ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • សង្គមស៊ីវិលថា ការកែប្រែរដ្ឋធម្មនុញ្ញនឹងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២៖
    ១. សង្គមស៊ីវិលថា ការកែប្រែរដ្ឋធម្មនុញ្ញនឹងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
    ២. តុលាការបន្តយកវីដេអូចាស់នៃការធ្វើបាតុកម្មទាមទារប្រាក់ឈ្នួលមកចោទសួរលោក កឹម សុខា
    ៣. អាជ្ញាធរបន្តរារាំងកូដករណាហ្គាវើលមិនឲ្យធ្វើការតវ៉ាទាមទាររកដំណោះស្រាយវិវាទការងារ
    ៤. សម្ភាសតំណាងសហគមន៍ខ្មែររឿងកូនៗរបស់មន្រ្តីរដ្ឋាភិបាលយកលុយរាប់លានដុល្លារទៅទិញផ្ទះនៅអូស្ត្រាលី ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
    1 hr
  • អ្នក​ឃ្លាំមើល​ថា​កម្ពុជា​ទំនង​មិន​ស្តារប្រជាធិបតេយ្យ​ឡើងវិញទេ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ ២០២២៖
    ៚ អ្នក​ឃ្លាំមើល​ថា​កម្ពុជា​ទំនង​មិន​ស្តារប្រជាធិបតេយ្យ​ឡើងវិញទេ ​ទោះ​បី​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​បន្តពី​អាមេរិក​ក្ដី​
    ៚ ពលរដ្ឋខេត្តកោះកុងជិត ១ពាន់គ្រួសារ ស្នើឱ្យរដ្ឋាភិបាលពន្លឿន​ការផ្តល់ដីសម្បទានសង្គមកិច្ចដល់ពួកគាត់
    ៚ ក្រសួងមហាផ្ទៃ ស្នើទៅរដ្ឋាភិបាលរៀបចំសេចក្ដីព្រាងច្បាប់ថ្មីស្តីពីការគ្រប់គ្រងសារធាតុគីមីផ្សំ
    ៚ យុវជនបរិស្ថាន និងសង្គមស៊ីវិល ជំរុញដល់រដ្ឋាភិបាលឱ្យបើកឱកាសដល់យុវជន និងសហគមន៍ចូលរួមការពារព្រៃ ...រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត៕
    1 hr
  • អ្នកសង្កេតការណ៍៖ "លោក ហ៊ុន សែន មិនអាចជួយដោះស្រាយបញ្ហានៅភូមា"
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២៖
    ១. អ្នកសង្កេតការណ៍រិះគន់ការដឹកនាំអាស៊ានរបស់លោក ហ៊ុន សែន ថាមិនអាចជួយដោះស្រាយបញ្ហានៅភូមា
    ២. មន្ត្រីសិទ្ធិមនុស្សស្វាគមន៍គម្រោងអនុញ្ញាតឲ្យអ្នកជាប់ឃុំជិតផុតទោស និងអ្នកជាប់ទោសស្រាល អាចអនុវត្តទោសនៅក្រៅពន្ធនាគារ
    ៣. ប្រជាសហហគមន៍ព្រៃឡង់ថា ក្រុមហ៊ុនប្រើរទេះក្របីជាច្រើនដឹកឈើចេញពីព្រៃឡង់ខេត្តព្រះវិហារ
    ៤. វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីក្នុងរាត្រីនេះ យើងនឹងពិភាក្សាអំពី ថាតើគណបក្សនយោបាយតូចៗគួរតែចងសម្ព័ន្ធនឹងគ្នាដែរឬទេ? ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • APHRជំរុញអាស៊ានថ្កោលទោសរបបសឹកភូមា ក្រោយប្រហារជីវិតមនុស្ស៤នាក់
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២៖
    ៚សភានឹងពិភាក្សាអនុម័តសេចក្ដីព្រាងកែរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាសនៅថ្ងៃព្រហស្បតិ៍​នេះ
