ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • សង្គមស៊ីវិល ជំរុញឲ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដោះស្រាយបណ្តឹងរំលោភបំពានប្រាក់កម្ចី
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ ២០២២៖
    ៚ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដោះស្រាយបណ្តឹងជុំវិញការរំលោភបំពានប្រាក់កម្ចី
    ៚ ក្រុមអ្នកជំនាញរិះគន់លោក ហ៊ុន ម៉ាណែត ថាប្រើឫកពារនិងសំដីមិនសាកសមធ្វើជានាយករដ្ឋមន្ត្រី
    ៚ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញករណីធ្វើទារុណកម្មលើស្រ្តីភេទក្នុងពន្ធនាគារ
    ៚ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ផ្ដល់​ប្រាក់​ជំនួយនិង​កម្ចី​ ១០០លានដុល្លារ ​គម្រោង​អភិវឌ្ឍជលផល​តំបន់​ឆ្នេរសមុទ្រ​
    រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • ក្រុមអ្នកជំនាញរិះគន់ថា លោក ហ៊ុន ម៉ាណែត មិនសាកសមធ្វើជានាយករដ្ឋមន្ត្រី
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២៖
    ៚ ​ក្រុមអ្នកជំនាញរិះគន់ថា លោក ហ៊ុន ម៉ាណែត មិនសាកសមធ្វើជានាយករដ្ឋមន្ត្រី
    ៚ តុលាការកំពូល សម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោមករណី លោក គង់ សំអាន
    ៚ ​សង្គម​ស៊ីវិលថា ការ​លើក​ពេល​សវនាការ​លោក​ កឹម សុខា នឹងអូសបន្លាយករណីនេះ​ កាន់​តែ​យូរ​ថែម​ទៀត​
    ៚សាច់ញាតិពលករខ្មែរ២នាក់​ស្នើ​ឱ្យ​មន្ត្រី​ស្ថានទូតខ្មែរជួយអន្តរាគមន៍​រឿងតុលាការថៃកាត់ទោសពួកគេដោយអយុត្តិធម៌
    ... រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត
    1 hr
  • សកម្មជន​បក្សប្រឆាំង សុំឱ្យតុលាការចេញ​សាលក្រម​ដោយយុត្តិធម៌​
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២៖
    ៚ សកម្មជន​បក្សប្រឆាំងដែល​ជាប់ចោទ សុំឱ្យតុលាការចេញ​សាលក្រម​ប្រកបដោយយុត្តិធម៌​
    ៚ ទីប្រឹក្សាលោក ហ៊ុន សែន ទិញទឹកចិត្ត និង​គំរាមកំហែង​សកម្មជន​​​ប​ក្ស​​ភ្លើង​​ទៀន
    ៚ កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​មិនល្អ​ផ្នែក​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ ២០២២
    ៚ អ្នកជំនាញកិច្ចការបោះឆ្នោត និងគណបក្សនយោបាយ​មួយចំនួន រិះគន់គ.ជ.ប ថា ខ្វះតម្លាភាពរឿងប្រើប្រព័ន្ធបច្ចេកវិទ្យា​សម្រាប់រៀបចំការបោះឆ្នោត...រួម​នឹង​ព័ត៌មាន​មួយចំនួន​ទៀត
    1 hr
  • ទីប្រឹក្សាលោក ហ៊ុន សែន ទិញទឹកចិត្ត និងគំរាមកំហែងសកម្មជនបក្សភ្លើងទៀន
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២
    ១. ជនជាប់ចោទបក្សប្រឆាំងអំពាវនាវឱ្យមានយុត្តិធម៌ក្នុងការសម្រេចក្ដីរបស់តុលាការ ដែលនឹងប្រកាសសាលក្រមនៅខែក្រោយ
    ២. ទីប្រឹក្សាលោក ហ៊ុន សែន ទិញទឹកចិត្ត និងគំរាមកំហែងសកម្មជនបក្សភ្លើងទៀន ដើម្បីឱ្យចុះចូលបក្សកាន់អំណាច
    ៣. កម្ពុជាបន្តជាប់ចំណាត់ថ្នាក់មិនល្អផ្នែកសេរីភាពសារព័ត៌មានសម្រាប់ឆ្នាំ ២០២២
    ៤. វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីក្នុងរាត្រីនេះ យើងនឹងពិភាក្សាលើ់ ‘បញ្ហាប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យ’ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
    1 hr
  • សង្គមស៊ីវិលជាង២០ស្នើរដ្ឋាភិបាលបញ្ឈប់ការដាក់សម្ពាធលើវិស័យសារព័ត៌មាន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២៖
    ៚ សង្គមស៊ីវិលជាង២០ស្ថាប័ន ស្នើរដ្ឋាភិបាលលុបបំបាត់ការដាក់សម្ពាធតាមប្រព័ន្ធឌីជីថលលើវិស័យសារព័ត៌មាន
    ៚ មន្ត្រីសង្គមស៊ីវិល ព្រួយបារម្ភរឿងអាជ្ញាធរបិទខ្ទប់ព័ត៌មានសន្តិសុខសង្គម និងឧក្រិដ្ឋកម្មនៅខេត្តព្រះសីហនុ
    ៚ លោក ហ៊ុន សែន ប្រាប់មេដឹកនាំ​របបសឹកភូមា​ អនុញ្ញាត​ឱ្យ​ប្រេសិតពិសេសអាស៊ាន​អាចជួប​អ្នកស្រី អ៊ុង សានស៊ូជី
    ៚ ជនភៀសខ្លួន​ខ្មែរ​ក្រោម​​​ បង្រៀន​ភាសា​ខ្មែរ​ដល់​កូន​ខ្មែរ​នៅ​ប្រទេស​ថៃ ... រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត៕
    1 hr
  • លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបតាមអនឡាញជាមួយមេដឹកនាំរដ្ឋប្រហារភូមា
