វិបស្សនាកម្មដ្ឋាន បង្រៀនដោយ លោក ស.ន. ហ្គោឥនកា តាមប្រពៃណីរបស់ លោក សាយាគ្យី អ៊ូបាឃិន
[...វិបស្សនា ដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសនៃការផ្លាស់ប្តូរខ្លួនឯងតាមរយៈការពិនិត្យមើលដោយខ្លួនឯង។
បច្ចេកទេសនេះផ្តោតទៅលើអន្តរកម្មរវាងចិត្ត និង កាយនៅទីជម្រៅ ដែលអាចពិសោធឃើញផ្ទាល់តាមរយៈការផ្ចង់សតិត្រឹមត្រូវទៅលើកាយវេទនាដែលជាជីវិតនៃកាយ ហើយដែលធ្វើអន្តរកម្មជាប់រហូត និង តាក់តែងជីវិតរបស់ចិត្ត។ គឺជាដំណើររុករកខ្លួនឯងផ្អែកលើការពិនិត្យមើលដល់ឫសគល់នៃចិត្ត និង កាយដែលរំលាយភាពសៅហ្មងនៃចិត្ត និង នាំឲ្យចិត្តមានតុល្យភាព ពោរពេញដោយមេត្តា និង ករុណា។
ច្បាប់វិទ្យាសាស្ត្រដែលដឹកនាំគំនិត អារម្មណ៍ ការវិនិច្ឆយ និង វេទនារបស់បុគ្គលម្នាក់ប្រែទៅជាច្បាស់ឡើងៗ។ តាមរយៈបទពិសោធន៍ផ្ទាល់ នាំឲ្យគេយល់យ៉ាងច្បាស់អំពីធម្មជាតិនៃរបៀបដែលគេរីកចម្រើន ឬ ថយក្រោយ ព្រមទាំងរបៀបដែលគេបង្កើតទុក្ខ ឬ រំដោះខ្លួនចេញពីទុក្ខ។ ជីវភាពប្រែទៅជាមានសតិដឹងច្រើន គ្មានសេចក្តីភាន់ច្រឡំ មានការត្រួតត្រាលើខ្លួនឯង និង មានសន្តិភាព។...]