Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ចូរនិយាយអំពីពិភពលោករបស់យើង ប្រជាធិបតេយ្យ រាងកាយរបស់យើង សុខភាព និងទំនាក់ទំនង។Let‘s talk about our world, democracy, our bodies, healt... more
FAQs about យុវតីសតវត្សទី២១ - 21st Century Women:How many episodes does យុវតីសតវត្សទី២១ - 21st Century Women have?The podcast currently has 133 episodes available.
July 23, 2026ប្រធានបទទី៤៖ អនាគតរបស់អ្នក ការសម្រេចចិត្តរបស់អ្នកតើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងកំពុងត្រដាបត្រដួសក្នុងជីវិតតែម្នាក់ឯងដែរឬទេ? ដំបូងឡើយ មានអារម្មណ៍ថាពិភពលោកនេះគឺងងឹតសូន្យឈឹង ដែលធ្វើឱ្យយើងជាប់គាំងក្នុងជំនឿថា មានតែយើងម្នាក់ឯងប៉ុណ្ណោះដែលកំពុងជួបការលំបាក និងឯកោ។ យុវតី សេង ហ្គេចលី បានរំលឹកយើងថា ការខុសឆ្គង និងការប្រឈមមុខនឹងជម្រើសដ៏ពិបាកៗ គឺជារឿងធម្មតានៃបទពិសោធន៍ជីវិតរបស់មនុស្សគ្រប់រូប។ នៅពេលដែលយើងបង្ខំខ្លួនឯងថាត្រូវតែ «ធ្វើត្រូវ» ជានិច្ច ឬព្យាយាមរស់នៅតាមគំរូជីវិតរបស់នរណាម្នាក់ នោះយើងកំពុងតែធ្វើឱ្យខ្លួនឯងប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្តហើយ។ ការស្វែងរកអំណាចសម្រាប់ខ្លួនឯងក្នុងការជ្រើសរើសផ្លូវដើរ គឺចាប់ផ្តើមចេញពីការអនុញ្ញាតឱ្យខ្លួនឯងរៀនសូត្រ និងដើរទៅមុខតាមល្បឿនផ្ទាល់ខ្លួន។ កម្មវិធីផតខាស “ជម្រើសខ្ញុំ អនាគតយើង៖ អំណាចនៃផែនការជីវិត” 🎬 ប្រធានបទទី៤៖ អនាគតរបស់អ្នក ការសម្រេចចិត្តរបស់អ្នក – ចូលរួមដោយ សេង ហ្គេចលី #Episode4 #MyChoiceOurFuture #MentalHealth #SengGeuchly #PersonalGrowth...more29minPlay
July 23, 2026ប្រធានបទទី៣៖ អនាគត និងការរៀបចំផែនការគ្រួសារ និងទស្សនវិស័យតើ ជំហានបន្ទាប់នៃជីវិតគឺត្រឹមតែជា «ការមានកូន» ឬ? វិសាល និង ស្រីនា នឹងមកជជែកវែកញែកយ៉ាងស្មោះត្រង់អំពីបន្ទុកទំនួលខុសត្រូវនៃជីវិតថ្មីមួយ។ ប្រសិនបើ សូម្បីតែខ្លួនយើងផ្ទាល់ ក៏យើងមិនទាន់ទាំងអាចត្រៀមខ្លួនក្នុងការមើលថែខ្លួនឯងផងនោះ តើឱ្យយើងទទួលខុសត្រូវលើជីវិតមនុស្សម្នាក់ទៀតយ៉ាងដូចម្តេច? ការរៀបចំផែនការសម្រាប់គ្រួសារ មិនមែនគ្រាន់តែជារឿងពេលវេលានោះទេ—ប៉ុន្តែវាគឺជាការធានាថា នៅពេលដែលកូនកើតមក គឺពួកគេទទួលបានអនាគតមួយដែលបានរៀបចំទុកជាស្រេចសម្រាប់ពួកគេ។ កម្មវិធីផតខាស “ជម្រើសខ្ញុំ អនាគតយើង៖ អំណាចនៃផែនការជីវិត” ប្រធានបទទី៣៖ អនាគត និងការរៀបចំផែនការគ្រួសារ និងទស្សនវិស័យ — ចូលរួមដោយ វិសាល និង ស្រីនា #Episode3 #MyChoiceOurFuture #FamilyPlanning #VisalSreynea #PlannedLife #Cambodia2026...more40minPlay
