ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ទូតអាមេរិកថា រដ្ឋាភិបាលអាមេរិកមិនជ្រៀតជ្រែកគម្រោងព្រែកជីកហ្វូណន
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ៣០ ខែមេសា ឆ្នាំ២០២៤
    ១.ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា រដ្ឋាភិបាលអាមេរិកមិនជ្រៀតជ្រែកកម្ពុជាក្នុងរឿងគម្រោងព្រែកជីកហ្វូណនតេជោទេ
    ២.ខ្មែរក្រោមនៅអូស្ត្រាលីដាក់ញាតិតាមស្ថានទូតប្រទេសប្រជាធិបតេយ្យទាមទារឱ្យ វៀតណាមដោះលែង ព្រះសង្ឃ និងសកម្មជនខ្មែរក្រោម
    ៣.សង្គមស៊ីវិលធ្វើយុទ្ធនាការទាមទារឲ្យដោះលែងលោក កើត សារ៉ាយ
    ៤.ក្រុមពលកររងការបង្ខាំងនៅប្រទេស អារ៉ាប៊ី សាអូឌីត បារម្ភខ្លាចធ្លាក់ខ្លួនឈឺនិងពិការ
    ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • អ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតការផ្ទុះឃ្លាំងគ្រាប់នៅខេត្តកំពង់ស្ពឺ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទ ទី ២៩ ខែ មេសា ឆ្នាំ២០២៤៖
    ១. មន្រ្តីបក្សប្រឆាំងរិះគន់លោក ហ៊ុន ម៉ាណែត ថាធ្វើនយោបាយប្រជាភិថុតិរឿងព្រែកជីកហ្វូណន
    ២. អ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតការផ្ទុះឃ្លាំងគ្រាប់នៅខេត្តកំពង់ស្ពឺ
    ៣. សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំស្នើតុលាការកំពូលផ្ដល់យុត្តិធម៌ជូនពួកគេ
    ៤. សង្គមស៊ីវិលទទូចឱ្យតុលាការខេត្តកំពតរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះដែលចាញ់បោកឧកញ៉ា ជា សារ៉ន......រួមនឹងព័ត៌មានមួយចំនួនទៀត៕
    1 hr
  • យោធិន២០នាក់ស្លាប់ ដោយសារផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ ២០២៤៖
    ១. យោធិន២០នាក់ស្លាប់ និងរងរបួសជាច្រើននាក់ទៀត ដោយសារផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុង​​ខេត្ត​កំពង់ស្ពឺ
    ២. លោកហ៊ុន សែន ប្រតិកម្មចំពោះវៀតណាម ដែលជំទាស់ គម្រោងព្រែកជីកតេជោ
    ៣. អ្នកសារព័ត៌មានស្នើឱ្យអាជ្ញាធរបញ្ឈប់ការលាបពណ៌អ្នកសារព័ត៌មានឯករាជ្យ
    ៤. ក្រុមសហជីពគ្រោងដាក់ញត្តិនៅក្រសួងការងារដើម្បីជំរុញឱ្យដោះស្រាយបញ្ហារំលោភសិទ្ធិកម្មករ
    ...រួម​នឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • សាលាឧទ្ធរណ៍តម្កល់សំណុំរឿងផ្តន្ទាទោសលោក វឿង សំណាង ដាក់គុក៦ឆ្នាំដដែល
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ ២០២៤៖
    ១. សហជីព និងកូដករណាហ្គាវើលដ៍ស្នើឱ្យតុលាការកំពូលទម្លាក់បទចោទប្រកាន់និងផ្ដល់យុត្តិធម៌ដល់ពួកគេ
    ២. សាលាឧទ្ធរណ៍តម្កល់សំណុំរឿងផ្តន្ទាទោសសកម្មជនបក្សប្រឆាំងលោក វឿង សំណាង ដាក់គុក៦ឆ្នាំដដែល
    ៣. ស្នងការខេត្តបាត់ដំបងនៅមិនទាន់រកឃើញក្រុមជនល្មើសវាយដំបុរសខ្មែរ-អូស្ត្រាលីឲ្យរងរបួសធ្ងន់ធ្ងរ
    ៤. មន្ត្រីសង្គមស៊ីវិល និងយុវជន រំលឹកខួប១២ឆ្នាំ នៃការឃាតកម្មបាញ់សម្លាប់សកម្មជនព្រៃឈើលោក ឈុត វុទ្ធី...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • មេធាវីថា សវនាការជំនុំជម្រៈលោក កឹម សុខា នឹងមិនអាចបញ្ចប់តាមការគ្រោងទុកនោះទេ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤៖
    ១. មេធាវីថា សវនាការជំនុំជម្រៈលោក កឹម សុខា នឹងមិនអាចបញ្ចប់តាមការគ្រោងទុកនោះទេ
    ២. ប្រធានគណបក្សភ្លើងទៀនប្រាប់តុលាការថា លទ្ធិប្រជាធិបតេយ្យបន្តធ្លាក់ចុះក្នុងអាណត្តិលោក ហ៊ុន ម៉ាណែត
    ៣.មន្ត្រីសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរអប្សរាបញ្ឈប់ការរុះរើផ្ទះសម្បែងពលរដ្ឋ ក្នុងតំបន់អង្គរនៅខេត្តសៀមរាប
    ៤. ក្រុមពលកររងគ្រោះនៅប្រទេសអារ៉ាប់ជាច្រើននាក់ នៅមិនទាន់ត្រូវបានបញ្ជូនមកកម្ពុជានៅឡើយទេ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • ផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់មនុស្សនិងសត្វ ដោយសារការកាប់បំផ្លាញព្រៃឈើ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ ២០២៤៖
