ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • មន្ត្រីបក្សប្រឆាំងថាលោក ហ៊ុន សែន អាចនឹងអាម៉ាស់ម្ដងទៀត នៅពេលលោកទៅអាមេរិក
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២៖
    ១. មន្ត្រី​បក្ស​ប្រឆាំង​ និង​អ្នកវិភាគ​ថា​លោក ហ៊ុន សែន​ អាច​នឹង​រង​ភាព​អាម៉ាស់​ម្ដង​ទៀត ​នៅ​ពេល​លោក​ទៅ​អាមេរិក ក្នុង​ខែ​កញ្ញា​
    ២. ក្រុម​យុវជន​ និង​មន្ត្រី​សង្គម​ស៊ីវិល​ រិះគន់​ ថា​អាជ្ញាធរ​អសមត្ថភាព​ក្នុង​ការស៊ើបអង្កេត​រក​មេខ្លោង​នាំ​សារធាតុ​ញៀន​ចូល​កម្ពុជា​
    ៣. អាជ្ញាធរ​នៅ​តែ​បន្ត​បង្ក្រាប​កម្មករ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​ ដែល​តវ៉ា​ដោយ​សន្តិវិធី​
    ៣. មន្ត្រី​បរិស្ថាន​ចុះ​ពិនិត្យ​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់​ ក្រោយ​ភាព​ហិនហោច​ស្ទើរតែ​ទាំង​ស្រុង​ រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត
    1 hr
  • លោក ទៀ បាញ់ថា កម្ពុជានៅតែជា «ម្ចាស់» នៃមូលដ្ឋានកងទ័ពជើងទឹករាមជាដរាប
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២៖
    ៚ លោក ទៀ បាញ់៖ កម្ពុជានៅតែជា «ម្ចាស់» នៃមូលដ្ឋានកងទ័ពជើងទឹករាមជាដរាប
    ៚ ក្រុមយុវជនស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន​ រកមធ្យោបាយដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស ជាជាងខំប្រឹងនិយាយដោះសារ
    ៚ អតីត​មន្ត្រី​កសិកម្មទើបចេញពីគុករឿងបង្ហោះសារ «ទិញម៉ាសឱ្យមាន់ពាក់» ថា​មិន​ត្រូវ​ខ្លាច​ជាប់​គុកដោយសារ​តែ​អនុវត្ត​សិទ្ធិសេរីភាព​ឡើយ
    ៚ ព្រះសង្ឃ​ខ្មែរ​ច្រើនអង្គនិមន្តទៅ​បន្តសិក្សា​នៅ​ប្រទេស​ថៃ ​ក្រោយ​ពី​អាក់ខាន​អស់​ពីរ​ឆ្នាំ​ដោយសារ​វិបត្តិជំងឺកូវីដ-១៩ ... រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត
    1 hr
  • អតីតមន្ត្រីក្រសួងកសិកម្មទើបចេញពីពន្ធនាគារ ប្រកាសចូលធ្វើនយោបាយ
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២៖
    ១.​ អតីត​មន្ត្រី​ក្រសួង​កសិកម្ម​ទើប​ចេញ​ពី​ពន្ធនាគារ ប្រកាស​​ចូល​ធ្វើ​​នយោបាយ​​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ដល់​កសិករ
    ២. មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ចោទ​អាជ្ញាធរ​​ថា ដើរ​អូសទាញ​សកម្មជនខ្លួនឲ្យចុះចូល​បក្ស​កាន់​អំណាច​
    ៣. ក្រុមស្រ្តីថ្ងៃសុក្រគ្រោងចេញតវ៉ាសាជាថ្មី ដើម្បីទាមទារឱ្យតុលាការដោះលែងសាមាជិកគ្រួសារ