July 09, 2026ប្រធានបទទី២៖ ភាពជាដៃគូ សមភាព និងភាគលាភយេនឌ័រតើគាត់កំពុង «ជួយ» ឬមួយជាតួនាទីជាឪពុក? @DJNana បានចោទសួរដេញដោលលើពាក្យមួយម៉ាត់ដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ គឺពាក្យថា «ជួយ»។ នៅពេលដែលស្វាមីមើលថែកូនៗ ឬធ្វើការងារផ្ទះ វាមិនមែនជាការជួយនោះទេ — ប៉ុន្តែវាគឺជាតួនាទីរបស់គាត់ក្នុងនាមជាដៃគូជីវិត។ ឌីជេ ណាណា បកស្រាយបន្ថែមពីហេតុផលដែលស្ត្រីទទួលរងសម្ពាធគ្រប់បែបយ៉ាងតែម្នាក់ឯងនៅក្នុងគ្រួសារ ហើយហេតុអ្វីបានជាការកែប្រែ ត្រឹមតែពាក្យមួយម៉ាត់ អាចផ្លាស់ប្តូរតុល្យភាពនៃអំណាច និងសុភមង្គលនៅក្នុងផ្ទះរបស់អ្នកបាន។ កម្មវិធីផតខាស “ជម្រើសខ្ញុំ អនាគតយើង៖ អំណាចនៃផែនការជីវិត” ប្រធានបទទី២៖ ភាពជាដៃគូ សមភាព និងភាគលាភយេនឌ័រ – ចូលរួមដោយ ឌីជេ ណាណា សូមទស្សនាវីដេអូខ្លីនេះ ដើម្បីឱ្យបានដឹងថាតើហេតុអ្វីបានជា «ការចែករំលែក» គឺជាអាថ៌កំបាំងនៃចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ។ #Episode2 #SharedResponsibility #DJNana #GenderEquality #NotAHelper ...more56minPlay
July 07, 2026ប្រធានបទទី១៖ ភាគលាភពណ៌ប្រាក់ និងភាពជាបុរសសម័យថ្មីតើអ្នកគ្រាន់តែរវល់ ឬកំពុងស្វែងរកគោលដៅ? មនុស្សជាច្រើនមិនដឹងថាត្រូវធ្វើអ្វីខ្លះទេក្នុងមួយថ្ងៃៗ ពីព្រោះតែពួកគេមិនមានផែនការច្បាស់លាស់។ លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង នឹងពន្យល់អំពីមូលហេតុដែលការរៀបចំផែនការ គឺជាចំណុចខុសគ្នារវាងការគ្រាន់តែ «មានជីវិតរស់នៅ» និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានគោលបំណងច្បាស់លាស់។ ចូរគ្រប់គ្រងពេលវេលា និងអនាគតរបស់អ្នកចាប់ពីថ្ងៃនេះតទៅ។ តាមរយៈការរៀបចំផែនការសម្រាប់វ័យចាស់ប្រកបដោយសេចក្តីថ្លៃថ្នូរ មានផលិតភាព និងសកម្ម — ដែលយើងហៅថាជា «ភាគលាភពណ៌ប្រាក់» — មានន័យថា អ្នកកំពុងតែកសាងជីវិតមួយពោរពេញទៅដោយមោទនភាពសម្រាប់ខ្លួនឯងនៅពេលអនាគត។ កម្មវិធីផតខាស “ជម្រើសខ្ញុំ អនាគតយើង៖ អំណាចនៃផែនការជីវិត” ប្រធានបទទី១៖ ភាគលាភពណ៌ប្រាក់ និងភាពជាបុរសសម័យថ្មី – ចូលរួមដោយ លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង #Episode1 #MyChoiceOurFuture #SilverDividend #ModernManhood #ProfBunleng #Cambodia2026 #PlannedLife...more50minPlay
April 23, 2026ប្រធានបទ៖ សុខភាពផ្លូវចិត្តស្ត្រីគោលបំណង៖ ការចែករំលែកបទពិសោធន៍ទាក់ទងនឹងសុខភាពផ្លូវចិត្តក្នុងនាមជាស្ត្រីម្នាក់ដែលធ្លាប់មានជំងឺមហារីសុដន់ ការបាក់ទឹកចិត្ត និង ជុំរុញនិងលើកទឹកចិត្ត ដល់ស្ត្រី យុវតី អោយចេះមើលថែខ្លួនឯង កុំទុកខ្លួនឯងចោល និងចេះរកជំនួយពេលមានបញ្ហា ។វាគ្មិន៖ លោកស្រី រៀម សុខចំរើន អ្នកគ្រប់គ្រងផ្នែកសំណង និងអត្ថប្រយោជន៍ និង ម្ចាស់ស្នាដៃសៀវភៅ «ស្នាមកាំបិត»...more1h 6minPlay