    ៚ APHR ជំរុញអាស៊ានថ្កោលទោសរបបសឹក ក្រោយប្រហារជីវិតអ្នកទោសនយោបាយ៤នាក់
    ៚ មន្រ្តីសិទ្ធិមនុស្សថា តុលាការខេត្តពោធិ៍សាត់ផ្តន្ទាទោសសកម្មជនបក្សភ្លើងទៀនជារឿងនយោបាយ
    ៚ពលរដ្ឋមួយចំនួនព្រួយបារម្ភខ្លាចឆ្លងជម្ងឺអុតស្វា ក្រោយពីក្រសួងសុខាភិបាលឃាត់ខ្លួនជនបរទេសម្នាក់ … រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
    1 hr
  • ពលរដ្ឋខ្មែរជាច្រើននៅតែព្យាយាមឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២៖
    ៚រដ្ឋសភានឹងពិភាក្សា អនុម័តសេចក្ដីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាសនៅព្រឹកថ្ងៃទី២៨ កក្កដា
    ៚តុលាការខេត្តពោធិ៍សាត់ផ្តន្ទាទោសសកម្មជនបក្សភ្លើងទៀនលោក អ៊ុក សៅវ៉ារិន ដាក់ពន្ធនាគារ២ឆ្នាំ ពីបទបន្លំឯកសារ
    ៚ អង្គការសង្គមស៊ីវិល និងកូដករ បដិសេធការចោទប្រកាន់របស់រដ្ឋបាលក្រុងភ្នំពេញរឿងញុះញង់កូដករណាហ្គាវើលដ៍
    ៚ប្រជាពលរដ្ឋខ្មែរជាច្រើននៅតែព្យាយាមឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ
    ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • មេដឹកនាំសហជីពថាមិនបានញុះញង់កូដករ NagaWorld ដូចការចោទប្រកាន់របស់អាជ្ញាធរនោះទេ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២៖
    ៚ មន្រ្តីសង្គមស៊ីវិលចង់ឃើញអាជ្ញាធរមានឆន្ទៈពិតប្រាកដប្រឆាំងសកម្មភាពលាងលុយកខ្វក់ឱ្យមានប្រសិទ្ធភាព
    ៚ មេដឹកនាំសហជីពអះអាងថា មិនបានញុះញង់ ឬបញ្ឆេះកំហឹងកូដករដូចការចោទប្រកាន់របស់អាជ្ញាធរនោះទេ
    ៚ ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ស្នើក្រសួងមហាផ្ទៃដកបណ្ដឹងដើម្បីឱ្យតុលាការទម្លាក់ការចោទប្រកាន់
    ៚ កម្ពុជាជាប់លេខ៩៣ ក្នុងសន្ទស្សន៍លិខិតឆ្លងដែនសាកល ដែលពលរដ្ឋអាចធ្វើដំណើរទៅ ៥៤គោលដៅនៅលើពិភពលោកដោយពុំចាំបាច់សុំទិដ្ឋាការ … រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
    1 hr
  • លោក សៀម ភ្លុក ស្នើក្រសួងមហាផ្ទៃដកបណ្ដឹងដើម្បីឱ្យតុលាការទម្លាក់ការចោទប្រកាន់
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២៖
    ១. ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ស្នើក្រសួងមហាផ្ទៃដកបណ្ដឹងដើម្បីឱ្យតុលាការទម្លាក់ការចោទប្រកាន់
    ២. អ្នកជំនាញព័ត៌មានថា ស្ថាប័នអ្នកសារព័ត៌មានដែលទទួលលុយពីរដ្ឋាភិបាល គួរផ្សាព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
    ៣. មន្រ្តីសង្គមស៊ីវិលចង់ឃើញអាជ្ញាធរមានឆន្ទៈពិតប្រឆាំងសកម្មភាពលាងលុយកង្វក់ឱ្យមានប្រសិទ្ធភាព