    ៤. ព្រះសង្ឃ​ខ្មែរ​ទៅ​សិក្សា​បន្ត​នៅ​ប្រទេស​ថៃ​ក្រោយ​ពី​អាក់ខាន​អស់​ពីរ​ឆ្នាំ ​ដោយសារ​វិបត្តិជំងឺកូវីដ-១៩ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • អាស៊ាន​លើក​កង្វល់​រួម​គ្នា​អំ​ពី​បញ្ហា​មីស៊ីល​កូរ៉េខាងជើង
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២៖
    ៚ ​ អាស៊ាន​លើក​កង្វល់​រួម​គ្នា​អំ​ពី​បញ្ហា​មីស៊ីល​កូរ៉េខាងជើង
    ៚ អ្នកវិភាគថា ការបែកបាក់រវាងលោក សម រង្ស៊ី និងលោក កឹម សុខា អាចមានប្រយោជន៍ដល់រឿងក្តីលោក កឹម សុខា
    ៚ ​អ្នក​ការពារ​ព្រៃឈើ​ម្នាក់​នៅ​ខេត្តស្ទឹងត្រែង​ រងបណ្ដឹងពីមន្ត្រី​បរិស្ថាន
    ៚ សកម្មជនបរិស្ថានទទូច​ដល់​រដ្ឋាភិបាលឲ្យឈប់លុបបឹងធម្មជាតិ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • សង្គមស៊ីវិលថា កម្ពុជាអាច​បន្ត​បាត់បង់(​​EBA)បន្ថែមទៀត ដោយសារតែ​ភាពមិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​​
    ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃសុក្រ ​ទី៨ ខែ​មិថុនា ឆ្នាំ២០២២៖
    ១. សង្គមស៊ីវិលថា កម្ពុជាអាចបន្ត​បាត់បង់(​​EBA)បន្ថែមទៀត ដោយសារតែ​ភាពមិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​​
    ២. ​តុលាការខេត្តបាត់ដំបង សម្រេចឃុំខ្លួនសកម្មជនគណបក្សប្រឆាំងម្នាក់ក្នុងពន្ធនាគារ
    ៣. ក្រុមគ្រួសារនិងជនរងគ្រោះដែលត្រូវសមត្ថកិច្ចធ្វើទារុណកម្មរហូតដល់ស្លាប់មិនទាន់ទទួលបានយុត្តិធម៌
    ៤.ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកពីបេសកម្មរបស់មេដឹកនាំសហជីពនៅអាមេរិក ដើម្បីស្វែងរកដំណោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងការរឹតត្បិតសិទ្ធិសេរីភាពផ្នែកសហជីព រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត​
    1 hr
  • លោក សម រង្ស៊ី អំពាវនាវឲ្យអ្នកប្រជាធិបតេយ្យរួមគ្នា មុនការបោះឆ្នោតសកលឆ្នាំ២០២៣
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១០ ខែមិថុនា ២០២២៖
    ៚ អ្នកវិភាគថា កម្ពុជានឹងខាតបង់ផលប្រយោជន៍ច្រើនពីសហរដ្ឋអាមេរិកដោយសារ រឿងមូលដ្ឋានកងទ័ពយោធាចិននៅរាម
    ៚ ​លោក សម រង្ស៊ី អំពាវនាវឲ្យអ្នកប្រជាធិបតេយ្យរួបរួមគ្នា មុនការបោះឆ្នោតសកលនៅឆ្នាំក្រោយ
    ៚ អង្គការសហប្រជាជាតិ ដាស់តឿនកម្ពុជាឱ្យដោះស្រាយបញ្ហារំលោភសិទ្ធិកុមារ
    ៚ ស្រូវខូចខាតជាង៣ពាន់ហិកតារ ដោយសារជំនន់ទឹកភ្លៀងនៅខេត្តត្បូងឃ្មុំ
    រួមនឹងពត៌មានសំខាន់ៗមួយចំនួនទៀត...
