន​ ពិត​ណាស់​គឺ​ដូច​ដែល​ខ្ញុំ​បាន​លេីក​ឡើង​នេះ​ហើយ​ ដោយសារតែ​ប្រទេស​អីតាលី​គឺ​នៅ​ឆ្ងាយ​សែនឆ្ងាយពី​ប្រទេស​ចិន​ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​អីតាលីថ្វី​ប្រហេះហេីយ​គិតថា​បញ្ហា​វីរុស​កូវិដ​19​មិន​មែន​ជា​បញ្ហា​សំខាន់​របស់​ប្រទេស​ខ្លួន​ ហើយ​ពួកគេ​ក៏​មិន​អេីពេី​និង​ការ​តាមដាន​ព័ត៌មាន​ផ្សេងៗ​ដូច​ជា​របៀប​ការ​ឆ្លង​ដ៏​កាច​សាហាវ​នៃ​វីរុស​កូវិដ​19 ហើយ​ថែម​ទាំង​ប្រងើយកន្តើយ​នឹង​ការ​ការពារ​ខ្លួន​ពី​​កូវិដ​19នេះ​ផង​ដែរ​។
    ជាក់​ស្ដែង​រយៈ​ពេល​ដំបូង​ៗក្រោយ​ពេលការ​ត្រួត​ពិនិត្យ​ត្រូវ​បាន​ឃើញ​ថា​ប្រទេស​អីតាលី​មាន​អ្នក​ឆ្លង​កូវិដ​19​ដល់​ទៅរាប់​ពាន់​នាក់​ ហេីយ​ពេល​នោះ​រដ្ឋាភិបាល​ក៏​​បាន​ចេញ​នយោបាយ​ឱ្យ​បិទ​សាលា​រៀន​ទូទាំង​ប្រទេស​ផងដែរ​ ប៉ុន្តែ​ប្រជាជន​អីតាលី​ហាក់​ដូច​ជា​មិន​អេីពេី​ពី​ការ​ឆ្លង​នៃ​វីរុស​កូវិដ​19​នេះសោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​បាន​នាំ​គ្រួសារ​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ដំបន់​ទេសចរណ៍​ផ្សេង​ៗ​ទូទាំង​ប្រទេស​អីតាលី​ដោយ​កង្វះ​ការ​ប្រុងប្រយ័ត្ន​ទៀត​ផង​។
    2.​ ប្រទេស​អីតាលី​មិន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ពាក់​ម៉ាស់​អនាម័យ​។ ដោយ​ពួក​គេ​មាន​ផ្នត់​គំនិតរេីស​អេីង​ថា​អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​ពាក់​អនាម័យ​ការពារ​អ្នក​នោះ​គឺ​សុទ្ធតែ​ជា​អ្នក​ផ្ទុក​មេរោគ​ អ្នក​កេីត​ជម្ងឺ​ផ្សេងៗ​។ ជាក់​ស្ដែង​ថ្មីៗ​នេះ​មាន​ហេតុការណ៍​មួយ​ដែល​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ជនជាតិ​ចិន​ម្នាក់​ដែល​គាត់​គ្រាន់​តែ​ពាក់​ម៉ាស់​ការពារ​ដេីរ​តាម​ទីសាធារណៈ​សោះ​ក៏​ត្រូវ​គេ​ព្រួត​វៃ​គាត់​ហើយ​បួលលី​គាត់​ថា​ អា​មនុស្ស​នាំ​រោគ​ អា​មនុស្ស​នាំ​ជម្ងឺ​អី​ផ្សេង​ៗ​។ ក្នុង​នោះ​មិន​មែន​ត្រឹម​តែ​ជនជាតិ​ចិន​ម្នាក់​នោះ​ទេ​ តែ​នៅ​មាន​ប្រជាជន​ថៃ​មួយ​ចំនួន​ទៀត​ដែល​ទៅ​សិក្សានិង​ធ្វើ​នៅ​ទី​នោះ​ត្រូវ​បាន​គេ​រេីសអេីង​និង​បូលលី​ពេល​គាត់​ពាក់​ម៉ាស់​ការពារ​។
    3.​ វប្បធម៌​ការ​ស្វាគមន៍​គ្នា​ យើង​ដឹង​ស្រាប់​ហើយ​ថា​ជនជាតិ​អីតាលី​ពេល​ជួប​គ្នា​ម្តង​ៗ​គឺ​ត្រូវ​ចាប់​ដៃ​ ឱប​ថើប​ថ្ពាល់​និង​ថ្ពាល់​​ ប៉ះពាល់​គ្នា​អី​ផ្សេង​ៗ​ដែល​ងាយ​ក្នុង​ការ​ចំលង​ពី​ម្នាក់​ទៅ​ដប់​នាក់​ ពី​ដប់​នាក់​ទៅ​មួយ​រយ​នាក់​ ពី​មួួយ​រយ​នាក់​ទៅ​មួយ​ពាន់​នាក់​។
