ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • អង្គការឃ្លាំ​មើលផ្នែក​​យុត្តិធម៌​ជំរុញ​ឱ្យ​កម្ពុជា​កែ​ច្បាប់​ពាក់ព័ន្ធ​បទចោទ«ញុះញង់»
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២៖
    ៚គម្រោង​ឃ្លាំមើល​សវនាការ​នៃ​មូលនិធិ​ឃ្លូនី​ដើម្បី​យុត្តិធម៌ ជំរុញ​ឱ្យ​កម្ពុជា​កែទម្រង់​ច្បាប់​ពាក់ព័ន្ធនឹង​បទចោទ «ញុះញង់» ជាបន្ទាន់
    ៚រដ្ឋសភា​កម្ពុជា​រិះគន់​សភា​អឺរ៉ុប​ថា​មិនគោរព​អធិបតេយ្យ​កម្ពុជា និង​អនុម័ត​សេចក្ដី​សម្រេច​ដោយ​ពុំបាន​ផ្អែក​លើ​មូលដ្ឋាន​ការពិត
    ៚អាជ្ញាធរ និងតុលាការបន្តធ្វើទុក្ខបុកម្នេញបេក្ខជន និងសកម្មជនគណបក្សភ្លើងទៀន ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់
    ៚កម្ពុជា​នាំ​អង្ករ​ទៅ​ក្រៅ​ប្រទេសកើន​​ឡើង​ជិត​១៥%​ តែ​ពលរដ្ឋ​នៅ​តែ​ត្អូញត្អែរ​ថា​ធ្វើ​ស្រែ​ខាត​ទុន... រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត៕
    1 hr
  • អាជ្ញាធរ និងតុលាការបន្តធ្វើទុក្ខបុកម្នេញបេក្ខជន និងសកម្មជនគណបក្សភ្លើងទៀន
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២៖
    ១. ​អាជ្ញាធរ និង​តុលាការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​បេក្ខជន​ និង​សកម្មជន​គណបក្ស​ភ្លើងទៀន​ ខណៈ​ការបោះឆ្នោត​ខិត​ជិត​មក​ដល់
    ២. អាជ្ញាធរ​ក្រុង​ភ្នំពេញ​បន្ត​ប្រើ​ហិង្សា​ចាប់​បង្ខំ​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដឹក​ចេញ​ទៅ​ក្រៅ​ក្រុង
    ៣. ពលរដ្ឋ​ខេត្ត​កំពង់​ស្ពឺ​ជិត ១ពាន់​នាក់ មក​តវ៉ា​នៅ​ភ្នំពេញ ទាមទារ​ឱ្យ​អាជ្ញាធរ​លុបចោល​គម្រោង​ឆ្វៀល​ដី​ព្រៃ​មេត្តា​ធម្មជាតិ​រាប់​រយ​ហិកតារ​
    ៤. ​អាជ្ញាធរ​ក្រុង​ព្រះសីហនុ​ អះអាង​ថា ​បាន​បញ្ជូន​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ជាង​ ២០០នាក់​ទៅ​ស្រុក​កំណើត​ពួក​គេ​វិញ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • លោក កឹម សុខា ថា លោកជជែកជាមួយលោក ហ៊ុន សែន ៤ម៉ោង ពីបញ្ហាប្រទេសជាតិ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២៖
    ៚ លោក កឹម សុខា ថា លោកជជែកជាមួយ​លោក ហ៊ុន សែន ពីបញ្ហាប្រទេសជាតិ ក្នុងពេលចូលរួមបុណ្យសពលោក ហ៊ុន ណេង
    ៚ បក្សកាន់អំណាចអះអាងថា ការបង្កើតរចនាសម្ព័ន្ធបក្សនៅតាមស្ថាប័នរដ្ឋ មិនរំលោភច្បាប់
    ៚ អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង រិះគន់រដ្ឋាភិបាលរឿងបន្តដឹងគុណវៀតណាមតាមរយៈការសង់ស្តូបវិមានឈ្នះៗ
    ៚ អាមេរិក ជ្រើសរើស​យក​ក្រសួងការបរទេស​ជា​កន្លែង​រៀបចំ​កិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន-អាមេរិក ... រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត៕
