ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • សមត្ថកិច្ចចាប់មន្រ្តីបក្សភ្លើងទៀន៣នាក់ទៀតនៅខេត្តកំពង់ចាមដោយចោទពីបទក្លែងឯកសារ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ពុធ ទី ១០ ខែមេសា ឆ្នាំ២០២៤៖
    ១.សមត្ថកិច្ចចាប់មន្រ្តីបក្សភ្លើងទៀន៣នាក់ទៀតនៅខេត្តកំពង់ចាមដោយចោទពីបទក្លែង ឯកសារ
    ២- តុលាការក្រុងភ្នំពេញ កោះហៅពលរដ្ឋមានទំនាស់ដីធ្លីបឹងតាមោក១០នាក់ដោយមិនបញ្ជាក់​អំពី​បទ​ល្មើស
    ៣.ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចង់ឃើញលោក ហ៊ុន ម៉ាណែត បង្រួបបង្រួមជាតិឡើង​វិញ​ក្នុង​ឱកាស​ចូល​ឆ្នាំខ្មែរ
    ៤. លោក ហ៊ុន សែន បដិសេធការចោទប្រកាន់របស់អ្នកជំនាញវៀតណាម ដែលថា ព្រែកជីកហ្វ៊ួណន​សម្រាប់​សម្រួល​វត្តមាន​យោធាចិន...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • អតិថិជនបុរីពិភពថ្មីជួបប្រជុំជាមួយក្រសួងដែនដីជាថ្មីទៀត​នៅ​ថ្ងៃនេះ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី០៩ ខែមេសា ឆ្នាំ២០២៤៖
    ១. អាជ្ញាធរក្រុងភ្នំពេញមិនឱ្យបក្សកម្លាំងជាតិប្រមូលផ្តុំធ្វើបាតុកម្មដោយសន្តិវិធី នៅទីលាន​ប្រជា​ធិបតេយ្យ
    ២. អតិថិជនបុរីពិភពថ្មីនឹងជួបប្រជុំរកដំណោះស្រាយជាមួយក្រសួងដែនដីជាថ្មីទៀត​នៅ​ថ្ងៃនេះ
    ៣. ម្ដាយលោក កើត សារ៉ាយ ស្លុតចិត្តរឿងតុលាការសម្រេចឃុំខ្លួនកូន ខណៈអ្នកប្រើ​បណ្ដាញសង្គម​ថ្កោល​​ទោស​ការ​ឃុំខ្លួននេះ
    ៤. សហភាពសហព័ន្ធយុវជនកម្ពុជា មិនប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាបទេ ក្នុង​ឆ្នាំនេះ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • ខ្មែរ-អាមេរិកាំងតវ៉ាប្រឆាំងឥទ្ធិពលបក្សកាន់អំណាចនៅក្រុងឡុងប៊ិច
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ចន្ទ ទី ០៨ ខែមេសា ឆ្នាំ២០២៤៖
    ១. ពលរដ្ឋខ្មែរ-អាមេរិកាំងជួបជុំគ្នាសម្ដែងមតិប្រឆាំងការពង្រីកឥទ្ធិពលបក្ស​កាន់អំណាច​នៅ​ទីក្រុង​ឡុងប៊ិច
    ២. ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តព្រះវិហារថា លោក កើត សារ៉ាយ មិនបានញុះញង់ពួកគេ ដូចការចោទ​ប្រ​កាន់​របស់តុលាការទេ
    ៣. ពលរដ្ឋរិះគន់ការតែងតាំងមេឈ្មួញឈើ លោក ទ្រី ភាព ជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន
    ៤. ការប្រែប្រួលចរន្តផ្ទៃទន្លេមេគង្គនឹងបង្កផលប៉ះពាល់ដល់ពលរដ្ឋរស់នៅប្រទេសខ្សែទឹកខាងក្រោម ក្រោយ​ចិន​បញ្ចប់គម្រោងវារីអគ្គិសនីទី១២...រួម​នឹង​ព័ត៌មាន​សំខាន់ៗមួយចំនួនទៀត!