    ដូច​យើង​ឃើញ​ស្រាប់​និង​ល្បី​ទូទាំង​ពិភពលោក​អំពី​ព័ត៌មាន​មួយ​ដែល​ប្រជាជន​ខ្មែរ​យើង​គួរ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ ចំពោះ​ ព្រះអង្គម្ចាស់​ ឆាលលី​រាជទាយាទ​នៃ​ចក្រភព​អង់គ្លេស​ ព្រះអង្គ​បាន​យក​វប្បធម៌ការ​សំពះ​​ស្វាគមន៍​របស់​បុព្វបុរស​ខ្មែរ​មក​ប្រេីប្រាស់​ដេីម្បី​ស្វាគមន៍​គ្នា​លេី​ឆាត​អន្តរជាតិ​ដែល​ធ្វើ​ឱ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​និង​យក​តម្រាប់​តាម​។
    ក្នុង​វីដេអូ​នេះ​ខ្ញុំ​មិន​មែន​ចង់​ឱ្យ​អ្នក​ទាំងអស់​គ្នា​ភ្ញាក់ផ្អើល​ភ័យ​ខ្លាច​នឹងវីរុស​កូវិដ​19នោះ​ទេ​។ ក៏​ប៉ុន្តែ​ពួក​យើង​ទាំង​អស់​គ្នា​គឺ​ត្រូវ​កុំ​ប្រមាថ​ ពួក​យើង​ទាំង​អស់​គ្នា​ក្នុង​នេះ​គឺ​ខ្ញុំ​ចង់​សំដៅ​លើ​ពុកម៉ែ​បងប្អូន​ប្រជាជន​ខ្មែរ​ទាំង​អស់​ត្រូវ​កុំ​ប្រមាថ​ ចុច​ក្រោយ​ខ្ញុំ​ចង់​ផ្ដាំ​អ្នក​ទាំង​អស់​គ្នា​ថា​
    យើង​មិន​គួរ​​រៀន​តែពី​កំហុស​របស់​ខ្លួន​ឯង​រហូត​ទេ​ ពេល​ខ្លះ​យើង​ក៏​អាច​រៀន​ពី​កំហុស​របស់​អ្នក​ដទៃ​បាន​ដែរ
    5 min
  • #8: វិធានការណ៍​ការ​ពារ​វីរុស​ឆ្លង​ យោគ​តាម​វិជ្ជៈ​បញ្ជា​របស់​ដុកទ័រ​ Eli Perencevich នៃ​ក្រសួង​ប្រយុទ្ធប្រឆាំង​និង​ជម្ងឺ​ឆ្លង​ពិភពលោក​
    #COVID_19
    ម៉ាស់​អនាម័យ​រឹត​តែពាក់​រឹត​តែ​​ប្រឈម​និង​ការ​កេីត​វីរុស​​៖
    ថ្ងៃ​មួយ​ខ្ញុំ​បាន​ជិះ​រថភ្លើង​លេី​អាកាស​នៅបាងកក​ប្រទេស​ថៃ​ ដោយ​ហេតុ​ខ្ញុំ​មិន​បាន​ពាក់​ម៉ាស់​អនាម័យ​ខណៈ​ធ្វើ​ដំណើរ​នៅ​ទី​សាធារណៈ​ទើប​ធ្វើឱ្យ​មិត្តភ័ក្តិ​ខ្ញុំ​មួយ​ចំនួន​មាន​ការ​រេីសអេីង​និង​ខ្លាច​មិន​ហ៊ាន​នៅ​ក្បែរ​រឺ​ញ៉ាំ​បាយ​ជាមួយ​ខ្ញុំ​ដូច​មុន​ ចំពោះ​ករណី​នេះ​ដែរ​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា​៖
    • វីរុស​កូរ៉ូណា​ជាភាសា​អង់គ្លេស​គឺ​ Coronavirus Diseases ឆ្នាំ​ 2019​ ហៅ​កាត់​ថា​ COVID-19 វីរុស​ឆ្លង​ប្រភេទនេះដែរ​មិន​មែន​ជា​វីរុស​ថ្មី​ដែល​ទើប​តែ​និង​កេីត​ឡើង​នោះទេ​ ពោល​គឺ​ពិភពលោក​យើង​ធ្លាប់​កើត​មាន​នូវ​វីរុស​ឆ្លង​ដែល​កាច​សាហាវ​និង​អាច​ប្រល័យ​ជីវិត​មនុស្ស​រួច​មក​ហើយ​ចំនួន​ 6ប្រភេទ​ ដែល​ក្នុង​នោះ​វីរុស​ COVID-19 គឺ​ជា​វីរុស​ឆ្លង​ប្រភេទ​ទី​ 