    ៤. សហគមន៍បឹងតាមោកបារម្ភពីការប៉ះពាល់ដីអាស្រ័យផល បន្ទាប់ពីឃើញអាជ្ញាធរចាក់ដីលុបបឹងជាបន្តបន្ទាប់ រួមនឹងព័ត៌មានសំខាន់មួយចំនួនទៀត
    1 hr
  • ព្រឹទ្ធសភាកម្ពុជាច្រានចោលសេចក្តីស្នើច្បាប់របស់ព្រឹទ្ធសភាអាមេរិក ដាក់ទណ្ឌកម្មមន្រ្តីរដ្ឋាភិបាលខ្មែរ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ ២០២២៖
    ១. ព្រឹទ្ធសភាកម្ពុជាច្រានចោលសេចក្តីស្នើច្បាប់របស់ព្រឹទ្ធសភាអាមេរិក ដាក់ទណ្ឌកម្មមន្រ្តីរដ្ឋាភិបាលខ្មែរ
    ២. ប្រពន្ធលោក អៀ ចាន់ណា ជំរុញឲ្យមេធាវីអន្តរាគមន៍យកប្តីមកជម្រះក្តីនៅប្រទេសន័រវេស
    ៣. ក្រុមកូដករណាហ្កាវើលដ៍ គ្រោងប្តឹងក្រុមអាជ្ញាធរ ករណីប្រើអំពើហិង្សាធ្ងន់ធ្ងរលើពួកគេ
    ៤. ជីវប្រវត្តិសង្ខេបរបស់អនុប្រធានគណបក្សភ្លើងទៀន នៅខណ្ឌពោធិ៍សែនជ័យដែលត្រូវគេវាយដំយ៉ាងដំណំ
    រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត
    1 hr
  • ព្រឹទ្ធសភាច្រានចោលខ្លឹមសារសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្ម មន្រ្តីរដ្ឋាភិបាលខ្មែរ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២៖
    1. ព្រឹទ្ធសភាកម្ពុជាច្រានចោលខ្លឹមសារសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្ម
    មន្រ្តីរដ្ឋាភិបាលខ្មែររបស់អាមេរិក
    2. ប្រពន្ធលោក អៀ ចាន់ណា គ្រោងដាក់ពាក្យសុំបញ្ជូនប្តីមកជម្រះក្តីនៅប្រទេសណ័រវ៉េវិញ
    3. គ្រួសារសកម្មជនសង្គ្រោះជាតិ លោកស្រី ប៉ែន មុំ ខកចិត្តដែលតុលាការកំពូលបន្តឃុំខ្លួនលោកស្រី
    4. មន្រ្តីសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាលឲ្យបង្ហាញព័ត៌មានឱ្យបានទូលំទូលាយអំពីការអនុវត្តច្បាប់លើឧក្រិដ្ឋជនចិន រួមនិងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
    1 hr
  • ក្រុមកូដករណាហ្គាវើលដ៍ជាច្រើននាក់ រងរបួសដោយសារការប្រើអំពើហិង្សារបស់អាជ្ញាធរ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ ២០២២៖
    ១. គណបក្សចំនួន៥​ គ្រោងរួបរួមគ្នា យកជ័យជំនៈលើគណបក្សកាន់អំណាច ក្នុងពេលបោះឆ្នោតសកលឆ្នាំក្រោយ
    ២. ក្រុមកូដករណាហ្គាវើលដ៍ជាច្រើននាក់ រងរបួសដោយសារការប្រើអំពើហិង្សារបស់អាជ្ញាធរ
    ៣. ក្រុមគ្រួសារជនរងគ្រោះ ​​​​​ដែល​​​​​ស្លាប់​​​​​ពេល​​​​​ប៉ូលិស​​​​​ឃុំ​​​​ខ្លួន នៅខេត្តបាត់ដំបង បន្តទាមទារយុត្តិធម៌
    ៤. ប្រជា​សហគមន៍​ការពារ​ព្រៃឈើមេត្តាធម្មជាតិ ​ទទូចអង្វរដល់ថ្នាក់ដឹកនាំកំពូល ជួយ​អន្តរាគមន៍​ការពារ​ព្រៃអភិរក្សនិងសត្វព្រៃកម្រ
    រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។