    1 hr
  • សង្គមស៊ីវិលទាមទារឱ្យអាជ្ញាធរដោះលែងលោក កើត សារ៉ាយ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៧ ខែ មេសា ឆ្នាំ២០២៤៖
    ១. សង្គមស៊ីវិលទាមទារឱ្យអាជ្ញាធរដោះលែងលោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ
    ២. អាជ្ញាធរបន្តចាប់មន្ត្រីគណបក្សប្រឆាំងដាក់ពន្ធនាគារជាបន្តបន្ទាប់
    ៣. អ្នកការពារធនធានធម្មជាតិរិះគន់ការតែងតាំងមេឈ្មួញឈើលោក ទ្រី ភាព ជាទីប្រឹក្សាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា
    ៤. ពូជត្រីជាច្រើនប្រភេទកំពុងរងការគំរាមកំហែង ដោយសារទំនប់វារីអគ្គសនី​តាមដង​ទន្លេមេគង្គ​ផ្នែក​ខាង​លើ...រួម​នឹងព័ត៌មានមួយចំនួនទៀត៕
    1 hr
  • សមត្ថកិច្ចបន្តឃុំខ្លួនលោក កើត សារ៉ាយ ដើម្បីស៊ើបសួរ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី០៦ ខែ មេសា ឆ្នាំ២០២៤
    ១. សមត្ថកិច្ចបន្តឃុំខ្លួនលោក កើត សារ៉ាយ ដើម្បីស៊ើបសួរ
    ២. ប៉ូលិសក្រុងភ្នំពេញថា ការចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀនពីរនាក់ គឺពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ
    ៣. ក្រុមស្រ្តីថ្ងៃសុក្រប្រកាសចេញតវ៉ាជាមួយបក្សកម្លាំងជាតិ ទាមទារឱ្យអាជ្ញាធរដោះលែងអ្នកទោសមនសិការ
    ៤. មន្ត្រីកម្ពុជា និងឥណ្ឌាគ្រោងជួបពិភាក្សាគ្នារឿងបទល្មើសជួញដូរជនជាតិឥណ្ឌានៅកម្ពុជា...រួមនឹងព័ត៌មានមួយចំនួនទៀត៕
    1 hr
  • អង្គការសិទ្ធិមនុស្សអន្តរជាតិថា ការបោះព្រឹទ្ធសភានៅកម្ពុជា គ្មានភាពត្រឹមត្រូវ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ ២០២៤៖
    ១. អង្គការសិទ្ធិមនុស្សអន្តរជាតិថា ការបោះព្រឹទ្ធសភានៅកម្ពុជា គ្មានភាពត្រឹមត្រូវនិងយុត្តិធម៌
    ២. លោក កឹម សុខា ថា លោកមិនបានជាប់ពាក់ព័ន្ធការធ្វើបដិវត្តន៍ពណ៌ដូចការចោទប្រកាន់របស់តុលាការទេ
    ៣. សាច់ញាតិទាមទារឱ្យសមត្ថកិច្ចពន្លឿនការស៊ើបអង្កេតរកមុខឃាតកសម្លាប់ក្មេងប្រុសម្នាក់នៅខេត្តបន្ទាយមានជ័យ
    ៤. ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
    1 hr
  • ពលករនៅថៃត្អូញត្អែរថាគ្មានថវិកាមកលេងបុណ្យចូលឆ្នាំថ្មីនៅកម្ពុជា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ ២០២៤៖
    ១. អ្នកវិភាគបារម្ភថា ប្រធានព្រឹទ្ធសភាថ្មីនឹងនាំកម្ពុជាឲ្យក្លាយជាប្រទេសដឹកនាំតាមបែបគ្រួសារនិយម
    ២. ប្រជាសហគមន៍ខេត្តកំពង់ឆ្នាំងស្នើឲ្យអាជ្ញាធរសង្គ្រោះបឹង និងត្រីមេពូជងាប់​ដោយសារ​គ្រោះ​រាំង​ស្ងួត