7​ ដែល​ត្រូវ​បាន​គេ​រកឃើញ​ដំបូង​បង្អស់​កាល​ពី​ថ្ងៃ​ទី 0​1​ ខែ​ធ្នូ​ ឆ្នាំ​ 2019 នៅ​ទីក្រុង​អ៊ូហាន​ប្រទេស​ចិន​។ ដំបូង​ៗ​យើងគិត​ថា​វា​ជា​រឿង​ធម្មតា​ពេល​​ឃើញ​ពត៌មាន​នៅ​ប្រទេស​ចិន​កេីត​វីរុស​ឆ្លង​ប្រភេទ​កូរ៉ូណា​ តែ​យើង​មិន​នឹក​ស្មាន​ថា​វា​នឹង​អាច​ឆ្លង​រីក​រាល​ដាល​ដល់​ទូទាំង​ពិភពលោក​បែប​នេះ​សោះ​ ហើយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​។
    ជាក់ស្ដែង​បេី​ក្រឡេក​មើល​ប្រទេស​ជិតខាង​ យើង​ឃើញ​ថា​នៅ​តាម​ដង​ផ្លូវ​ តាម​ហាង​និង​ផ្សារ​ទំនើប​ ​គឺ​ស្ងាត់​មនុស្ស​មែន​ទែន​ ដោយ​ពួក​គាត់​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​បេី​មិន​ចាំបាច់​ កាត់​បន្ថយ​ការ​ដើរ​ហាង​ដេីរ​ផ្សារ​ទំនើប​និង​ទី​សាធារណៈ​ផ្សេងៗ​ ហើយ​នេះ​ក៏​ជា​ការ​ប្រុងប្រយ័ត្ន​មួយ​ដ៏​ត្រឹមត្រូវ​ផង​ដែរ​។
    ពិភពលោក​យើង​បច្ចុប្បន្ន​ក្រៅ​ពី​បញ្ហា​ផ្សែង​ពុល​ PM 2.5 ដែល​បង្ក​ការ​វឹកវរ​នៅ​មិន​ទាន់​បញ្ចប់​ស្រួល​បួល​ផង​ ឥឡូវ​បែរ​បន្ថែម​នូវ​បញ្ហា​វីរុស​ឆ្លង​ប្រភេទ​ COVID-19 នេះទៀត​។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ម៉ាស់​អនាម័យ​មាន​សារៈសំខាន់​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ក្នុង​នោះ​ដែរ​មិន​ត្រឹម​តែ​ប្រទេស​កម្ពុជា​យើង​ទេ​ដែល​ត្រូវ​ការ​ រីឯ​ប្រទេស​នានា​លើ​សកលលោក​ក៏​កំពុង​ត្រូវ​ការ​ជា​ចាំបាច់​ផងដែរ​ក្នុង​ការ​ប្រើប្រាស់​ដើម្បី​ការពារ​ខ្លួន​ពី​គ្រោះ​មហន្តរាយ​​ដ៏​កាច​សាហាវ​នោះ។
    • ថ្មីៗ​នេះ​មាន​សេចក្ដី​ប្រកាស​មួយ​ពី​វិបសាយ​ល្បី​មួយ​ដូចជា​ #Fordes បាន​ចុះផ្សាយ​ស្ដី​អំពី​វិធី​បង្ការ​និង​ការ​ពារ​ការ​ឆ្លង​វីរុស។​ ដោយ​យោង​តាម​ដុកទ័រ​ #Eli_Perencevich ជា​គ្រូ​ពេទ្យ​ជំនាញ​ម្នាក់​នៃ​ក្រសួង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ លោក​បាន​អះអាង​ថា​៖​ មនុស្ស​ធម្មតា​ដែល​មាន​សុខភាព​រឹងមាំ​គឺ​មិន​ចាំបាច់​ពាក់​ម៉ាស់​ការពារ​នោះទេ​ ព្រោះ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ទិន្នន័យករ​ជាក់លាក់​ណាមួយ​ដែល​បញ្ជាក់​ថា​ម៉ាស់​អនាម័យ​អាច​ការពារ​វីរុស​ឆ្លង​បាន​នៅ​ឡើយទេ​។ ដូច្នេះ​មនុស្ស​ធម្មតា​ដែល​ពុំ​មាន​ជំងឺ​គឺ​មិន​ចាំបាច់​ពាក់​ម៉ាស់​អនាម័យ​នោះទេ​ ​ថា​មិន​ត្រូវ​បេី​យើង​ពាក់​ម៉ាស់​ដោយ​ខុស​វិធី​និង​មិន​បាន​ត្រឹមត្រូវ​ វា​នឹង​អាច​បង្ក​ឲ្យ​កើត​មេរោគ​ផ្សេងៗ​ទៀត​ផង។ ព្រោះ​ពេល​យើង​ចាប់​ម៉ាស់​មកពាក់​ម្ដង​ៗ​ដៃ​ទាំង​សង​របស់​យើង​គឺ​មាន​ការ​ប៉ះពាល់​ផ្ទៃ​មុខ​យើង​ញ៉ូយ​ដង​មែនទែន​។
