ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • បក្សភ្លើងទៀនចាត់ទុកការចាប់ខ្លួន លោក អៀ ចាន់ណា ថា ជាការយាយីផ្នែកនយោបាយ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២៖
    ៚ គណបក្ស​ភ្លើងទៀនចាត់ទុកការ​ចាប់ខ្លួន លោក អៀ ចាន់ណា ថា ជាការ​ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ
    ៚ គណបក្សនយោបាយ និងសង្គមស៊ីវិលថា សាររបស់លោក ស ខេង គ្មានប្រសិទ្ធភាពរឿងបង្គាប់ឱ្យ​អាជ្ញាធរកុំរើសអើងនយោបាយ
    ៚ សង្គមស៊ីវិលថា ការព្យួរសិទ្ធិបោះឆ្នោតថ្នាក់ដឹកនាំគជប ពុំទាន់​ឆ្លុះបញ្ចាំងពីអព្យាក្រឹត្យ​របស់​ស្ថាប័ន​នេះ
    ៚ កម្ពុជា និង​អូស្រ្តាលីសហការ​គ្នា​អនុវត្ត​កម្មវិធី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • អាជ្ញាធរភ្នំពេញចាប់ខ្លួនសកម្មជនបក្សប្រឆាំងលោក អៀ ចាន់ណា ដាក់ពន្ធនាគារ
    ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ ​ទី​៣១ ខែ​ឧសភា ឆ្នាំ២០២២៖
    ៚ អាជ្ញាធរ​ភ្នំពេញ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ និង​ជា​អ្នក​​ឃ្លាំមើល​បញ្ហាព្រំដែន​នៅក្រៅប្រទេស ​លោក​ អៀ ចាន់ណា​ ដាក់ពន្ធនាគារ ​​​
    ៚ គណបក្ស​នយោបាយ​ និង​សង្គម​ស៊ីវិល​ថា សារ​របស់​លោក ស ខេង គ្មាន​ប្រសិទ្ធភាព​រឿង​បង្គាប់​ឱ្យ​អាជ្ញាធរ​កុំ​រើសអើង​នយោបាយ​
    ៚ កម្មករ​ជាង ៤០០នាក់​នៅ​ខេត្ត​ព្រះសីហនុ​ បន្ត​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​ជនជាតិ​ចិន​បើក​ប្រាក់​ឈ្នួល
    ៚ វេទិកា​វិទ្យុអាស៊ីសេរី​ នៅ​រាត្រី​នេះ នឹង​មាន​តំណាង​បក្ស​ប្រជាជនកម្ពុជា​ និង​បក្ស​ភ្លើង​ទៀន​ ជជែក​ពី​គោល​នយោបាយ​បក្ស​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត
    1 hr
  • ប្រជាសហគមន៍នេសាទ បារម្ភចំពោះការកាត់ឆ្វៀលដី គ្មានតម្លាភាព
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២៖
    ៚ ប្រជា​សហគមន៍​នេសាទ​ បារម្ភ​ចំពោះ​ការ​កាត់​ឆ្វៀល​ដី​ គ្មាន​តម្លាភាព ​
    ៚ មន្ត្រី​សង្គម​ស៊ីវិល​ រិះគន់​មន្រ្តី​រាជការ​មួយ​ចំនួន​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​គណបក្ស​កាន់​អំណាច​ក្នុង​ម៉ោង​ការងារ
    ៚ មន្ត្រី​សង្ឃ​ខេត្ត​សៀមរាប ​បណ្ដេញ​ព្រះ​សង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​ដោយ​សារ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន
    ៚ កូដករកាស៊ីណូណាហ្គាវើលដ៍ (Naga World) ថាភាគីក្រុមហ៊ុន និងអាជ្ញាធរសហការគ្នាធ្វើបាបពួកគាត់ ...រួម​នឹង​ព័ត៌មាន​ផ្សេងៗមួយចំនួនទៀត
    1 hr
  • មន្ត្រីសង្ឃខេត្តសៀមរាបបណ្តេញព្រះសង្ឃមួយអង្គចេញពីវត្តដោយសារគាំទ្របក្សភ្លើងទៀន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២៖