    1 hr
  • លោក សម រង្ស៊ី​ ជួប​ពលរដ្ឋខ្មែរ​នៅទីក្រុងប្រ៊ីសបែន​ (Brisbane) ប្រទេស​អូស្ត្រាលី
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២៖
    ១. អាមេរិក ជ្រើសរើស​យក​ក្រសួងការបរទេស​ជា​កន្លែង​រៀបចំ​កិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អាមេរិក
    ២. លោក សម រង្ស៊ី​ ជួប​ពលរដ្ឋខ្មែរ​នៅទីក្រុងប្រ៊ីសបែន​ (Brisbane) ប្រទេស​អូស្ត្រាលី​
    ៣. អ្នក​ជំនាញ​ការបោះឆ្នោត​ថា ការ​បង្កើត​រចនាសម្ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាមស្ថាប័នរដ្ឋ ជាកាបំពានច្បាប់
    ៤. សហព័ន្ធខ្មែរកម្ពុជាក្រោមបានបញ្ចប់ថ្ងៃទីពីរ នៃមហាសន្និបាតលើកទី១១ នៅសហរដ្ឋាអាមេរិក រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • សមាគមគ្រូបង្រៀន រិះគន់ការបញ្ចូលបុគ្គលិកអប់រំនិងនិស្សិតជាសមាជិកបក្សកាន់អំណាច
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៨ ខែឧសភា ២០២២៖
    ៚ សង្គមស៊ីវិលបារម្ភអំពីការបាត់ប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀត បើរដ្ឋាភិបាលមិនព្រមស្តារប្រជាធិបតេយ្យឡើងវិញ
    ៚ សមាគមគ្រូបង្រៀនរិះគន់ចំពោះការយកបុគ្គលិកអប់រំ និងនិស្សិតដាក់បញ្ចូលសមាជិកគណបក្សកាន់អំណាច
    ៚ អាជ្ញាធរ​ជាតិ​គ្រឿងញៀន ស្នើ UN និង​អូស្ត្រាលី​ផ្តល់ជំនួយ​​ដើម្បី​ប្រយុទ្ធប្រឆាំង​បទល្មើស​សម្អាត​ប្រាក់
    ៚អ្នក​ឃ្លាំមើល​រំពឹង​ថា​ លោក​ កឹម​ សុខា នឹង​​លើកពី​បញ្ហា​នយោបាយ​​ នៅពេល​ចូលរួម​បុណ្យ​​សពបងប្រុស​លោក​ ហ៊ុន​ សែន
    រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • សង្គមស៊ីវិលជំរុញរដ្ឋាភិបាលស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២៖
    ៚ អ្នក​ឃ្លាំមើល​រំពឹង​ថា​ លោក​ កឹម​ សុខា នឹងឆ្លៀត​​លើកពី​បញ្ហា​នយោបាយ​​ពេល​ចូលរួម​បុណ្យ​​បងប្រុស​លោក​ ហ៊ុន​ សែន
    ៚ សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ស្តារ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ​
    ៚ រដ្ឋាភិបាល​កម្ពុជា​ ប្រកាស​ជ្រើសរើស​ពលទាហាន​ថ្មី​ជាង​ ៤រយនាក់​
    ៚ លោក សម រង្ស៊ី ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​ ដើម្បី​ពង្រឹង​ការ​គាំទ្រ​បក្សប្រឆាំង……រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត
    1 hr
  • សភាអឺរ៉ុបអនុម័តឲ្យកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរិ៍ ទី៧ ខែឧសភា ឆ្នាំ ២០២២៖
    ៚ ​សភាអឺរ៉ុបអនុម័តសេចក្តីសម្រេចឲ្យកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ
    ៚ ប្រពន្ធសកម្មជនបក្សប្រឆាំង អំពាវនាវលោក ហ៊ុន សែនឲ្យដោះលែងអ្នកទោសនយោបាយមុនទៅចូលរួមកិច្ចប្រជុំនៅអាមេរិក
    ៚ ពលរដ្ឋនៅតាមព្រំដែនខ្មែរថៃពិបាកឆ្លងដែនព្រំដែនដោយសារលក្ខខណ្ឌច្រើន
    ៚ជនជាតិដើមភាគតិចស្នើឱ្យអាជ្ញាធររតនគិរីការពារដើមឈើនៅលើកោះដែលកំពុងរងការកាប់បំផ្លាញ….រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr 1 min
  • សភាអឺរ៉ុប​ អនុម័តញត្តិ​ដាក់សម្ពាធ​កាន់តែ​ខ្លាំង​លើរដ្ឋាភិបាល​លោក ហ៊ុន សែន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២៖
    ៚ ​ សភាអឺរ៉ុប​ អនុម័តញត្តិ​ដាក់សម្ពាធ​កាន់តែ​ខ្លាំង​លើរដ្ឋាភិបាល​លោក ហ៊ុន សែន
    ៚ ប្រពន្ធ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក
    ៚​​​​​ ​ប្រេសិត​អាស៊ាន​ស្ដី​ពី​មីយ៉ាន់ម៉ាពិភាក្សាស្តីពី​ជំនួយ​មនុស្សធម៌
    ៚ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពីមូលហេតុ ដែលលោក ហ៊ុន សែន មិនអាចទាញយកប្រជាប្រិយភាពនៅពេលលោកទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិកនិងអាស៊ាន... រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត
    1 hr
  • ​សង្គមស៊ីវិលសង្ឃឹមថានឹងមានដំណោះស្រាយ​​ករណីធនាគារ​រំលោភសិទ្ធិ​អ្នកជំពាក់បំណុល
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២៖
    ៚ ​សង្គមស៊ីវិលសង្ឃឹមថានឹងមានដំណោះស្រាយ​​ករណីធនាគារ​រំលោភសិទ្ធិ​អ្នកជំពាក់បំណុល
    ៚ ​ក្រុមយុវជន ​និង​អង្គការ​សង្គ្រោះសត្វព្រៃ ​បន្ត​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន កុំកាត់ឆ្វៀលដីតំបន់សួនសត្វភ្នំតាម៉ៅ​​
    ៚​​​​ ក្រុមអ្នកវិភាគថា លោក ហ៊ុន សែន មិនអាចយកអ្នកគាំទ្រលោក ក្នុងពេលប្រជុំអាស៊ាន-អាមេរិក ដើម្បីបិទបាំងទង្វើរំលោភសិទ្ធិមនុស្ស ​
    ៚ ប្រជានេសាទនៅខេត្តបាត់ដំបង និងសៀមរាបជួបការលំបាកមិន​អាច​នេសាទត្រីបានដូចមុន ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • លោក ហ៊ុន សែន កាត់ឆ្វៀលដីតំបន់សួនសត្វភ្នំតាម៉ៅឱ្យក្រុមហ៊ុនឯកជនវិនិយោគ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២៖
    ៚ សង្គមស៊ីវិល សង្ឃឹមថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនឹងដោះស្រាយករណីធនាគារដែលរំលោភសិទ្ធិមនុស្ស
    ៚ លោក ហ៊ុន សែន កាត់ឆ្វៀលដីតំបន់សួនសត្វភ្នំតាម៉ៅឱ្យក្រុមហ៊ុនឯកជនវិនិយោគ
    ៚ អាជ្ញាធរក្រុងភ្នំពេញ បន្តប្រើហិង្សាលើបុគ្គលិកណាហ្គាវើដល៍
    ៚សម្ភាសតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមជុំវិញយុទ្ធសាស្រ្តសម្រាប់ឆ្នាំថ្មីដើម្បីទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។