    • ការ​ឆ្លង​វីរុស​ COVID-19 មាន​ ​2​ កត្តា​​ធំ​ៗ​៖
    ទី​មួយ​ អាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​បាន​ ក្នុង​នោះ​មាន​ដូចជា​ ការ​បរិភោគ​ចំណីអាហារ​ខ្វះ​នូវ​អនាម័យ​ ការ​បរិភោគ​សាច់​ឆៅ​រឺ​សាច់​មិន​ទាន់​ឆ្អិន​ល្អ​ ជា​ពិសេស​គឺ​ការ​បរិភោគ​សាច់​សត្វ​ប្រជីវដែល​យើង​លឺ​តតគ្នា​មកនេះ។
    ទី​ពីរ​ អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ ដោយ​ករណី​នេះ​ដែរ​ពួក​យើង​ទាំង​អស់​គ្នា​គឺ​កំពុង​តែ​រួបរួម​គ្នា​ដើម្បី​ទប់ស្កាត់​និង​បង្ការ​ការ​រីក​រាលដាល​យ៉ាង​ក្ដៅ​គគុក​ទូទាំង​ពិភពលោក​។ COVID-19 ចាត់​ទុក​ថា​ជា​វីរុស​មួយ​ដែល​ងាយ​ក្នុង​ការ​ឆ្លង​មែនទែន​ វា​អាច​ឆក់​ពី​ម្នាក់​ទៅ​ម្នាក់​បាន​តាម​រយៈ​អាកាស​ ដូចជា​ការ​ក្រដាស់​ ក្អក​ និង​ខ្យល់​ដង្ហើម​ជាដើម​។
    លឺ​បែប​នេះ​ហើយ​មាន​អ្នក​ខ្លះ​គាត់​ភ័យ​ តែ​ខ្ញុំ​ចង់​ប្រាប់​ថា​កុំ​ភ័យ​ខ្លាច​ពេក​ហើយ​ក៏​កុំ​ប្រមាថ​ពេក​ដែរ​ COVD-19 មិន​មែន​បាន​ន័យ​ថា​យើង​ដេីរ​ៗ​ទៅ​គ្រាន់​តែ​ដក​ដង្ហើម​រឺ​ស្ថិត​ក្នុង​បរិយាកាស​នោះ​យើង​អាច​ឆ្លង​ដែរ​នោះ​ទេ​។
    ផ្ទុយ​ទៅ​វិញ​ដូចជា​ការ​ពាក់​ម៉ាស់​អនាម័យ​រឺ​ការ​ប្រើប្រាស់​របស់​របរ​ផ្សេងៗ​ គឺ​អាស្រ័យ​ទៅ​លើ​កត្តា​សំខាន់​បំផុត​មួយ​ កត្តា​សំខាន់​នោះ​គឺ​ដៃ​ទាំង​ទ្វេ​របស់​យើង​។ ជាក់​ស្ដែង​មុន​ពេល​យើង​ចាប់​ម៉ាស់​មកពាក់​ម្ដង​ៗ​យើង​មិន​ដឹង​ថា​ដៃ​របស់​យើង​ទៅ​ចាប់​រឺ​ប៉ះពាល់​អ្វី​ខ្លះ​? បន្ទាប់​មក​ដៃ​របស់​យើង​ក៏​មក​ចាប់​ម៉ាស់​ពាក់​បាប់ៗៗ​ ទាំង​នោះ​ហើយ​​​គឺ​ជា​ដើម​ហេតុ​កេីត​មេរោគ​និង​ឆ្លង​វីរុស​ផ្សេងៗ​។
    ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​ផ្ដាំ​ផ្ញើ​ដល់​អ្នក​ទាំង​អស់​គ្នា​នោះ​គឺ​ យើង​ទាំងអស់​គ្នា​គួរ​ដាក់​ទឹក​អាគុល​លាង​ដៃ​តាម​ខ្លួន​ជា​ប្រចាំ​ ហើយ​បាញ់​លើ​ដៃ​និង​លាង​សំអាត​ដៃ​ជា​ប្រចាំ​តាម​ដែ
    7 min
  • #7: UTalk EP.3 | Experience Speech Film Director Just a Little Girl | V.Thai
    The best interview with #Film_Director