    ៚ គណបក្សនយោបាយបន្តធ្វើយុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោតថ្ងៃទី១០ នៅតាមរាជធានី-ខេត្ត
    ៚ មន្ត្រីសង្គមស៊ីវិល រិះគន់ថា មន្រ្តីរាជការមួយ​ចំនួនចុះឃោសនារកសំឡេងឆ្នោតឱ្យគណបក្សកាន់អំណាចក្នុងម៉ោងការងារ
    ៚ មន្ត្រី​សង្ឃ​ខេត្ត​សៀមរាប ​បណ្ដេញ​ព្រះ​សង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​ដោយ​សារ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន
    ៚ កូដករកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ថាភាគីក្រុមហ៊ុន និងអាជ្ញាធរសហការគ្នាធ្វើបាបពួកគាត់ ​... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • ក្រុមយុវជនស្នើដល់ក្រសួងបរិស្ថានឱ្យជួយពង្រឹងការការពារធនធានធម្មជាតិ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២៖
    ៚ ក្រុមយុវជន និងសង្គមស៊ីវិល ស្នើដល់​ក្រសួងបរិស្ថាន​ឱ្យជួយ​ពង្រឹង​ការការពារ​ធនធាន​ធម្មជាតិ​ឱ្យបាន​គង់វង្ស
    ៚ គណបក្ស​នយោបាយ បង្កើន​សកម្មភាព​ធ្វើយុទ្ធនាការ​ឃោសនា​រកសំឡេងឆ្នោត​នៅ​ទូទាំងប្រទេស
    ៚ មន្ត្រី​បក្សភ្លើងទៀន​ថា បក្សកាន់អំណាច​ប្ដឹង​បក្សរបស់ខ្លួន​ច្រើន ព្រោះខ្លាច​ចាញ់ឆ្នោត
    ៚ កូដករ​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ម្នាក់ ប្រឈម​គ្រោះថ្នាក់​ដល់ជីវិត ក្រោយបាត់បង់​កូនក្នុងផ្ទៃ​ដោយសារ​ការបង្ក្រាបដោយ​ហិង្សា​ពី​អាជ្ញាធរ … រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត
    1 hr
  • មន្ត្រី​បក្សភ្លើងទៀនថា បក្សកាន់អំណាចប្ដឹងបក្សរបស់ខ្លួនច្រើនព្រោះខ្លាចចាញ់ការបោះឆ្នោត
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២
    ១. គណបក្ស​នយោបាយ​បង្កើន​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ ស្រប​ពេល​គណបក្ស​ខ្លះ​បន្ត​ទទួល​ការ​គំរាម​កំហែង ​
    ២. មន្ត្រី​បក្ស​ភ្លើង​ទៀន​ថា បក្ស​កាន់​អំណាច​ប្ដឹង​បក្ស​របស់​ខ្លួន​ច្រើន​ព្រោះ​ខ្លាច​ចាញ់​ការបោះឆ្នោត
    ៣. កូដករ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ លោកស្រី សុខ រតនា នៅ​តែ​បន្ត​ធ្លាក់​ឈាម​ បន្ទាប់​ពី​បាត់បង់​កូន​ក្នុង​ផ្ទៃ
    ៤. ក្រុម​យុវជន​ស្រឡាញ់​ធម្មជាតិ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភព​លោក ​បង្ហាញ​ពី​ការ​បំផ្លិចបំផ្លាញ​​បរិស្ថាន ​...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • បេក្ខជន​បក្ស​ភ្លើងទៀនបន្តទាមទារ​យុត្តិធម៌ក្នុងបណ្ដឹងរឿង​ចែកថវិកា​ដល់​បេក្ខជនរបស់​ខ្លួន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២៖
    ៚ បេក្ខជន​បក្ស​ភ្លើងទៀននៅ​ខេត្ត​កំពង់​ចាមបន្តទាមទារ​យុត្តិធម៌រឿង​បក្ស​កាន់អំណាច​ប្ដឹងករណី​ចែកលុយ​បេក្ខជនបក្ស