    ១. ក្រុម​អង្គការ​សិទ្ធិមនុស្ស​ ​រក​ឃើញ​​ការ​កើន​ឡើងនៃ​ការរឹតត្បិតសិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ ​ក្នុង​ឆ្នាំ​២០២៣​
    ២. អ្នកឃ្លាំមើលធនធានធម្មជាតិ ថា ឃាតកម្មលើលោក ឈុត វុទ្ធី នៅមានអាថ៌កំបាំងច្រើន ដែលត្រូវស៊ើបអង្កេតឡើងវិញ
    ៣. មន្ត្រីបក្សប្រឆាំង បារម្ភថាចិនអាចឆ្លៀតឱកាសយកកម្ពុជាធ្វើជាទីផ្សារលក់ផលិតផលរបស់ខ្លួនតាមរយៈទីផ្សារសេរី
    ៤. ផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដល់មនុស្សនិងសត្វ ដោយសារការកាប់បំផ្លាញព្រៃឈើ
    ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត ៕
    1 hr
  • មន្ត្រីបក្សកម្លាំងជាតិលោក គា វិសាល ធ្លាក់ខ្លួនឈឺដោយសារជំងឺគាំងបេះដូងក្នុងពន្ធនាគារ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
    ១. មន្ត្រីបក្សកម្លាំងជាតិ លោក គា វិសាល ធ្លាក់ខ្លួនឈឺដោយសារជំងឺបេះដូងក្នុងពន្ធនាគារ រាជធានី​ភ្នំពេញ​ (PJ)
    ២. ក្រសួងការបរទេសអាមេរិកថា ស្ថានភាពសិទ្ធិមនុស្សនៅ កម្ពុជា ក្នុងឆ្នាំ២០២៣ នៅ​តែអាក្រក់​ដដែល
    ៣. លោក ហ៊ុន សែន ស្នើឡាវ គាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន
    ៤. សហគមន៍ខេត្តមណ្ឌលគិរីបារម្ភពីសុវត្ថិភាពដំរីព្រៃជាច្រើនក្បាលប្រឈម​ខ្វះទឹក​ពេល​អាកាសធាតុ​ឡើង​កំដៅ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • លោក ហ៊ុន ម៉ាណែត ស្នើចិនបង្កើតតំបន់ពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចពិសេស
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ២៣ ខែមេសា ឆ្នាំ២០២៤
    ១. លោក ហ៊ុន ម៉ាណែត ស្នើចិនបង្កើតតំបន់ពាណិជ្ជកម្មសេរី និងតំបន់សេដ្ឋកិច្ចពិសេសដទៃទៀត
    ២. សហគមន៍នៅខេត្តមណ្ឌលគិរីស្នើសមត្ថកិច្ចអនុវត្តច្បាប់លើឧកញ៉ាម្នាក់ និងអាជ្ញាធរមូលដ្ឋានដែលកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា
    ៣.កសិករមួយចំនួនត្អូញត្អែរពីអាកាសធាតុក្ដៅប៉ះពាល់ដល់ការចិញ្ចឹមសត្វ
    ៤. ពលរដ្ឋមានទំនាស់ដីធ្លី ៦៩ គ្រួសារនៅខេត្តបាត់ដំបងបន្តទាមទាររដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លី
    ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!។
    1 hr
  • បក្សកម្លាំងជាតិត្រៀមធ្វើបាតុកម្មបីថ្ងៃ ទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទ ទី២២ ខែ មេសា ឆ្នាំ២០២៤៖
    ១. រដ្ឋាភិបាលមិនទទួលស្គាល់សេចក្ដីថ្លែងការណ៍UNអំពីការរំលោភសិទ្ធិមនុស្ស
    ២. បក្សកម្លាំងជាតិត្រៀមធ្វើបាតុកម្មបីថ្ងៃ ទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ
    ៣. យុវជនអំពាវនាវដល់ពលរដ្ឋខ្មែរនាំគ្នាតវ៉ាឱ្យវៀតណាមដោះលែងសកម្មជន ខ្មែរក្រោម
    ៤. អង្គការសិទ្ធិមនុស្សថា ការបង្ខាំងពលការិនីខ្មែរបង្អត់អាហារ នៅអារ៉ាប់ប៊ីសាអូឌីគឺរំលោភ​សិទ្ធិ​មនុស្ស​...រួម​នឹងព័ត៌មានមួយចំនួនទៀត៕
    1 hr
  • លោកសម រង្ស៊ី ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅពីក្រោយក្រុមហ៊ុនCIC
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ ២០២៤៖
    ១. លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅពីក្រោយ ក្រុមហ៊ុន CIC
    ២. មន្រ្តីគណបក្ស ឆន្ទៈខ្មែរ ជំរុញរដ្ឋាភិបាលស្តារប្រជាធិបតេយ្យ និងដោះលែងអ្នកទោស​នយោបាយ​ក្នុង​ជំនួប​ជាមួយលោក ហ៊ុន សែន
    ៣. មន្ត្រីបក្សប្រឆាំងរិះគន់ លោក ហ៊ុន សែន តែងតាំងឧក្រិដ្ឋជនចិនជាទីប្រឹក្សា
    ៤. បឹងធម្មជាតិជាង១០ ទទួលរងការរំលោភ​បំពាន​ជាបន្តបន្ទាប់​នៅ​ខេត្ត​កំពង់ឆ្នាំង...រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួនទៀត
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។