    ៣. ពលករធ្វើការនៅថៃត្អូញត្អែរថា គ្មានថវិកាមកលេងបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើត
    ៤. ពលរដ្ឋនៅតែបន្តស្លាប់និងពិការដោយសារគ្រាប់មីន ទោះបីរដ្ឋាភិបាលប្ដេជ្ញាបោសសំអាត​គ្រាប់មីន​ឱ្យ​អស់​ត្រឹម​ឆ្នាំ២០២៥ក្ដី...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • លោក សម រង្ស៊ី ថាលោក ហ៊ុន សែន ចង់ឱ្យកូនឡើងកាន់អំណាចតពូជ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ពុធ ទី ០៣ ខែមេសា ឆ្នាំ២០២៤៖
    1. លោក សម រង្ស៊ី ថាលោក ហ៊ុន សែន ចង់ឱ្យកូនឡើងកាន់អំណាចតពូជ ដោយផាត់​យុវជនខ្មែរ​ដទៃ​ទៀត​ចោល
    2. សិង្ហបុរី កាត់ទោសជនជាតិចិនសញ្ជាតិខ្មែរម្នាក់ ឱ្យជាប់គុក ១៣ខែ ពាក់ព័ន្ធនឹងសំណុំ​រឿងលាង​លុយ​​កខ្វក់​ជាង២ពាន់លានដុល្លារ
    3. អ្នកឧកញ៉ា គួច ម៉េងលី សង្ឃឹមថា ក្រុមហ៊ុន CIC និងអាជ្ញាធរ នឹងដោះស្រាយបញ្ហាប្រាក់ វិនិយោគ​ជូនជន​រងគ្រោះ
    4. ពលរដ្ឋមានវិវាទដីធ្លីនៅព្រះវិហារជាមួយក្រុមហ៊ុនសិលាដាម៉ិច បន្តទាមទារ យកដីពួក គាត់មក វិញ​...រួម​នឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • នាវាចម្បាំងចិនបន្តចូលចតនៅកំពង់ផែរាម
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ០២ ខែមេសា ឆ្នាំ២០២៤
    ១. នាវាចម្បាំងចិន បន្តចូលចតនៅកំពង់ផែរាម
    ២. ពលរដ្ឋចង់ឃើញរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយមុនថ្ងៃចូលឆ្នាំថ្មី
    ៣. អាជ្ញាធរវៀតណាមឈូសកម្ទេចសាលាឆទាននៅខេត្តលង់ហោរ ក្រោយចាប់ឃុំព្រះសង្ឃ និង ពលរដ្ឋ ខ្មែរក្រោម
    ៤. លោក ហ៊ុន សែន លាលែងពីសមាជិកសភា ត្រៀមទៅក្ដោបតំណែងប្រធានព្រឹទ្ធសភា...រួមនឹង ព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • ពលរដ្ឋជំរុញឱ្យលោក ហ៊ុន ម៉ាណែត បង្ហាញស្នាដៃដោះស្រាយបញ្ហាជម្លោះដីធ្លី
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ចន្ទ ទី ០១ ខែមេសា ឆ្នាំ២០២៤៖
    ១. ពលរដ្ឋមានទំនាស់ដីធ្លីជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញស្នាដៃ​ក្នុង​ការដោះ​ស្រាយ​​បញ្ហាដីធ្លី
    ២. អ្នកប្រើប្រាស់បណ្តាញសង្គមជំរុញឱ្យស្ថាប័នតុលាការបើកការស៊ើបអង្កេតលើក្រុមហ៊ុនCIC
    ៣. កម្ពុជានៅតែមិនអាចទាក់ទាញអ្នកវិនិយោគល្អៗ ឱ្យចូលមកបណ្ដាក់ទុន
    ៤. ប្រពន្ធមន្រ្តីបក្សប្រឆាំង​ទាមទារឱ្យដោះលែងប្ដី ដែលតុលាការ​ខេត្តកំពង់​ស្ពឺដាក់ទោស​ឱ្យ​ជាប់​គុក​៧ឆ្នាំ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr 1 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។