    ៚ សង្គមស៊ីវិល​បារម្ភ​ថា​ រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​​ពិត​ប្រាកដ​ក្នុង​ការ​ផ្ដល់ដី​តំបន់​បឹង​ទន្លេសាប​ជូន​ពលរដ្ឋ​​
    ៚ តុលាការខេត្តព្រះសីហនុ ស៊ើបអង្កេតលើថៅកែម្ចាស់​សំណង់​ដែល​មាន​កម្មករ ៤​នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ការងារ
    ៚ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្តេជ្ញាទាមទារសិទ្ធិស្វ័យ​វាសនាដោយ​ខ្លួនឯងជូនដល់​ខ្មែរក្រោម
    1 hr
  • លោក​ ហ៊ុន​ សែន ​កាត់​ដី​​​តំបន់​បឹង​ទន្លេសាប​​ឲ្យ​ពលរដ្ឋ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២៖
    ៚គណបក្ស​ភ្លើង​ទៀនធ្វើយុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោតនៅខេត្តជាប់ព្រំដែនថៃ និងវៀតណាម
    ៚សង្គមស៊ីវិល​បារម្ភ​ថា​ រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​​ពិត​ប្រាកដ​ក្នុង​ការ​ផ្ដល់ដី​តំបន់​បឹង​ទន្លេសាប​ជូន​ពលរដ្ឋ​​
    ៚សមត្ថកិច្ចរាជធានីភ្នំពេញបន្តប្រើប្រាស់ហិង្សាវាយបង្ក្រាបកម្មករ ណាហ្គាវើលដ៍
    ៚តុលាការខេត្តព្រះសីហនុ ស៊ើបអង្កេតលើថៅកែម្ចាស់​សំណង់​ដែល​មាន​កម្មករ ៤​នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ការងារ
    ​...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • លោក ហ៊ុន សែន ថ្លែងការពារបំណុលកម្ពុជាដែលខ្ចីពីចិន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២៖
    ៚ ប្រជា​ពលរដ្ឋ​ និង​មន្រ្តី​សង្គម​ស៊ីវិល​ តក់ស្លុត​ចំពោះ​ជនជាតិ​ចិន​បន្ត​បើក​រោងចក្រ​ផលិត​គ្រឿងញៀននៅកម្ពុជា
    ៚លោក​ ហ៊ុន​ សែន ប្រកាស​កាត់​ដី​​​តំបន់​បឹង​ទន្លេសាប​​ឲ្យ​ពលរដ្ឋ ​ខណៈ​ការបោះឆ្នោត​ជិត​មក​ដល់
    ៚លោក ហ៊ុន សែន ថ្លែងការពារបំណុលកម្ពុជាដែលខ្ចីពីចិន
    ៚ក្រុមហ៊ុនបនល្បែងណាហ្គាវើសដ៍នៅតែបន្ត​បដិសេធ​សំណើររបស់ក្រុមកូដករក្នុងការបញ្ចប់​វិវាទការងារ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr 1 min
  • លោក​ ហ៊ុន​ សែន ​កាត់​ដី​​​តំបន់​បឹង​ទន្លេសាប​​ឲ្យ​ពលរដ្ឋ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២៖
    ៚លោក​ ហ៊ុន​ សែន ប្រកាស​កាត់​ដី​​​តំបន់​បឹង​ទន្លេសាប​​ឲ្យ​ពលរដ្ឋ​ខណៈ​ការបោះឆ្នោត​ជិត​មក​ដល់
    ៚គជប​ ណែនាំ​ឱ្យ​គ្រប់​គណបក្ស​នយោបាយមិន​ត្រូវ​ធ្វើ​សកម្មទិញ​ទឹក​ចិត្ត​ម្ចាស់​ឆ្នោត ​
    ៚ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកោះហៅបេក្ខជនមេឃុំគណបក្សភ្លើងទៀន១៥នាក់ឲ្យចូលបំភ្លឺ
    ៚ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកការស្វែងរកដំណោះស្រាយនយោបាយនិងការផ្សះផ្សារជាតិ ខណៈពេលដែល​កម្ពុជា​កំពុងជួបភាពប្រះស្រាំក្នុងសង្គម​...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។