Sign up to save your podcasts
Or

សួស្តី! ស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទ #ឆន្ទៈ របស់យើង ដែលយើងព្យាយាមយល់ថាឆន្ទៈគឺជាអ្វី ហើយធ្វើម៉េចទើបមានវា! យើងអាចសរសេរកំរងអត្ថបទនេះបានក៏ដោយសារមានគុណបុណ្យពីសៀវភៅ សភាវគតិនៃឆន្ទៈ និពន្ធដោយអ្នកនាងខេលី មីកហ្គនីហ្គល (The Willpower Instinct by Kelly McGonigal)!
នៅក្នុងវគ្គ ១ យើងបានរៀនច្បាស់ណាស់ថាឆន្ទៈជាអ្វី ហើយតើវាមានឥទ្ធិពលយ៉ាងម៉េចខ្លះលើខ្លួនប្រាណ និងខួរក្បាលយើង
ក៏ដូចជាមូលហេតុដែលពេលខ្លះយើងហាក់ដូចជាគ្មានវាក្នុងខ្លួនសោះអញ្ចឹង!
ឯវគ្គ ២វិញ យើងបានរៀនបំពាក់អាវុធទីមួយដើម្បីប្រហារភាពខ្ជិល នោះគឺការដឹងខ្លួន ពោលគឺដឹងថាខ្លួនកំពុងធ្វើអី គិតអី ហើយដើម្បីអី? ដើម្បីធ្វើវាបាន យើងបានបង្ហើបវិធីជាច្រើនដើម្បី បង្ហាត់ចិត្តយើងឲ្យចេះផ្តោតអារម្មណ៍ ហើយរស់នៅដោយមានស្មារតី និងចិត្តមូលជាងមុន។
មកដល់វគ្គនេះវិញ យើងនឹងទទួលបានអាវុធទីពីរសំរាប់បន្តប្រហារភាពខ្ជិលបាន… នោះគឺខ្លួនប្រាណយើងតែម្តង! ទោះជាកំលាំងឆន្ទៈ ជាកំលាំងផ្លូវចិត្តក៏ពិតមែន តែយើងត្រូវចាំថា វាមានប្រភពចេញពីខួរក្បាលយើង ហើយដឹងហើយទេតើអី? ថាខួរក្បាលយើងក៏ជាផ្នែកមួយនៃកាយយើងដែរណា!
មិនត្រឹមតែប៉ុណ្ណឹង តាមពិតគេបានស្រាវជ្រាវមកជាច្រើនឆ្នាំមកហើយ ហើយរកឃើញដដែលៗថា ម្ហូបអាហារដែលយើងញ៉ាំ គុណភាពខ្យល់ដែលយើងតែងដក កំរិតភាពឈឺចាប់ក្នុងខ្លួនយើង រយៈពេលនិងគុណភាពដែលយើងដេករាល់យប់ ក៏ដូចជារបៀបហាត់ប្រាណ (ឬរបៀបអត់ហាត់ប្រាណ) សុទ្ធតែអាចមានឥទ្ធិពលយ៉ាងខ្លាំងលើកំលាំងឆន្ទៈរបស់យើង!
អានកំរងអត្ថបទឆន្ទៈ៖ កាយាយើងហ្នឹងឯង!
By WAPATOAសួស្តី! ស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទ #ឆន្ទៈ របស់យើង ដែលយើងព្យាយាមយល់ថាឆន្ទៈគឺជាអ្វី ហើយធ្វើម៉េចទើបមានវា! យើងអាចសរសេរកំរងអត្ថបទនេះបានក៏ដោយសារមានគុណបុណ្យពីសៀវភៅ សភាវគតិនៃឆន្ទៈ និពន្ធដោយអ្នកនាងខេលី មីកហ្គនីហ្គល (The Willpower Instinct by Kelly McGonigal)!