ស្តាប់ខ្ញុំអាន - Article Audio Series

Willpower I - Introduction


Listen Later

អ្នកខ្លះប្រហែលជាមានបំណងចង់ចាប់ផ្តើមរៀនអ្វីថ្មីមួយក្នុងឆ្នាំនេះ (ដូចជារៀនសរសេរកូដជាដើម) ឬចង់ចាប់ផ្តើមទៅហាត់ប្រាណរាល់ថ្ងៃនឹងគេ ឬចង់ធ្វើចិត្តឲ្យក្លាយជាមនុស្សល្អជាងមុនក៏មិនដឹង! តែគួរឲ្យស្តាយណាស់ ទោះយើងសំរេចចិត្តហើយខំតាំងចិត្តយ៉ាងណាក្តី ភាគច្រើន មិនថាគេ មិនថាយើង តែងទទួលបរាជ័យ មិនអាចសំរេចដូចការគ្រោងទុកឡើយ។

ហេតុអីទៅ?  អ្នកប្រហែលជាធ្លាប់គិតហើយថា នេះមកពីអ្នកខ្វះឆន្ទៈ ឬមិនសូវមានអំណាចគ្រប់គ្រងខ្លួនឯងបាន.. មានគេបានស្រាវជ្រាវមកជាច្រើន ហើយបានរកឃើញថា មនុស្សដែលចេះគ្រប់គ្រងខ្លួនបានខ្ពស់តែងក្លាយជាអ្នកដឹកនាំល្អ រៀនពូកែ ធ្វើការសកម្ម ហើយចេះទុកដាក់លុយបានល្អជាងអ្នកផ្សេង។ មិនត្រឹមតែប៉ុណ្ណឹង ពួកគាត់ក៏ពូកែថែរក្សាសុខភាពផ្លូវចិត្តខ្លួន ហើយចេះគ្រប់គ្រងស្ត្រេសបានដោយខ្លួនឯងទៀតផង។ គាត់តែងមានទំនាក់ទំនងល្អជាមួយគេផ្សេង ហើយតែងមានសេចក្តីសុខជាងគេ ក៏ដូចជារស់នៅបានយូរអង្វែងជាងគេផងដែរ។ អ្នកអាចអានរបាយការណ៍ស្រាវជ្រាវទាំងនេះនៅតំណនេះ នេះ និងទីនេះ

មិនដឹងជាល្អយ៉ាងណាទេ… ប្រសិនបើយើងអាចឈប់ដេកស្អុយ អាចចាប់ផ្តើមងើបពីព្រលឹមបាន ប្រហែលជាមានពេលទៅហាត់ប្រាណបានបាត់ទៅហើយ។
ប្រសិនបើយើងអាចទប់ដៃ មិនឲ្យរមាស់ចុចតែទូរស័ព្ទអស់ម្តងៗរាប់ម៉ោងនោះ ប្រហែលជាអាចមានពេលធ្វើការងារសាលា មិនចាំបាច់ដេកភ័យដោយសារធ្វើការមិនបានល្អអញ្ចឹងទេ…
បើសិនជា បើសិនជា បើសិនជា…

សំណាងគ្នាយើងហើយ ព្រោះឥលូវគ្នាយើងមិនបាច់ដេកស្រមៃទៀតទេ! វប្បធម៌សុខចិត្តចេញមុខជួយបំភ្លឺបង្រៀនឲ្យអ្នកបង្កើនអំណាចឆន្ទៈរបស់អ្នកបាន!

ក្រោយពេលយើងបានយកពេលជាងមួយខែដើម្បីស្រាវជ្រាវ អាន សរសេរ និងស្វែងយល់សៀវភៅ សភាវគតិនៃឆន្ទៈ និពន្ធដោយអ្នកនាងខេលី មីកហ្គនីហ្គល (The Willpower Instinct by Kelly McGonigal) រួចហើយនោះ ឥលូវយើងអាចចាប់ផ្តើមផ្សាយកំរងអត្ថបទទាក់ទងនឹងឆន្ទៈ ឬការគ្រប់គ្រងខ្លួនបានហើយ!

ក្នុងកំរងអត្ថបទដ៏មានសារៈសំខាន់នេះ យើងនឹងរៀនថាតើឆន្ទៈជាអ្វីឲ្យប្រាកដ ហើយតើវាចេញមកពីណា ពេលណាដែលវាមានប្រសិទ្ធិភាព ពេលណាវាគ្មានបានការ… ជាពិសេសទៅទៀតនោះគឺ តើយើងគួរធ្វើយ៉ាងណាខ្លះដើម្បីពង្រឹងវាបាន!

អានកំរងអត្ថបទឆន្ទៈ ធ្វើម៉េចឲ្យឈប់ខ្ជិលបាន?

...more
View all episodesView all episodes
Download on the App Store

ស្តាប់ខ្ញុំអាន - Article Audio SeriesBy WAPATOA