    Who just a little girl of Mass Communication Ramkhamhaeng University Open University of Thailand.
    She’s “PENRAWEE KRUPANICH”.
    ผลงานบ้างเรื่องของ “ ฟา เพ็ญรวี ครุพานิช “
    •Just The Time (หนังแรกของ ฟา)
    •รามแลนด์ (หนังฉายที่ มหาวิทยาลัยรามคำแหง)
    •48 Times With You (หนังฉายที่ สถานทูตฝรั่ง)
    •ดวงจันทร์สามสี (หนังประกวด อพวช. TV5)
    12 min
  • #4: គួរ​កុំស្អប់អ្នកដែលស្អប់យេីង គួរ​និយាយល្អពីអ្នកដែលនិយាយអាក្រកពីយេីង | Don’t say bad to someone said bad for us
    គួរ​មេត្តា​ចំពោះ​មនុស្ស​ដែល​មក​បៀតបៀន​យេីង​ គួរ​កុំ​ស្អប់​គាត់​​ដែល​និយាយ​អាក្រក់​ពី​យើង​ តែយើង​គួរ​អាណិត​គាត់​ទៅ​វិញ​ទេ​។​ យើង​និយាយ​ល្អ​ពី​គាត់​ យេីង​ទទួល​បាន​ការ​ស្រឡាញ់​រាប់​អាន​ គាត់​និយាយ​អាក្រក់​ពី​យើង​ គាត់​ទទួល​បាន​ការ​ររេីស​អេីង​។ ​
    "សាក​គិត​មើល​ តើ​នណា​បាន​ផលប្រយោជន៍​ជាងនណា​?"​
    9 min
  • #3: UTalk EP.2 | បទ​សម្ភាសន៍​ជាមួយ​អតីត​និស្សិត​ទេសចរណ៍​នៃ​ប្រទេស​ថៃ​៖ Tourism Management Student interviewing
    បទពិសោធន៍​ពិសោធន៍​ទាំង​ស្រុង​ នៃ​ការ​ប្រើប្រាស់​ជីវិត​រស់​នៅ​ និង​ ការ​សិក្សា​នៅ​ប្រទេស​ថៃ​ ។
    27 min
  • #2: ទឹក​ចិត្ត​ប្រជាខ្មែរ​ចំពោះ​ Westerdam Cruise Ship​ ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ចង់​ចាំ​កម្ពុជា​ជា​និរន្ត​
    ករណី​កាប៉ាល់​វីរុស​កូរ៉ូណា​ Westerdam របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​ចុះ​ចត​កំពង់​ផែ​កម្ពុជា​ មាន​មនុស្ស​ជា​ច្រើន​នាក់​គិត​ថា​​ បេី​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​កាប៉ាល់​ទេសចរណ៍​​ Westerdam របស់​សហរដ្ឋអាមេរិក​ដែល​មាន​អ្នក​ផ្ទុក​មេរោគ​ Corona​ថ្មី​ ចុះ​ចត​នៅ​កម្ពុជា​ ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់​និង​មាន​គ្រោះថ្នាក់​ប្រឈម​មុខ​និង​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​ជាក់​ជា​មិនខាន​។
    ជាង​2200នាក់​ និង​ 41ជាតិ​សាសន៍​ បាន​ជាប់​នៅ​លើ​កាប៉ាល់​ Westerdam រយៈពេល​ជាង​2សប្ដាហ៍​ Westerdam ត្រូវ​បាន​គេ​រេីសអេីង​ ជាង​2សប្ដាហ៍​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ប្រឈមមុខ​នឹង​គ្រោះ​ខ្វះ​នូវ​ស្បៀង​អាហារ​ដោយ​សារ​គ្មាន​កំពង់​ផែ​​ចុះចត​។