April 23, 2026ប្រធានបទ៖ ការប្រើប្រាស់បច្ចេកវិទ្យាសប្បិនិមិត្ត (AI)គោលបំណង៖ ជុំរុញអោយសាធារណជនបែងចែកអោយច្បាស់ពីផលវិជ្ជមាន និងអវិជ្ជមាននៃការប្រើប្រាស់ AI ក្នុងសម័យឌីជីថល និងរបៀបការពារសុវត្ថិភាពពីការឆបោករបស់ជនខិលខូចក្នុងរូបភាពផ្សេងៗ។វាគ្មិន៖ លោក ហ៊ឹន សុភាព នាយកគ្រប់គ្រង DG Academy ...more42minPlay
April 23, 2026ប្រធានបទ៖ សុខភាពបន្តពូជ និងការថែទាំខ្លួនសម្រាប់ស្ត្រីវ័យក្មេងគោលបំណង៖ បង្កើនការយល់ដឹងដល់ស្ត្រីវ័យក្មេងអំពីសុខភាពបន្តពូជ និងសារៈសំខាន់នៃការថែទាំសុខភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ លើកទឹកចិត្តឱ្យស្ត្រីវ័យក្មេងយកចិត្តទុកដាក់លើការថែទាំខ្លួន និងការពារពីជំងឺដែលប៉ះពាល់ដល់សុខភាពបន្តពូជ។វាគ្មិន៖ លោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា នាយកប្រតិបត្តិមន្ទីរសម្រាកព្យាបាល យូ ចតុមុខ...more32minPlay
April 23, 2026ប្រធានបទ៖ ផ្នត់គំនិត មិនមែនជាអ្នកកំណត់វាសនាគោលបំណង៖ លើកទឹកចិត្តដល់យុវជន និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ប្រឹងប្រែងដុសខាត់សមត្ថភាព ក្នុងការកំណត់ជីវិតខ្លួនឯងអោយល្អប្រសើរ និងបោះចោលផ្នត់គំនិតទាំងឡាយណាដែលរារាំងដល់ការអភិវឌ្ឍខ្លួន។វាគ្មិន៖ កញ្ញា រ័ត្នន៍ ស៊ីណូរ៉ា អ្នកផលិតមាតិកា...more48minPlay
April 23, 2026ប្រធានបទ៖ ជំងឺគាំងបេះដូងគោលបំណង៖ ជំរុញនិងលើកទឹកចិត្តដល់អោយសាធារណជនថែរក្សាសុខភាពទូទៅ ពិសេសសុខភាពបេះដូង ដោយតាមដានពិនិត្យសុខភាពជាប្រចាំ រួមជាមួយការយកចិត្តទុកដាក់ហាត់ប្រាណ និងបរិភោគចំណីអាហារដែលមានសុខភាពល្អ។វាគ្មិន៖ លោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា នាយកប្រតិបត្តិមន្ទីរសម្រាកព្យាបាល យូ ចតុមុខ...more22minPlay
April 23, 2026ប្រធានបទ៖ ការស្រឡាញ់ភេទដូចគ្នាគោលបំណង៖ ដើម្បីអោយសាធារណជន សមាជិតគ្រួសារ បុគ្គលខ្លួនឯង លុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា កុំដាក់បន្ទុក កុំមើលងាយ មិនអោយតម្លៃដោយសារតែភេទ។ ចូលរួមលើកទឹកចិត្ត ផ្ដល់ឱកាស បើកចិត្ត បើកបេះដូង មើលពីសមត្ថភាព សក្ដានុពល អោយដូចសាធារណជនទូទៅ។វាគ្មិន៖ កញ្ញា រ័ត្នន៍ ស៊ីណូរ៉ា អ្នកផលិតមាតិកា ...more43minPlay
FAQs about យុវតីសតវត្សទី២១ - 21st Century Women:How many episodes does យុវតីសតវត្សទី២១ - 21st Century Women have?The podcast currently has 133 episodes available.