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២
    ១. លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​តាម​អនឡាញ​ជាមួយ​មេដឹកនាំ​រដ្ឋប្រហារ​ភូមា
    ២. អ្នក​សារព័ត៌មាន​ និង​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​ការ​ដាក់​សម្ពាធ​តាម​ប្រព័ន្ធ​ឌីជីថល​លើ​វិស័យ​សារព័ត៌មាន​
    ៣. ប្រជាសហគមន៍​នេសាទ​ថា អាជ្ញាធរ​ខេត្តបាត់ដំបង​បង្ក្រាប​បទ​ល្មើស​នេសាទ​ និងព្រៃលិច​ទឹក​នៅ​ខ្វះ​ចន្លោះ​ច្រើន​
    ៤. ​ សហគមន៍​ព្រៃឡង់​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​មិន​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមហ៊ុន​វៀតណាម PNT ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លើកពេលមកកម្ពុជា ក្រោយរកឃើញកើតកូវីដ១៩
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២៖
    ៚ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លើកពេលមកកម្ពុជា និងឡាវ ក្រោយរកឃើញកើតកូវីដ១៩
    ៚ គណបក្សនយោបាយមួយចំនួន រិះគន់រឿងរដ្ឋាភិបាលណែនាំឱ្យអាជ្ញាធរសម្រួលឯកសារជូនអ្នកគាំទ្របក្សកាន់អំណាច
    ៚ ក្រុម​សហជីព​ស្នើ​ឱ្យ​រដ្ឋា​ភិបាលដោះស្រាយបញ្ហា ១៨ចំណុច ជូនកម្មករក្នុងទិវាពលកម្មអន្តរជាតិ
    ៚ អ្នករាយការណ៍ព័ត៌មាន VOD ដែល​អាជ្ញាធរ​ឃាត់ខ្លួន​ជា​ច្រើន​ម៉ោង គ្រោង​ស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ​ពន្យល់​ផ្លូវ​ច្បាប់រឿង​ហាម​ប្រាមមិនឱ្យថត​រូបនៅ​ទី​សាធារណៈ ... រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត៕
    1 hr
  • ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកផ្តើមទស្សនកិច្ចនៅប្រទេសកម្ពុជា
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២៖
    ១.​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ផ្តើម​ទស្សនកិច្ច​នៅ​ប្រទេសកម្ពុជា​
    ២.​ កម្មករ និងសង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ និង​រដ្ឋាភិបាល​គោរព​ច្បាប់​ការងារ​ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ឧសភា
    ៣. អាជ្ញាធរ​​បន្ត​បង្ក្រាប​​លើ​កូដករអហិង្សានៃ​ក្រុម​ហ៊ុន​ណាហ្គាវើល​​ ដែលតវ៉ា​រកដំណោះស្រាយ​វិវាទ​ការងារ
    ៤. ថ្ងៃ​ដំបូង​នៃ​ការបើក​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ​មិនសូវ​មាន​មនុស្ស​ឆ្លង​កាត់​ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • ក្រសួងយុត្តិធម៌ បារម្ភពីការកើនឡើងការ​ជួញដូរ​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ ២០២២៖
    ៚ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យពលរដ្ឋគិតគូរឲ្យបានច្បាស់ មុនសម្រេចជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់
    ៚ គណបក្សកម្ពុជានិយម ស្នើក្រសួងមហាផ្ទៃ ដោះស្រាយបញ្ឈប់ការអើសអើងនយោបាយនៅមូលដ្ឋាន
    ៚ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បារម្ភពីការកើនឡើងនៃការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ
    ៚ ពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តកំពង់ឆ្នាំង ទាមទារឲ្យតុលាការផ្ដល់វត្ថុតាងជូនពួកគាត់វិញ
    រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • លោក សម រង្ស៊ី កំពុងធ្វើបេសកម្មស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២៖
    ៚ ​សង្គម​ស៊ីវិល ​បារម្ភពី​​ការធ្លាក់ចុះនៃ​វិនិយោគទុន​បរទេសព្រោះកម្ពុជាជាប់ក្នុងបញ្ជីខ្មៅនៃប្រទេសលាងលុយកខ្វក់​​​​
    ៚ លោក សម រង្ស៊ី កំពុងបន្តស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា
    ៚ មេធាវី​ការពារ​ក្តី​ឲ្យ​លោក សៀម ភ្លុក ប្តឹងទាស់ការឃុំខ្លួនកូនក្តីរបស់លោកនៅពន្ធនាគារ
    ៚ ក្នុងនាទីទេវិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពីទំរង់នៃការបង្រ្កាបនិងរិតត្បិតសេរីភាពបញ្ចេញមតិ
    ... រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។