ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • អ្នកវិភាគ និងសង្គមស៊ីវិល រិះគន់អាស៊ាន ដែលមិនទាន់អាចរកដំណោះស្រាយវិបត្តិនៅភូមា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសសៅរិ៍ ទី០៦ ខែសីហា ឆ្នាំ២០២២៖
    ១. អ្នកវិភាគ និងសង្គមស៊ីវិល រិះគន់អាស៊ានដែលមិនទាន់បង្ហាញវិធានការជាក់លាក់លើការរំលោភសិទ្ធិមនុស្សនៅភូមា
    ២. អូស្ត្រាលី ប្តេជ្ញាតស៊ូមតិឲ្យកម្ពុជា មានប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ
    ៣. សង្គមស៊ីវិលថា ការមិនចែកបន្ទប់ធ្វើការ និងឯកសណ្ឋានដល់ក្រុមប្រឹក្សាឃុំមកពីបក្សភ្លើងទៀនជាការបំពានច្បាប់ និងរើសអើងនយោបាយ
    ៤. ពលរដ្ឋ និងអ្នកបរិស្ថាននៅតែសោកស្តាយចំពោះការឈូសបំផ្លាញជម្រកសត្វ និងព្រៃឈើនៅភ្នំតាម៉ៅ…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • អ្នកវិភាគថា រដ្ឋមន្ត្រីការបរទេសអាមេរិកជួបលោក កឹម សុខា គឺគាំទ្រដល់អ្នកប្រជាធិបតេយ្យ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ ២០២២៖
    ១. ក្រុមអ្នកឃ្លាំមើលថា ប្រមុខការទូតអាមេរិកជួប លោក កឹម សុខា គឺចង់បង្ហាញពីការគាំទ្ររបស់អាមេរិកដល់អ្នកប្រជាធិបតេយ្យ
    ២. រដ្ឋមន្ត្រីការបរទេសអាស៊ាន ប្តេជ្ញាចិត្ត​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់
    ៣. លោក ហ៊ុន សែន ប្រកាសគោលជំហរ ដែលចង់ឱ្យកូនៗលោកបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី
    ៤. មន្ត្រីបរិស្ថានរងការចោទថា​ ​ផ្តល់​ឱ្យកាស​ឱ្យ​កម្មករ​រាប់​រយនាក់ ចូល​កាប់ឈើ​ក្នុង​ព្រៃឡង់​លក់​ឱ្យ​ក្រុមហ៊ុន​
    រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត។
    1 hr
  • លោក ហ៊ុន សែន ប្រកាសគោលជំហរឱ្យកូនចៅលោកកាន់តំណែងនាយករដ្ឋមន្ត្រី តជំនាន់
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២៖
    ១. កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជជែកអំពីការដោះស្រាយបញ្ហាប្រឈមរួមគ្នារបស់អាស៊ាន
    ២. លោក ហ៊ុន សែន ប្រកាសគោលជំហរឱ្យកូនចៅលោកកាន់តំណែងនាយករដ្ឋមន្ត្រី តជំនាន់
    ៣. ព្រឹទ្ធសភាឯកបក្សអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញលើកទី១០ ទោះរងការរិះគន់
    ៤. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកពីតើអាមេរិកនិងអាស៊ាន អាចស្ដារទំនាក់ទំនងល្អនិងគ្នាឡើងវិញបានដែឬឬទេ? រួម រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • លោក ហ៊ុន សែន បញ្ចុះបញ្ចូលអាមេរិក និងអឺរ៉ុបឱ្យដកទណ្ឌដកកម្មពីរុស្ស៊ី
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២៖
    ៚ លោក ហ៊ុន សែន បញ្ចុះបញ្ចូលអាមេរិក និងអឺរ៉ុបឱ្យពិចារណាឡើងវិញលើការដាក់ទណ្ឌកម្មរុស្ស៊ីក្នុងរឿងសង្គ្រាមនៅអ៊ុយក្រែន
    ៚ រដ្ឋមន្ត្រីការបរទេសមេរិកជំរុញលោក ហ៊ុន សែន ឱ្យបើកលំហសង្គមស៊ីវិល និងនយោបាយឡើងវិញនៅមុនការបោះឆ្នោតជាតិ២០២៣
    ៚ តំណាងរដ្ឋាភិបាលបដិសេធរបាយការណ៍របស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សស្ដីពីការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា
    ៚ ព្រឹទ្ធសភាបក្សប្រជាជនកម្ពុជាបើកកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • អ្នកជំនាញបរិស្ថានថា សក្តានុពលធម្មជាតិដ៏អស្ចារ្យនៃភ្នំតាម៉ៅ កំពុងប្រឈមការបំផ្លិចបំផ្លាញ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២៖
    ១. កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ចាប់ផ្ដើមជជែកជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាច
    ២. ប្រធានគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ត្រៀមប្ដឹងមេប៉ូលិសផ្កាយ៣ម្នាក់ដែលប្រើហិង្សាលើលោក
    ៣. សកម្មជនបរិស្ថាន ស្នើរដ្ឋាភិបាលដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ
    ៤. សក្តានុពលធម្មជាតិដ៏អស្ចារ្យនៃភ្នំតាម៉ៅ កំពុងប្រឈមការបំផ្លាញចោល រួមនឹងព័ត៌មានសំខាន់មួយចំនួនទៀត ៕
    1 hr
