ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤៖
១. យោធា រងការរិះគន់ថា អសមត្ថភាពក្នុងការរុករកឧទ្ធម្ភាគចក្រធ្លាក់ ទើបបណ្តាលឱ្យអាកាសយានិកពីរនាក់ស្លាប់
២. គ្រួសារលោក ថាច់ សេដ្ឋា ស្នើឱ្យតុលាការដោះលែងលោក ដោយសារតែជំងឺបេះដូងលោកមានសភាពធ្ងន់ធ្ងរ
៣. សាលាឧទ្ធរណ៍ភ្នំពេញ តម្កល់សាលក្រមផ្តន្ទាទោសសកម្មជនបក្សសង្គ្រោះជាតិ២នាក់ឱ្យជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ
៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាជុំវិញការរកឃើញរបស់អ្នករាយការណ៍ពិសេស អ.ស.ប ជុំវិញការរំលោភសិទ្ធិមនុស្សប្រព្រឹត្តដោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