    1 hr
  • គណបក្សនយោបាយ រិះគន់ គជប រឿងចាយថវិកាជាតិដោយគ្មានតម្លាភាព
    ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ ព្រហស្បតិ៍ ​ទី៩ ខែ​មិថុនា ឆ្នាំ២០២២៖
    ១. អ្នកវិភាគថា អាមេរិកមិនជឿថា កម្ពុជាមិនផ្តល់សិទ្ធិផ្តាច់មុខឲ្យចិនប្រើប្រាស់មូលដ្ឋានយោធាសមុទ្ររាមទេ
    ២. ​គណបក្សនយោបាយ រិះគន់ គជប រឿងចាយថវិកាជាតិដោយគ្មានតម្លាភាព
    ៣. កូន​ស្រី​លោក ចៅ វាសនា ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​រង​ទី​២​ប៉ោយប៉ែត​ប្ដេជ្ញា​​បម្រើ​ពលរដ្ឋ
    ៤.សម្ភាសប្រធានស្តីទីគណបក្សគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជុំវិញលទ្ធផលបោះឆ្នោតឃុំសង្កាត់ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត​
    1 hr
  • អាមេរិកថា ការផ្តល់មូលដ្ឋានកងទ័ពរាមផ្តាច់មុខទៅឲ្យចិន ជាការគំរាមកំហែងដល់សន្តិសុខតំបន់
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ២០២២៖
    ៚ មន្ត្រីអាមេរិកថាការផ្តល់មូលដ្ឋានកងទ័ពរាមផ្តាច់មុខទៅឲ្យចិន ជាការគំរាមកំហែងដល់សន្តិសុខតំបន់
    ៚ ​ លោក​ កឹម សុខា ​ចោទតុលាការថា យក​ភស្តុតាង​មិន​ត្រឹមត្រូវ​មក​ចោទ​ប្រកាន់​លើ​រូប​លោក​​​​
    ​៚ ការដោះស្រាយវិវាទការងាររវាងភាគីក្រុមកម្មករ និងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ នៅតែគ្មានដំណោះស្រាយ
    ៚ ពលរដ្ឋថា អាជ្ញាធរទារប្រាក់ក្រៅសេវាដល់អ្នកដំណើរឆ្លងដែននៅ​​ច្រកប៉ោយប៉ែត ជាអំពើពុករលួយ
    រួមនឹងពត៌មានសំខាន់ៗមួយចំនួនទៀត...
    1 hr
  • លោក ទៀ បាញ់ថា កម្ពុជាមិនអនុញ្ញាតឲ្យចិនគ្រប់គ្រងមូលដ្ឋានកងទ័ពរាមផ្តាច់មុខ
    ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃពុធ ​ទី៨ ខែ​មិថុនា ឆ្នាំ២០២២៖
    ១. លោក ទៀ បាញ់ថា កម្ពុជាមិនអនុញ្ញាតឲ្យចិនគ្រប់គ្រងមូលដ្ឋានកងទ័ពរាមផ្តាច់មុខ
    ២. ​លោក​ កឹម សុខា​ ចោទតុលាការថា យក​ភស្តុតាង​មិន​ត្រឹមត្រូវ​មក​ចោទ​ប្រកាន់​លើ​រូប​លោក​​​​
    ៣. សមត្ថកិច្ច​ចាប់​ខ្លួន​សមាជិកគណ​ភ្លើង​ទៀន​ដែល​ថតរូបអាជ្ញាធរ​​កត់​ឈ្មោះ​ពលរដ្ឋ​ទៅ​បោះឆ្នោត
    ៤.មេឃុំក្រយា ខេត្តកំពង់ធំចែករំលែកបទពិសោធន៍ឈ្នះឆ្នោតជាប់ៗគ្នាបីអាណត្តិ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត​
    1 hr
  • គ.ជ.ប អះអាងថា ការបិទទ្វារការិយាល័យដើម្បីរាប់សន្លឹកឆ្នោត មិនខុសច្បាប់ទេ
    ១. គ.ជ.ប អះអាងថា ការបិទទ្វារការិយាល័យដើម្បីរាប់សន្លឹកឆ្នោត មិនខុសច្បាប់ទេ
    ២. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថាការបោះឆ្នោតឃុំសង្កាត់ មិនសេរី និងមិនយុត្តិធម៌ទេ
    ៣. គ.ជ.ប​ ថាខ្លួនមិនបានស៊ើបអង្កេត​ករណីលោក​ អៀ ចាន់ណា​ ដែលកំពុងជាប់ឃុំ និង​គណបក្ស​ភ្លើងទៀន​ទេ
    ៤. វេទិការវិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងមានតំណាងគណបក្សនយោបាយ៣រូប ដែលនឹងជជែកគ្នាអំពីលទ្ធផលបោះឆ្នោតឃុំសង្កាត់ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត​។
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។