    ក្មេងៗ​ ចាស់​ៗជរា​ ជា​ច្រើន​ពាន់​នាក់​ប្រឈមមុខ​និង​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នោះ​ ជា​ច្រើន​ពាន់​នាក់​ប្រឈមមុខ​និង​ការ​ដាច់​ពោះ​ស្លាប់​នៅ​លើ​កាប៉ាល់​ក្នុង​នាវា​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​។
    ខ្ញុំ​យល់​ស្រប​ថា​ប្រជាជន​ខ្មែរ​អាច​នឹង​ប្រឈម​មុខ​និង​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​មេរោគ​ តែ​ក្នុង​ការ​ប្រឈមមុខ​នឹង​គ្រោះ​ថ្នាក់​នោះដែរ​ ប្រទេស​កម្ពុជា​យើង​នឹង​ទទួល​បាន​មក​វិញ​នូវ​...ទឹក​ចិត្ត​នៃ​ការ​ដឹង​គុណ​ពី​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​
    កម្ពុជា​យើង​បាន​ស្ដែង​ឱ្យ​ពិភពលោក​ឃើញ​ថា​ កម្ពុជា​ជា​ប្រទេស​តូច​មួយ​ដែល​ពពេញ​ទៅ​ដោយ​មនុស្ស​ដែល​មាន​គុណ​ធម៌​ សិល៍​ធម៌​ សុជីវធម៌​មិន​រេីសអេីង​ជាតិសាសន៍​​ពណ៌​សម្បុរ​ និង​ជា​ប្រទេស​ដែល​ពពេញ​ទៅ​ដោយ​​ការ​គោរព​សិទ្ធិ​មនុស្ស​ គឺ​សិទ្ធិ​រស់​រៀន​មាន​ជីវិត​ សិទ្ធិ​មិន​ត្រូវ​បាន​គេ​រេីសអេីង​ និង​សិទ្ធិ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្លួន​វិញ​។
    ចំពោះ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​មេីល​វិដេអូ​មក​ដល់​វិនាទី​នេះ​ ​ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំងអស់​គ្នា​សាក​គិត​លមេីលថា​ "បេី​ក្នុង​ចំណោម​ជាង​2200នាក់​ដែល​កំពុង​ជាប់​ក្នុង​កាប៉ាល់​នោះ​ គឺ​ជា​បងប្អូន​សាច់ញាតិ​របស់​អ្នក​ទាំងអស់​គ្នា​វិញ​ ដែល​គាត់​កំពុង​ត្រូវការ​ជំនួយ​ គាត់​កំពុង​ត្រូវការ​ការ​ជួយ​សង្គ្រោះ​បន្ទាន់​ ពួកគាត់​កំពុង​ត្រូវការ​សិទ្ធិ​សេរីភាព​ក្នុង​ការ​វិល​ត្រលប់​ទៅ​ជួប​ជុំ​គ្រួសារ​សាច់ញាតិ​បងប្អូន​​ វិល​ត្រលប់​ចូល​ប្រទេស​កំណើត​វិញ​ ព្រោះ​គាត់​មិន​ចង់​រស់នៅ​លេី​កាប៉ាល់​ដែល​តែលតោល​កណ្តាល​សមុទ្រ​នោះ​ឡើយ​"។
    ខ្ញុំ​ចង់​សួរ​ថា​តេី​អ្នក​ទាំងអស់​គ្នា​និង​គិត​យ៉ាងណា​ចំពោះ​គាត់​?
    3 min

About VJSinoun FM

From the publisher's feed

VJSinoun FM is a podcast to talk about Life Learning and Life Experience from the successful people by “U Talk” program, you can see all of Videos at YouTube and Facebook channel (VJ Sinoun).