  • អង្គការសហប្រជាជាតិថា ការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយ គំរាមកំហែងដល់ប្រជាធិបតេយ្យ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ ២០២២៖
    ៚ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សថាការកើនឡើងនៃការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយ គំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ
    ៚ អ្នកជំនាញកិច្ចការអន្តរជាតិ ជំរុញអាស៊ានដាក់វិធានការតឹងតែងលើរបបដឹកនាំយោធាភូមា
    ៚ ប្រជាពលរដ្ឋ និងសង្គមស៊ីវិលបារម្ភពីការឈូសឆាយព្រៃឈើនៅតំបន់ភ្នំតាម៉ៅ
    ៚ ស្ថានភាពរស់នៅលំបាករបស់ក្រុមគ្រួសារសកម្មជនបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ
    រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត៕
    1 hr
  • លោកហ៊ុន សែន ទទួលស្គាល់ថា វិបត្តិនៅភូមាគ្មានភាពជឿនលឿនទេ
    ១. ប្រធានប្ដួរវេនអាស៊ាន លោកហ៊ុន សែន ទទួលស្គាល់ថា វិបត្តិនៅភូមាគ្មានភាពជឿនលឿនទេ
    ២. សកម្មជន និងអ្នកឃ្លាំមើលបរិស្ថានប្រកាសឈប់ប្រើប្រាស់សេវាកម្មក្រុមហ៊ុនឡេងណាវ៉ាត្រា
    ៣. សកម្មជនបក្សភ្លើងទៀន មិនទាន់ទទួលបានយុត្តិធម៌ករណីជនមិនស្គាល់មុខព្រួតវាយឱ្យរបួសធ្ងន់
    ៤. មន្រ្តីសង្គមស៊ីវិលទទូចដល់អាជ្ញាធរឱ្យស៊ើបអង្កេតជនជាតិចិនដែលមានអាវុធប្រើប្រាស់តាមចិត្តក្នុងខេត្តព្រះសីហនុ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • បញ្ហា​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា​អាច​នឹង​ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​អាស៊ាន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២៖
    ៚ បញ្ហា​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា​អាច​នឹង​ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​អាស៊ាន
    ៚ រដ្ឋាភិបាលបារម្ភពីភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ តែបន្តគាំទ្រគោលនយោបាយចិនតែមួយ
    ៚ ជនរងគ្រោះឥណ្ឌូនេស៊ី រងទារុណកម្ម និងធ្វើការជាទម្ងន់នៅកម្ពុជា
    ៚ លោក សម រង្ស៊ី គាំទ្រឲ្យគណបក្សក្រៅរដ្ឋាភិបាលចំនួន៥រួបរួម តែទាមទារឲ្យមានភាពស្មោះត្រង់នឹងគ្នា ​..រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • តុលាការខេត្តត្បូងឃ្មុំកោះហៅជំទប់ទី២ គណបក្សភ្លើងទៀនម្នាក់ចូលបំភ្លឺ
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃអង្ការ ទី០២ ខែសីហា ឆ្នាំ២០២២៖
    ១. អ្នកសង្កេតការណ៍ថា កិច្ចប្រជុំរដ្ឋមន្ត្រីការអាស៊ាន អាចនឹងលើកឡើងពីបញ្ហាធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងក្នុងតំបន់
    ២. កម្ពុជាគួររក្សាភាពស្ងៀមស្ងាត់ និងបង្ហាញជំហរអព្យាក្រឹត្យក្នុងរឿងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកទៅកោះតៃវ៉ាន់
    ៣. តុលាការខេត្តត្បូងឃ្មុំ កោះហៅ ជំទប់ទី២ គណបក្សភ្លើងទៀនម្នាក់ចូលបំភ្លឺពីបទបរិហារកេរ្តិ៍
    ៤. វេទិកាវិទ្យុអាស៊ីសេរីក្នុងរាត្រីនេះ នឹងជជែកអំពីលោក សម រង្សី យល់យ៉ាងណាចំពោះបំណងចង់បង្រួបបង្រួមគណបក្សក្រៅរដ្ឋាភិបាលទាំង៥ រួមនឹងព័ត៌មានផ្សេងៗទៀត៕
    1 hr
  • កម្ពុជាគួរនៅអព្យាក្រឹត្យរឿងទស្សនកិច្ចប្រធានសភាអាមេរិកទៅកោះតៃវ៉ាន់
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២៖
    ៚ អ្នកជំនាញថាកម្ពុជាគួររក្សាជំហរអព្យាក្រឹត្យក្នុងរឿងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកទៅកោះតៃវ៉ាន់
    ៚អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្រ្តីប្រទេសមួយចំនួនបានទៅដល់កម្ពុជា ដើម្បីចូលរួមប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានហើយ
    ៚សកម្មជនបក្សប្រឆាំងបន្តភៀសខ្លួនទៅក្រៅប្រទេសដោយសារព្រួយបារម្ភពីសុវត្ថិភាព
    ៚កម្មករអូសរទេះនៅព្រំដែនខេត្តបាត់ដំបង ត្អូញត្អែរពីអាជ្ញាធរព្រំដែនមិនអនុញ្ញាតឲ្យពួកគេចូលដឹកជញ្ជូនទំនិញថៃ
    … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។